នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cradle Fund Sdn Bhd លោក Nazrin Hassan។ (Photo: Bernama)
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cradle Fund Sdn Bhd លោក Nazrin Hassan។ (Photo: Bernama)

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភាគហ៊ុន​នៅ​ម៉ាឡេស៊ី លោក Nazrin Hassan ស្លាប់​នៅ​អាយុ ៤៥​ឆ្នាំ ដោយសារ​ទូរស័ព្ទ​ផ្ទុះ​នៅ​ក្នុង​បន្ទប់​គេង​របស់​គាត់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សារព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ម៉ាឡេស៊ី​ឈ្មោះ Cradle Fund Sdn Bhd បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៨ ថា របាយការណ៍​ក្រោយ​ការ​ធ្វើ​កោសល្យវិច័យ​សាកសព​សន្និដ្ឋាន​ថា មូលហេតុ​នៃ​ការ​ស្លាប់​របស់​នាយក​ប្រតិបត្តិ​រូប​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បណ្ដាល​មក​ពី​ការ​ផ្ទុះ​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្ម​នៅ​ជាប់​នឹង​ខ្លួន​លោក។

មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Cradle លោក Razif Aziz បាន​និយាយ​ថា ក្រុមហ៊ុន​បាន​បាត់បង់​មនុស្ស​ដែល​មាន​ទេពកោសល្យ និង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ម្នាក់ ហើយ​ពិភពលោក​បាន​បាត់បង់​មនុស្ស​ម្នាក់​ដ៏​អស្ចារ្យ។ លោក​បន្ត​ថា ពួក​យើង​ដែល​មាន​សំណាង​បាន​ស្គាល់ និង​ធ្វើ​ការ​ជាមួយ​លោក Nazrin បាន​បាត់បង់​មិត្ត​ជា​ទី​ស្រឡាញ់ និង​អ្នក​ណែនាំ​ដែល​បំផុស​គំនិត​ម្នាក់។

អាន​អត្ថបទ​ផ្សេង​ទៀត៖

លោក Nazrin Hassan មាន​កូន ៤​នាក់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដដែល​នេះ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​ក្នុង​រដ្ឋ​ម៉ាឡាកា (Malacca) នៃ​ប្រទេស​ម៉ាឡេស៊ី បុរស​ជនជាតិ​ម៉ាឡេស៊ី ម្នាក់​ឈ្មោះ Rosli Othman អាយុ ៣៥​ឆ្នាំ បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ពេល​ដែល​គាត់​កំពុង​សាក​ថ្ម​ទូរស័ព្ទ។ កាល​នោះ ប៉ូលិស​ឲ្យ​ដឹង​ថា Rosli Othman ត្រូវ​បាន​គេ​ជឿ​ថា​បាន​ឆក់​ខ្សែ​ភ្លើង ខណៈ​គាត់​កំពុង​ដោត​ឆ្នាំងសាក​ទូរស័ព្ទ​របស់​គាត់​ទៅ​ក្នុង​ហ្វ្រីភ្លើង​នៅ​ផ្ទះ​មិត្តភ័ក្ដិ​របស់​គាត់ នៅ​ឯ​ទីក្រុង​យ៉ាស៊ីន (Jasin)

Source: Channel News Asia

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។