Facebook ព្រម​លុប​កម្មវិធី​ខ្លួន​មួយ​ចេញ​ពី Apple Store

Onavo Protect គឺ​ជា​កម្មវិធី​ផ្ដល់​នូវ​មុខងារ​សុវត្ថិភាព​ជាច្រើន រួម​ទាំង​មាន​មុខងារ​បណ្ដាញ​ឯកជន​សិប្បនិម្មិត (Virtual Private Network, VPN) ផង​ដែរ។

2085
Onavo Protect
Onavo Protect

ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) សម្រេច​លុប​កម្មវិធី Onavo Protect ចេញ​ពី​ហាង Apple Store ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​ក្រុមហ៊ុន Apple ស្នើសុំ​ឲ្យ​លុប​ចេញ ដោយ Apple ចាត់​ទុក​កម្មវិធី​នេះ​ថា​បាន​ល្មើស​ច្បាប់​របស់​ក្រុមហ៊ុន​ខ្លួន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Onavo Protect គឺ​ជា​កម្មវិធី​ផ្ដល់​នូវ​មុខងារ​សុវត្ថិភាព​ជាច្រើន រួម​ទាំង​មាន​មុខងារ​បណ្ដាញ​ឯកជន​សិប្បនិម្មិត (Virtual Private Network, VPN) ផង​ដែរ។ ទោះ​យ៉ាង​ណា​ក៏ដោយ កម្មវិធី Onavo Protect នេះ​ក៏​មាន​មុខងារ​តាមដាន​នូវ​រាល់​កម្មវិធី​ដែល​អ្នក​ប្រើប្រាស់​បាន​ប្រើ និង​បញ្ជូន​ទិន្នន័យ​ទៅ​កាន់​ទីស្នាក់ការ​កណ្ដាល​របស់​ហ្វេសប៊ុក​ដែរ (Facebook HQ)

ដោយសារ​តែ​កម្មវិធី Onavo Protect បាន​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ ទើប​ក្រុមហ៊ុន Apple ប្រាប់​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ដើម​ខែ​សីហា អំពី​ករណី​ល្មើស​ច្បាប់​នៃ​កម្មវិធី​នេះ។ ប៉ុន្តែ​ក្រុមហ៊ុន​ហ្វេសប៊ុក​ក៏​បាន​ការពារ​ខ្លួន​ដោយ​លើក​ឡើង​ថា «យើង (ហ្វេសប៊ុក) តែងតែ​បញ្ជាក់​ប្រាប់​រាល់​អ្នក​ទាញ​យក​កម្មវិធី Onavo អំពី​ទិន្នន័យ​ដែល​កម្មវិធី​នេះ​ប្រមូល​យក ហើយ​យក​ទៅ​ធ្វើ​អ្វី​ខ្លះ។ ក្នុង​នាម​ជា Developer មួយ​នៅ​លើ Apple Store យើង​យល់ព្រម​អនុវត្ត​តាម​ច្បាប់​ដែល Apple បាន​កំណត់​ឡើង»

អាន​អត្ថបទ​ផ្សេង​ទៀត៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។