Microsoft គ្រោង​ដាក់​មុខងារ​គូរ​ខ្សែ​កោង​ក្នុង​កម្មវិធី Calculator លើ Windows 10

Graphing Mode ឬ​មុខងារ​គូរ​ក្រាហ្វ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បង្កើត​នូវ​ក្រាហ្វ​ផ្អែក​លើ​សមីការ​គណិតវិទ្យា ដែល​ស្រដៀង​គ្នា​នឹង​មុខងារ Plotting Mode នៃ​កម្មវិធី Matlab ដែរ។

2626
Graphing Mode របស់​កម្មវិធី​គិត​លេខ​របស់​ក្រុមហ៊ុន Microsoft (Calculator) នៅ​លើ Windows 10។
Graphing Mode របស់​កម្មវិធី​គិត​លេខ​របស់​ក្រុមហ៊ុន Microsoft (Calculator) នៅ​លើ Windows 10។

កម្មវិធី​គិត​លេខ (calculator) នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នឹង​ត្រូវ​ក្រុមហ៊ុន Microsoft បន្ថែម​មុខងារ​ថ្មី​ដែល​អាច​គូរ ឬ​សង់​ជា​បន្ទាត់ ឬ​ខ្សែ​កោង (graph) បាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន Microsoft កាល​ពី​ដើម​ខែ​មីនា នេះ បាន​ចាប់ផ្ដើម​ធ្វើ​ការ​ពង្រីក​មុខងារ​កម្មវិធី Calculator នៅ​លើ Windows 10 ដោយ​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ (Graphing Mode) ដែល​អាច​គូរ​ជា​ក្រាហ្វ​បាន បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​កម្មវិធី Calculator ជា open-source នៅ​លើ GitHub និង​ទទួល​បាន​មិត​យោបល់​ជាង ៣០ ពី​អ្នក​ជួយ​ស្ម័គ្រចិត្ត (contributor) នៅ​លើ GitHub។

Graphing Mode ឬ​មុខងារ​គូរ​ក្រាហ្វ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បង្កើត​នូវ​ក្រាហ្វ​ផ្អែក​លើ​សមីការ​គណិតវិទ្យា ដែល​ស្រដៀង​គ្នា​នឹង​មុខងារ Plotting Mode នៃ​កម្មវិធី Matlab ដែរ។

មុខងារ​នេះ ត្រូវ​បាន​វិស្វករ​របស់​ក្រុមហ៊ុន Microsoft លោក Dave Grochocki ស្នើ​ឡើ។ លោក​ក៏​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម Windows Calculator ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏ដោយ គេ​មិន​ទាន់​ដឹង​ពី​ថ្ងៃ​ពិតប្រាកដ​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Calculator ដែល​មាន​មុខងារ​អាច​សង់​ខ្សែ​កោង​នេះ​នៅ​ឡើយ​ទេ ខណៈ​ដែល​វា​ត្រូវ​បាន​គេ​សម្គាល់​ថា pre-production នៅ​លើ GitHub។

គោល​បំណង​នៃ​មុខងារ​ថ្មី​នេះ៖

  • ផ្ដល់​ជា​មូលដ្ឋាន​ដ៏​ល្អ​នៃ​កម្មវិធី​គិត​លេខ​ដែល​អាច​គូរ​ជា​ក្រាហ្វ​បាន​នៅ​លើ Windows
  • គាំទ្រ​គ្រប់​ទម្រង់​សំខាន់ៗ​នៃ​គណិតវិទ្យា​ដូចជា អាច​បង្កើត និង​បកប្រែ​អនុគមន៍ ដឹង​ពី​ម៉ូដែល​នៃ​លីនេអ៊ែរ (linear) អិចស្ប៉ូណង់ស្យែល (exponential) quadratic និង​អនុគមន៍​ត្រីកោណ (Trigonometric)

អ្នក​ប្រើប្រាស់​អាច៖

  • បញ្ចូល​សមីការ​មួយ ហើយ​កម្មវិធី​នឹង​បង្ហាញ​វា​នៅ​លើ​ក្រាហ្វ
  • បញ្ចូល​សមីការ​ច្រើន ហើយ​កម្មវិធី​នឹង​ប្រៀបធៀប​ពួក​វា​នៅ​លើ​ក្រាហ្វ
  • កែ​សមីការ​ដើម្បី​មើល​ថា​តើ​វា​ធ្វើ​ឲ្យ​ក្រាហ្វ​ប្ដូរ​រូបរាង​ដូចម្ដេច
  • អាច export ក្រាហ្វ​ដើម្បី​អាច​ចែក​រំលែក​ជាមួយ​អ្នក​ដទៃ​ទៀត។ល។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។