ក្រសួង​អប់រំ​បង្កើត App ជួយ​សិស្ស​ទី​១២​ត្រៀម​ប្រឡង​បាក់ឌុប

កម្មវិធី​ទូរស័ព្ទ​ដៃ MoEYS App Scan គឺ​ជា​ឧបករណ៍​ជំនួយ​ដល់​ការ​សិក្សា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​មុខវិជ្ជា​នីមួយៗ។

243
កម្មវិធី​ទូរស័ព្ទ​ដៃ MoEYS App Scan
កម្មវិធី​ទូរស័ព្ទ​ដៃ MoEYS App Scan

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone App) ដែល​មាន​ឈ្មោះ​ថា MoEYS App Scan ដើម្បី​ជា​ជំនួយ​ដល់​ការ​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Faceboo Page) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា កម្មវិធី​ទូរស័ព្ទ​ដៃ MoEYS App Scan គឺ​ជា​ឧបករណ៍​ជំនួយ​ដល់​ការ​សិក្សា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​មុខវិជ្ជា​នីមួយៗ។

App Scan នេះ​ប្រើ​បច្ចេកវិទ្យា AR (Augmented Reality) ដែល​ជួយ​ឲ្យ​ការ​សិក្សា​មាន​ភាព​រីករាយ សម្បូរ​បែប និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ តាម​រយៈ​ការ​ទស្សនា​វីដេអូ​ដែល​មាន​ចលនា​នៅ​លើ​រូបភាព​ខ្លះ​នៃ​សន្លឹក​សៀវភៅ​សិក្សា​គោល​ដោយ​ផ្ទាល់​លើ​មុខវិជ្ជា​ជីវវិទ្យា គីមីវិទ្យា និង​រូបវិទ្យា។

ក្រសួង​អប់រំ ឲ្យ​ដឹង​បន្ថែម​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្មវិធី MoEYS App Scan ក៏​មាន​ដាក់​បញ្ចូល​កម្មវិធី​ធ្វើ​តេស្ដ​សាកល្បង​សមត្ថភាព​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ លើ​មុខវិជ្ជា​ចំនួន​៥ រួម​មាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា។

អាន​អត្ថបទ​ផ្សេង​ទៀត៖

កម្មវិធី​ជំនួយ​ការ​សិក្សា​នេះ ដំណើរការ​ទាំង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ប៉ុន្តែ​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ iOS ក្រសួង​អប់រំ នឹង​ដាក់​ឲ្យ​ទាញ​យក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ការ​ដាក់​ឲ្យ​សិស្ស​អាច​ធ្វើ​តេស្ដ​សមត្ថភាព​ដោយ​ខ្លួន​ឯង​នេះ ស្រប​ពេល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ហើយ​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨។

តំណ​ភ្ជាប់​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​សម្រាប់ Androidgoo.gl/WgXTN7

តំណ​ភ្ជាប់​ទៅ​កាន់​វែបសាយ​ធ្វើ​តេស្ដ៖ http://bacii.moeys.gov.kh/

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កម្មវិធី​ទូរស័ព្ទ​ដៃ MoEYS App Scan
កម្មវិធី​ទូរស័ព្ទ​ដៃ MoEYS App Scan

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។