វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ១២០​កន្លែង

អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​នេះ គឺ​ផ្ដោត​លើ​ជំនាញ​ព័ត៌មានវិទ្យា (Software Engineering) ហើយ​សិស្សានុសិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ថែម​ទៀត​ផង។

5479
វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ​ផ្ដល់​អាហារូបករណ៍ ១០០% រយៈពេល ៤​ឆ្នាំ ចំនួន ១២០​កន្លែង​សម្រាប់​ឆ្នាំ​សិក្សា ២០១៨។
វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ​ផ្ដល់​អាហារូបករណ៍ ១០០% រយៈពេល ៤​ឆ្នាំ ចំនួន ១២០​កន្លែង​សម្រាប់​ឆ្នាំ​សិក្សា ២០១៨។

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ស្ពឺ ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% រយៈពេល ៤​ឆ្នាំ ចំនួន ១២០​កន្លែង​សម្រាប់​ឆ្នាំ​សិក្សា ២០១៨ នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​នេះ គឺ​ផ្ដោត​លើ​ជំនាញ​ព័ត៌មានវិទ្យា (Software Engineering) ហើយ​អត្ថប្រយោជន៍​ដែល​សិស្សានុសិស្ស​នឹង​ទទួល​បាន​ពី​អាហារូបករណ៍​នេះ​រួម​មាន​ដូច​ខាង​ក្រោម៖

  • ថ្លៃ​សិក្សា​រយៈពេល ៤​ឆ្នាំ​ពេញ
  • កន្លែង​ស្នាក់នៅ​រួម​គ្នា​ជាមួយ​សិស្ស​ដទៃ​ទៀត
  • អាហារ ៣​ពេល​ក្នុង​មួយ​ថ្ងៃ
  • មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មក​ភ្នំពេញ និង KIT
  • សម្ភារ​សិក្សា

លើស​ពី​នេះ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ នឹង​មាន​ឱកាស​ធ្វើ​ការ​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ទៀត​ផង ដូចជា​ប្រទេស​ជប៉ុន និង​សិង្ហបុរី ជាដើម។

អាន​អត្ថបទ​ផ្សេង​ទៀត៖

លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​អាហារូបករណ៍៖

  • ជា​សិស្ស​ដែល​ប្រឡង​ជាប់​ថ្នាក់​ទី​១២
  • មាន​ចំណាប់​អារម្មណ៍​លើ​ជំនាញ​ព័ត៌មានវិទ្យា (Software Engineering)
  • ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​សមត្ថភាព (IQ ភាសា​អង់គ្លេស និង​គណិតវិទ្យា)
  • ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ដ​ផ្ទាល់​មាត់ បន្ទាប់​ពី​ប្រឡង​ជាប់​សមត្ថភាព

ទីកន្លែង​នៃ​សិក្ខាសាលា និង​ការ​ធ្វើ​តេស្ដ​ប្រឡង​សមត្ថភាព​ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ ឆ្នាំ​២០១៨ នេះ នឹង​ប្រព្រឹត្ត​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជាជប៉ុន (CJCC) ស្ថិត​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ សូម​ជ្រើសរើស​ពេលវេលា​ណា​មួយ​ក្នុង​ចំណោម​កាលបរិច្ឆេទ​ទាំង ៦​ខាង​ក្រោម និង​ចុះ​ឈ្មោះ​ចូលរួម​សិក្ខាសាលា និង​ការ​ធ្វើ​តេស្ដ​សមត្ថភាព​បន្ទាប់​ពី​ចប់​សិក្ខាសាលា​តាម​រយៈ​តំណ​ភ្ជាប់​នេះ

កាល​បរិច្ឆេទ​នៃ​សិក្ខាសាលា និង​ការ​ធ្វើ​តេស្ដ​សមត្ថភាព៖

  1. ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨
  2. ថ្ងៃ​សុក្រ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨
  3. ថ្ងៃ​សុក្រ ទី​៥ ខែ​តុលា ឆ្នាំ​២០១៨
  4. ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៨
  5. ថ្ងៃ​សុក្រ ទី​២៦ ខែ​តុលា ឆ្នាំ​២០១៨
  6. ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (KIT) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤ ស្ថិត​នៅ​គិរីរម្យ ខេត្ត​កំពង់ស្ពឺ។ បច្ចុប្បន្ន KIT ផ្ដល់​នូវ​ជំនាញ​សិក្សា​តែ​មួយ​ប៉ុណ្ណោះ គឺ​ជំនាញ​ព័ត៌មានវិទ្យា (Software Engineering) ដែល​មាន​រួម​បញ្ចូល​នូវ​ជំនាញ​ទំនាក់ទំនង ព្រម​ទាំង​ផ្ដល់​នូវ​ចំណេះដឹង និង​សមត្ថភាព​បន្ថែម​ដល់​សិស្ស​និស្សិត​ផង​ដែរ។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។