NIPTICT ផ្ដល់​អាហារូបករណ៍ ៥០% ដល់​សិស្ស​នារី និង​៦០​កន្លែង​ផ្សេង​ទៀត

ការ​ផ្ដល់​អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ​ជូន​សិស្ស​នារី​នេះ គឺ​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​ចំនួន​ស្ត្រី​នៅ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​នៅ​កម្ពុជា។

2978
អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ​សម្រាប់​សិស្ស​នារី​សិក្សា​នៅ NIPTICT។
អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ​សម្រាប់​សិស្ស​នារី​សិក្សា​នៅ NIPTICT។

វិទ្យាស្ថាន NIPTICT ប្រកាស​ផ្ដល់​អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ​ដល់​សិស្ស​នារី​ដែល​ប្រឡង​ចូល​រៀន​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល (Digital) សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៨ នៅ​វិទ្យាស្ថាន​នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (National Institute of Posts, Telecommunications and Information Communication Technology, NIPTICT) ឲ្យ​ដឹង​ថា សិស្ស​នារី​ដែល​ប្រឡង​ចូល​រៀន​ជំនាញ​បច្ចេកវិទ្យា​នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ នឹង​ទទួល​បាន​អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ប្រឡង​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨។

ការ​ផ្ដល់​អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ​ជូន​សិស្ស​នារី​នេះ គឺ​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​ចំនួន​ស្ត្រី​នៅ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​នៅ​កម្ពុជា។

ចំនួន​ស្ត្រី​ក្នុង​វិស័យ STEM នៅ​មាន​តិចតួច ហើយ​ស្ត្រី​ដែល​ធ្វើ​ការ​ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ គឺ​មាន​តែ ២៨% ប៉ុណ្ណោះ​ទូទាំង​ពិភពលោក បើ​ទោះ​បី​ជា​តម្រូវការ​អ្នក​ជំនាញ​ផ្នែក​នេះ​បាន​កើន​ឡើង​ក៏ដោយ។ នេះ​បើ​តាម​របាយការណ៍​ការ​អប់រំ​សង្ខេប​របស់​អង្គការ​យូណេស្កូ (UNESCO) នៅ​អាស៊ី​ប៉ាស៊ីហ្វិក ស្តី​អំពី​គម្លាត​យេនឌ័រ​ក្នុង​វិស័យ STEM

យ៉ាង​ណា​មិញ វិទ្យាស្ថាន​ក៏​ប្រកាស​ពី​ការ​ប្រឡង​ប្រជែង​យក​អាហារូបករណ៍ ៦០​កន្លែង​ផ្សេង​ទៀត​ដែរ​សម្រាប់​សិស្ស​ទូទៅ​ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​ជំនាន់​ទី​៥ ក្នុង​ឆ្នាំ​សិក្សា​២០១៨ នេះ​នៅ​វិទ្យាស្ថាន NIPTICT

អាហារូបករណ៍ ៦០​កន្លែង​នៅ​វិទ្យាស្ថាន​ជាតិ NIPTICT។
អាហារូបករណ៍ ៦០​កន្លែង​នៅ​វិទ្យាស្ថាន​ជាតិ NIPTICT។

មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​មាន​បី​មុខវិជ្ជា រួម​មាន៖

  1. គណិតវិទ្យា
  2. តក្កវិទ្យា
  3. និង​ភាសា​អង់គ្លេស

សម្រាប់​ការ​ប្រឡង​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​កុំព្យូទ័រ ហើយ​លទ្ធផល​នឹង​ដឹង​ភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រឡង។ ចំពោះ​ទីកន្លែង​ប្រឡង គឺ​នៅ​វិទ្យាស្ថាន​ជាតិ NIPTICT (ជាប់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី)

អាន​អត្ថបទ​ផ្សេង​ទៀត៖

វិទ្យាស្ថាន​ជាតិ NIPTICT មាន​មហាវិទ្យាល័យ​ចំនួន​បី​ដែល​សិស្សានុសិស្ស​អាច​ជ្រើសរើស​ចូល​រៀន​បាន​រួម​មាន៖

  1. មហាវិទ្យាល័យ​ទូរគមនាគមន៍ និង​បណ្ដាញ (Telecoms & Networking)
  2. មហាវិទ្យាល័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-Commerce)
  3. និង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science)

តំណ​ភ្ជាប់​ចុះ​ឈ្មោះ​ប្រឡង៖ www.niptict.edu.kh/apply

ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។