ផ្កាយ​រណប​វៀតណាម MicroDragon ត្រូវ​ពន្យារ​ពេល​បាញ់​បង្ហោះ​១​ថ្ងៃ

ដោយសារ​តែ​អាកាសធាតុ​មិន​ល្អ ទើប​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប MicroDragon នេះ​ត្រូវ​គេ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ម៉ោង ៧:៥០​នាទី (ម៉ោង​ទីក្រុង​ហាណូយ) វិញ។

3750
ផ្កាយ​រណប
ផ្កាយ​រណប

MicroDragon ដែល​ជា​ផ្កាយ​រណប​ផលិត​ដោយ​វិស្វករ​ជនជាតិ​វៀតណាម ត្រូវ​បាន​ពន្យារ​ពេល​មួយ​ថ្ងៃ​ក្នុង​ការ​បាញ់​បង្ហោះ​ទៅ​កាន់​អវកាស ដោយសារ​តែ​អាកាសធាតុ​មិន​ល្អ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ផ្លាស់ នៅ​ថ្ងៃ​ទី​១៧ មករា។

ដោយសារ​តែ​អាកាសធាតុ​មិន​ល្អ ទើប​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប MicroDragon នេះ​ត្រូវ​គេ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ម៉ោង ៧:៥០​នាទី (ម៉ោង​ទីក្រុង​ហាណូយ) វិញ។

តាម​គម្រោង ផ្កាយ​រណប MicroDragon របស់​វៀតណាម នេះ នឹង​ត្រូវ​គេ​បាញ់​បង្ហោះ​ទៅ​កាន់​អវកាស​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ម៉ោង ៧:៥០​នាទី (ម៉ោង​នៅ​ទីក្រុង​ហាណូយ) ដោយ​រ៉ុកកែត​ឈ្មោះ Epsilon-4 ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Uchinoura ក្នុង​ប្រទេស​ជប៉ុន។

MicroDragon នឹង​ត្រូវ​បាញ់​បង្ហោះ​ជាមួយ​នឹង​ផ្កាយ​រណប​ចំនួន ៦ ផ្សេង​ទៀត​ពី​ប្រទេស​ជប៉ុន ហើយ​នឹង​ផ្ដាច់​ចេញ​ពី​រ៉ុកកែត​ក្រោយ​ពី​រយៈពេល​បាញ់ ១​ម៉ោង និង ៥​នាទី។ ផ្កាយ​រណប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ការ​ពេល​ប្រហែល​ពី ១​ខែ​ទៅ ៣​ខែ​ដើម្បី​ឈាន​ដល់​ដំណើរការ​មាន​ភាព​ប្រក្រតី។

អាន​អត្ថបទ​ទាក់ទង

ផ្កាយ​រណប​ផលិត​ដោយ​វៀតណាម​នឹង​ត្រូវ​បាញ់​បង្ហោះ​នៅ​សប្ដាហ៍​ក្រោយ

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម (Vietnam National Space Center, VNSC) ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មករា និង​ត្រូវ​បាន​ដកស្រង់​ដោយ​កាសែត​វៀតណាម​ផ្លាស់​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា ផ្កាយ​រណប​ឈ្មោះ MicroDragon ផលិត​នៅ​វៀតណាម និង​ជា​ផ្កាយ​រណប​តាមដាន​ផែនដី នឹង​ត្រូវ​បាញ់​បង្ហោះ​ដោយ​រ៉ុកកែត​ឈ្មោះ Epsilon-4 ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Uchinoura ស្ថិត​ក្នុង​តំបន់ Kagoshima Prefecture នៃ​ប្រទេស​ជប៉ុន។

ផ្កាយ​រណប MicroDragon ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិស្វករ​ជនជាតិ​វៀតណាម ចំនួន ៣៦​នាក់​ពី​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម (VNSC) ដែល​វិស្វករ​ទាំងនោះ​ធ្លាប់​សិក្សា​បច្ចេកវិទ្យា​អវកាស​នៅ​មហាវិទ្យាល័យ​ល្បីៗ​ក្នុង​ប្រទេស​ជប៉ុន ដូចជា​មហាវិទ្យាល័យ​តូក្យូ (Tokyo) មហាវិទ្យាល័យ​គេអូ (Keio) មហាវិទ្យាល័យ​ហុកកៃដូ (Hokkaido) មហាវិទ្យាល័យ​តូហូគឹ (Tohoku) និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីយូសឹ (Kyushu)។ ពួក​គេ​ចាប់ផ្ដើម​ផលិត​ផ្កាយ​រណប​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​ផលិត​បាន​ជោគជ័យ​ទាំងស្រុង ព្រម​ទាំង​ធ្វើ​តេស្ដ​សាកល្បង​ផង​នៅ​ក្នុង​ឆ្នាំ​២០១៧។

សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា ផ្កាយ​រណប​នេះ​មាន​ទំហំ ៥០x៥០x៥០​សង់ទីម៉ែត្រ និង​ទម្ងន់ ៥០​គីឡូក្រាម ហើយ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​លើ​គុណភាព​ទឹក​នៅ​តំបន់​ឆ្នេរ​សមុទ្រ កំណត់​ទីតាំង​នៃ​ធនធាន​មច្ឆា និង​តាមដាន​ការ​ផ្លាស់ប្ដូរ​នៃ​ទឹក​សមុទ្រ​ដើម្បី​ជា​ជំនួយ​ដល់​វារីវប្បកម្ម​ជាតិ​របស់​វៀតណាម។ លើស​ពី​នេះ​ទៀត ផ្កាយ​រណប​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្ដូរ​ទិន្នន័យ​ជាមួយ​សហគមន៍ Microsatellite នៅ​ក្នុង​ពិភពលោក ដើម្បី​បង្កើន​សមត្ថភាព​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ និង​គ្រោះ​ធម្មជាតិ​ផង​ដែរ។

អាន​អត្ថបទ​ផ្សេង​ទៀត

វៀតណាម-Amazon សហការ​លក់​ទំនិញ​តាម​អនឡាញ​ទៅ​ក្រៅ​ប្រទេស

កាល​ពី​ឆ្នាំ​២០១៣ វិស្វករ​នៃ​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម (VNSC) ក៏​បាន​ផលិត និង​បាញ់​បង្ហោះ​ផ្កាយ​រណប​មួយ​ដោយ​ជោគជ័យ​ដែរ។ ផ្កាយ​រណប​នោះ​មាន​ឈ្មោះ​ថា PicoDragon មាន​ទំហំ ១០x១០x១១,៣៥​សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ១​គីឡូក្រាម។

តាម​គម្រោង បន្ទាប់​ពី​បាញ់​បង្ហោះ​ផ្កាយ​រណប MicroDragon នោះ​វៀតណាម នឹង​ផលិត​ផ្កាយ​រណប​ពីរ​ទៀត​មាន​ឈ្មោះ​ថា LOTUSat-1 និង LOTUSat-2 បំពាក់​ដោយ​បច្ចេកវិទ្យា​រ៉ាដា​ទំនើប ដែល​មាន​ទម្ងន់​រហូត​ដល់ ៦០០​គីឡូក្រាម និង​ទំហំ ១,x,x៣​ម៉ែត្រ ហើយ​មាន​អាយុ​រហូត​ដល់ ៥​ឆ្នាំ​នៅ​ក្នុង​តារាវិថី។ វៀតណាម ក៏​កំពុង​តែ​ផលិត​ផ្កាយ​រណប​ឈ្មោះ NanoDragon មាន​ទម្ងន់ ១០​គីឡូក្រាម​ផង​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។