មេរោគ ransomware ថ្មី វាយ​ប្រហារ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​រហូត​បិទ​រោងចក្រ​ជាច្រើន

ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ឈ្មោះ Norsk Hydro បាន​ឲ្យ​ដឹង​តាម​រយៈ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ក្រុមហ៊ុន​បាន​បិទ​រោងចក្រ​ជាច្រើន​ជា​បណ្ដោះអាសន្ន។

1970
Norsk Hydro
Norsk Hydro

ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក ត្រូវ​បាន​បង្ខំ​ចិត្ត​បិទ​រោងចក្រ​ជាច្រើន​ទីតាំង​ទូទាំង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​មេរោគ ransomware ថ្មី​មួយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ឈ្មោះ Norsk Hydro បាន​ឲ្យ​ដឹង​តាម​រយៈ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ក្រុមហ៊ុន​បាន​បិទ​រោងចក្រ​ជាច្រើន​ជា​បណ្ដោះអាសន្ន។ ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រុមហ៊ុន​មិន​អាច​ប្រើ​ការ​បាន ក្រុមហ៊ុន​ក៏​ប្ដូរ​ទៅ​ធ្វើ​ប្រតិបត្តិការ​រោងចក្រ​តាម​របៀប​ធម្មតា​វិញ (manual) នៅ​កន្លែង​ដែល​អាច​ធ្វើ​ទៅ​បាន ដូចជា​នៅ​ប្រទេស Norway, Qatar, និង Brazil ដើម្បី​បន្ត​ប្រតិបត្តិការ​មួយ​ចំនួន។

CFO របស់​ក្រុមហ៊ុន Norsk Hydro លោក Eivind Kallevik ឲ្យ​ដឹង​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​រង​ការ​វាយ​ប្រហារ​ដោយ​មេរោគ ransomware ថ្មី​មួយ​ឈ្មោះ LockerGoga ដែល​ធ្វើ​កូដនីយកម្ម (encrypt) រាល់​ឯកសារ​នៅ​លើ​កុំព្យូទ័រ​គោលដៅ ហើយ​តម្រូវ​ឲ្យ​បង់​លុយ​ដើម្បី​បំប្លែង​ឯកសារ​ទាំងនោះ​ទៅ​សភាព​ដើម​វិញ។

លោក​បន្ត​ថា «ស្ថានការណ៍​គឺ​អាក្រក់​ខ្លាំង​ណាស់។ បណ្ដាញ​ទូទាំង​ពិភពលោក​បាន​ធ្លាក់​ចុះ ហើយ​ប៉ះពាល់​ដល់​ផលិតកម្ម​ទាំងអស់ ក៏ដូចជា​ប្រតិបត្តិការ​ការិយាល័យ​របស់​យើង​ផង​ដែរ»

Norsk Hydro
Norsk Hydro

ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​ជំនាញ​ខាង​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ (ពេលវេលា​នៅ​អឺរ៉ុប) ហើយ​ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​ការ​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​នេះ ក៏ដូចជា​ស៊ើប​អង្កេត​ដើម្បី​ដឹង​ពី​ទំហំ​នៃ​ឧបទ្ទវហេតុ​នេះ។

នៅ​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​ក្រុមហ៊ុន​បាន​បាត់បង់​ទិន្នន័យ​សំខាន់ៗ​ណា​ខ្លះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ The Hacker News។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។