កុំព្យូទ័រ​គម្ពីរ (KOOMPI) នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០​តុលា

នៅ​ក្នុង​កម្មវិធី​សម្ពោធ​នោះ លោក​អ្នក​អាច​ទស្សនា និង​សាកល្បង​ប្រើប្រាស់​កុំព្យូទ័រ​នេះ​ផ្ទាល់​តែ​ម្ដង។

5049
កុំព្យូទ័រ​គម្ពីរ (KOOMPI)
កុំព្យូទ័រ​គម្ពីរ (KOOMPI)

កុំព្យូទ័រ គម្ពីរ (KOOMPI) ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​ស្រប​ពេល​ជាមួយ​គ្នា​នឹង​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឆ្នាំ​២០១៨ (BarCamp ASEAN 2018) នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣:៣០​នាទី​រសៀល នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កុំព្យូទ័រ គម្ពីរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) របស់​ខ្លួន KOOMPI សូម​គោរព​អញ្ជើញ​លោក​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​កុំព្យូទ័រ​នេះ ចូលរួម​កម្មវិធី​សម្ពោធ​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​សាលា​តិចណូ​ផង​ដែរ។ នៅ​ក្នុង​កម្មវិធី​សម្ពោធ​នោះ លោក​អ្នក​អាច​ទស្សនា និង​សាកល្បង​ប្រើប្រាស់​កុំព្យូទ័រ​នេះ​ផ្ទាល់​តែ​ម្ដង។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

ចំពោះ​លោក​អ្នក​ដែល​បាន​បញ្ជា​ទិញ​កុំព្យូទ័រ​នេះ​ទុក​មុន​ទាំងអស់ KOOMPI នឹង​ប្រគល់​កុំព្យូទ័រ​ជូន​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គម្ពីរ​ដដែល។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ទាក់ទង​នឹង​ការ​យឺតយ៉ាវ​ក្នុង​ការ​ប្រគល់​កុំព្យូទ័រ​នេះ ក្រុម​ការងារ​នៃ KOOMPI មិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ទេ ប៉ុន្តែ​ក្រុម​ការងារ​សូម​អភ័យ​ទោស ហើយ​សង្ឃឹម​ថា​លោក​អ្នក​នឹង​ចូលរួម​កម្មវិធី​សម្ពោធ​កុំព្យូទ័រ​នេះ​ទាំងអស់​គ្នា។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កុំព្យូទ័រ​គម្ពីរ (KOOMPI)
កុំព្យូទ័រ​គម្ពីរ (KOOMPI)

 

កុំព្យូទ័រ​គម្ពីរ (KOOMPI)
កុំព្យូទ័រ​គម្ពីរ (KOOMPI)

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។