Update Windows ជា​បន្ទាន់ ព្រោះ Hackers អាច​វាយ​ប្រហារ​ម៉ាស៊ីន​អ្នក​តាម​ចំណុច​ខ្សោយ​ថ្មី

ចំណុច​ខ្សោយ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទាំង ២១ ចំណុច​នោះ អនុញ្ញាត​ឱ្យ​អ្នក​វាយ​ប្រហារ​វាយ​លុក​បាន​ដោយ​ជោគជ័យ ហើយ​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code)។

1870
Microsoft Patch Tuesday
Microsoft Patch Tuesday

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ចំនួន ៨៨ ដែល​ក្នុង​នោះ​មាន​ចំណុច​ខ្សោយ​ចំនួន ២១ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​ដែល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

បើ​តាម​ការ​ផ្សាយ​របស់​ក្រុមហ៊ុន Microsoft ឱ្យ​ដឹង​ថា ចំណុច​ខ្សោយ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទាំង ២១ ចំណុច​នោះ អនុញ្ញាត​ឱ្យ​អ្នក​វាយ​ប្រហារ​វាយ​លុក​បាន​ដោយ​ជោគជ័យ ហើយ​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code) និង​អាច​គ្រប់គ្រង​ទៅ​លើ​ម៉ាស៊ីន​បាន​ទាំងស្រុង បន្ទាប់​មក​ក្រុម​ហេគឃឺ (Hackers) អាច​ធ្វើ​សកម្មភាព​បាន​តាម​អំពើ​ចិត្ត​ទៅ​លើ​ម៉ាស៊ីន​ដែល​រងគ្រោះ ដូចជា​ការ​ដំឡើង​កម្មវិធី បង្កើត​គណនី​អភិបាល​ផ្សេងៗ ការ​បើក ផ្លាស់ប្ដូរ ឬ​លុប​ទិន្នន័យ​ជាដើម។

ហេតុ​ដូច្នេះ ដើម្បី​ការពារ​ម៉ាស៊ីន​របស់​អ្នក​ពី​ការ​វាយ​ប្រហារ​តាម​រយៈ​ចំណុច​ខ្សោយ​ទាំងអស់​នេះ សូម​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក​ជា​បន្ទាន់ (Update Windows)។ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វីនដូ សូម​អនុវត្ត​ដូច​ខាង​ក្រោម៖

  • ចូល​ទៅ​កាន់ Windows Settings
  • ចុច​លើ Update & Security
  • ចុច​ប៊ូតុង Check for Updates ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក និង​រង់ចាំ​វា​ដំណើរការ​ចប់ រួច Restart ម៉ាស៊ីន​ជា​ការ​ស្រេច

ផលិតផល​របស់​ក្រុមហ៊ុន Microsoft ដែល​រង​ផល​ប៉ះពាល់​ពី​ចំណុច​ខ្សោយ​ទាំងនេះ​រួម​មាន៖

  • Adobe Flash Player
  • Microsoft Windows
  • Internet Explorer
  • Microsoft Edge
  • Microsoft Office and Microsoft Office Services and Web Apps
  • ChakraCore
  • Skype for Business and Microsoft Lync
  • Microsoft Exchange Server
  • Azure

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​បញ្ហា​នេះ សូម​ចុច តំណ​ភ្ជាប់ នេះ ដើម្បី​អាន​បន្ថែម។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។