Microsoft ប្រកាស​ឲ្យ​អ្នក​ប្រើ Windows អាប់ដេត​ដើម្បី​ជួសជុល​ប្រព័ន្ធ​សន្តិសុខ

ចំណុច​ងាយ​រងគ្រោះ​សរុប​ចំនួន ៦៤ នៅ​ក្នុង Windows និង​ផលិតផល​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Microsoft។

1750
Windows Update
Windows Update

Microsoft ចេញ​កំណែ​ជួសជុល​ផ្នែក​សន្តិសុខ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows សម្រាប់​ខែ​មីនា កាល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មាន​ចំណុច​ងាយ​រងគ្រោះ​សរុប​ចំនួន ៦៤ នៅ​ក្នុង Windows និង​ផលិតផល​ផ្សេង​ទៀត​របស់​ខ្លួន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​អ្នក​មាន​សុវត្ថិភាព​ខ្ពស់ សូម​លោក​អ្នក​ប្រញាប់​ធ្វើ​ការ​អាប់ដេត (ធ្វើ​បច្ចុប្បន្នភាព) Windows របស់​លោក​អ្នក​ឥឡូវ​នេះ ដើម្បី​ទទួល​បាន​ការ​ជួសជុល​នូវ​សន្តិសុខ​ប្រព័ន្ធ Windows ចុងក្រោយ។

ចំណុច​ងាយ​រងគ្រោះ​ទាំង​នោះ​មាន​ក្នុង Windows, Internet Explorer, Edge, MS Office, MS Office SharePoint, ChakraCore, Skype (business), និង Visual Studio NuGet ហើយ​ក្រុមហ៊ុន​បាន​បែងចែក​កម្រិត​នៃ​ភាព​ងាយ​រងគ្រោះ​ដូច​ខាង​ក្រោម៖

  • ១៧ ចំណុច​ជា​ភាព​ងាយ​រងគ្រោះ​ធ្ងន់ធ្ងរ
  • ៤៥​ចំណុច​ជា​ភាព​ងាយ​រងគ្រោះ​ដែល​សំខាន់
  • ១​ចំណុច​គឺ​មធ្យម
  • និង ១​ចំណុច​ទៀត​មាន​កម្រិត​ទាប​នៃ​ភាព​ងាយ​រងគ្រោះ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។