KOICA ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ទៅ​សិក្សា​នៅ​កូរ៉េ

អាហារូបករណ៍​នេះ​ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩។

2232
ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ សម្រាប់​ឆ្នាំ​សិក្សា​២០១៩។
ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ សម្រាប់​ឆ្នាំ​សិក្សា​២០១៩។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជា​ដៃគូ​របស់​ខ្លួន​នៅ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ឆ្នាំ​សិក្សា​២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

អាហារូបករណ៍​នេះ​ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩។

អត្ថប្រយោជន៍​ដែល​បេក្ខជន​ទទួល​បាន​ពី​កម្មវិធី​អាហារូបករណ៍​នេះ គឺ​ភាគី​កូរ៉េ​នឹង​ផ្ដល់​ជូន​នូវ​ថ្លៃ​សិក្សា ការ​ស្នាក់នៅ ធានារ៉ាប់រង​ផ្នែក​សុខភាព ប្រាក់​ឧបត្ថម្ភ​ក្នុង​ពេល​សិក្សា និង​ថ្លៃ​ចំណាយ​លើ​សំបុត្រ​យន្តហោះ​ទៅ​មក។

ជំនាញ​ដែល​កម្មវិធី​អាហារូបករណ៍​នេះ​ផ្ដល់​ជូន​រួម​មាន៖

  • សុវត្ថិភាព​សុខភាព​សកល (Global Health Security)
  • សេដ្ឋកិច្ច​កសិកម្ម (Agricultural Economics)
  • វិស្វកម្ម​កសិកម្ម (Agricultural Engineering)
  • ផលិតកម្ម​កសិកម្ម (Agriculture Production)
  • វិទ្យាសាស្ត្រ​អភិវឌ្ឍន៍​ជលផល (Development of Fisheries Science)
  • អភិវឌ្ឍន៍​សហគមន៍ (Community Development)
  • ការ​គ្រប់គ្រង​បទដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (Regulation Management for Economic Development)
  • គោល​នយោបាយ​អភិវឌ្ឍន៍​ទីក្រុង (Urban Development Policy)
  • ភាព​ជា​អ្នក​ដឹកនាំ​សមភាព​យេនឌ័រ (Gender Equality Leadership)
  • គោល​នយោបាយ​ពន្ធ និង​ហិរញ្ញវត្ថុ (Finance and Tax Policy)
  • គោល​នយោបាយ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម (Industry and Trade Policy)
  • កំណែ​ទម្រង់​គោល​នយោបាយ​សាធារណៈ និង​គ្រប់គ្រង​សាធារណៈ (Public Management and Public Policy Reforms)
  • រដ្ឋបាល​សាធារណៈ (Public Administration)
  • វិទ្យាសាស្ត្រ​ថាមពល និង​គោល​នយោបាយ (Energy Science and Policy)
  • គ្រប់គ្រង​ធនធាន​ទឹក (Water Resources Management)
  • Techno-Entrepreneurship Competency Based on EE & ICT Convergence
  • ភាព​ជា​អ្នក​ដឹកនាំ​ផ្នែក​អប់រំ​សកល (Global Education Leadership)

កាលបរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យ

  • ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩

ព័ត៌មាន​បន្ថែម៖

  • Ms. Chim Sokhouen, Program Officer
  • ទូរស័ព្ទ​លេខ៖ ០២៣ ៩៦៤ ១៥០
  • អ៊ីមែល៖
  • វេបសាយ៖ http://www.koicacambodia.org/scholarship-program-for-2019

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។