មជ្ឈមណ្ឌល​កូរ៉េ HRD ផ្ដល់​អាហារូបករណ៍​ព័ត៌មានវិទ្យា ៨០​កន្លែង

មជ្ឈមណ្ឌល​កូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ផ្ដល់​អាហារូបករណ៍​ផ្នែក​ព័ត៌មានវិទ្យា​ដល់​និស្សិត​ចំនួន ៨០​កន្លែង ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក សហ្វវែរ (Software) សម្រាប់​ជំនាន់​ទី​៦ ឆ្នាំ​២០១៨-២០១៩។

4341
មជ្ឈមណ្ឌល​កូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ផ្ដល់​អាហារូបករណ៍​ផ្នែក​ព័ត៌មានវិទ្យា​ដល់​និស្សិត​ចំនួន ៨០​កន្លែង។
មជ្ឈមណ្ឌល​កូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ផ្ដល់​អាហារូបករណ៍​ផ្នែក​ព័ត៌មានវិទ្យា​ដល់​និស្សិត​ចំនួន ៨០​កន្លែង។

មជ្ឈមណ្ឌល​កូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ផ្ដល់​អាហារូបករណ៍​ផ្នែក​ព័ត៌មានវិទ្យា​ដល់​និស្សិត​ចំនួន ៨០​កន្លែង ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក សហ្វវែរ (Software) សម្រាប់​ជំនាន់​ទី​៦ ឆ្នាំ​២០១៨២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

មជ្ឈមណ្ឌល​កូរ៉េ សហ្វវែរ អេច អ ឌី គឺ​ជា​ស្ថាប័ន​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) និង​ក្រុមហ៊ុន Webcash នៅ​ខែ​មេសា ឆ្នាំ​២០១៣។

លក្ខខណ្ឌ​ជ្រើសរើស

  • ត្រូវ​មាន​អាយុ​ចាប់​ពី ២០​ឆ្នាំ​ដល់ ៣៥​ឆ្នាំ
  • ត្រូវ​ជា​និស្សិត​ឆ្នាំ​ទី​៣ ឡើង​ទៅ​ផ្នែក​ព័ត៌មាន​វិទ្យា

ម៉ោង​សិក្សា

  • ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ (ម៉ោង ៨​ព្រឹក​ដល់ ៥​ល្ងាច) និង​ថ្ងៃ​សៅរ៍ (ម៉ោង ៨​ព្រឹក​ដល់ ១២​ថ្ងៃ​ត្រង់)

អត្ថប្រយោជន៍​ទទួល​បាន​ពី​អាហារូបករណ៍

  • ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ពី​អ្នក​ជំនាញ​ព័ត៌មានវិទ្យា​ពី​ប្រទេស​កូរ៉េ
  • ទទួល​បាន​កម្មវិធី​សិក្សា​មាន​គុណភាព​ខ្ពស់
  • បរិយាកាស​សិក្សា​ល្អ​ប្រសើរ
  • ប្រាក់​ឧបត្ថម្ភ ១០០​ដុល្លារ​ក្នុង ១​ខែ​សម្រាប់​ថ្នាក់​មូលដ្ឋាន ឬ ១៤០​ដុល្លារ​ក្នុង ១​ខែ​សម្រាប់​ថ្នាក់​កម្រិត​ខ្ពស់
  • ការ​ឧបត្ថម្ភ​អាហារ​ថ្ងៃ​ត្រង់ និង​ឯកសណ្ឋាន
  • កម្មវិធី​កីឡា និង​ពិធី​ជប់លៀង​ប្រចាំ​ខែ
មជ្ឈមណ្ឌល​កូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ផ្ដល់​អាហារូបករណ៍​ផ្នែក​ព័ត៌មានវិទ្យា​ដល់​និស្សិត​ចំនួន ៨០​កន្លែង។
មជ្ឈមណ្ឌល​កូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ផ្ដល់​អាហារូបករណ៍​ផ្នែក​ព័ត៌មានវិទ្យា​ដល់​និស្សិត​ចំនួន ៨០​កន្លែង។

កាលបរិច្ឆេទ​ផុត​ថ្ងៃ​កំណត់​ទទួល​ពាក្យ

  • ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨
  • តំណ​ភ្ជាប់​ចុះ​ឈ្មោះ៖ register.kshrd.com.kh

ព័ត៌មាន​បន្ថែម

វែបសាយ៖ www.kshrd.com.kh

អាសយដ្ឋាន៖ ផ្ទះ​លេខ​១២ ផ្លូវ​៣២៣ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ

លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ ០២៣ ៩៩ ១៣ ១៤, ០៧៨ ៣៣៣ ១០២, និង​លេខ ០១៦ ៦០០ ៧០១៕

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។