Open Cyber Talk 2018 នឹង​ប្រារព្ធ​នៅ​ថ្ងៃ​សុក្រ ទី​២៣ មីនា

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ ជា​ព្រឹត្តិការណ៍​លើក​ទី​៣ ហើយ​ដែល Open Cyber Talk ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ឆ្នាំ​២០១៥។ Open Cyber Talk នៅ​ឆ្នាំ​នេះ នឹង​នាំ​មក​ជូន​នូវ​ប្រធានបទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន ៥។

3568
ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ (Open Cyber Talk 2018)។
ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ (Open Cyber Talk 2018)។

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ (Open Cyber Talk 2018) ក្រោម​ប្រធានបទ «យើង​ត្រូវការ​សំឡេង» នឹង​ប្រារព្ធ​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ចាប់​ពី​ម៉ោង ៧:៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង ១២:០០​ថ្ងៃ​ត្រង់ នា​មជ្ឈមណ្ឌល Daikonia រាជធានី​ភ្នំពេញ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ គឺ​ជា​វេទិកា​ជួបជុំ ចែក​រំលែក​ចំណេះដឹង និង​ផ្លាស់ប្ដូរ​បទពិសោធន៍​អំពី​សារសំខាន់​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម។ អ្នក​ចូលរួម​វេទិកា​នេះ ភាគច្រើន​មាន​ដូចជា អ្នក​ប្រើប្រាស់​អ៊ីនធឺណិត អ្នក​ឯកទេស​ខាង​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន អ្នក​ជំនាញ​ផ្នែក​អភិបាល​កិច្ច​ល្អ អ្នក​ច្បាប់ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ជាដើម។

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ ជា​ព្រឹត្តិការណ៍​លើក​ទី​៣ ហើយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥។ នៅ​ឆ្នាំ​នេះ ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ នឹង​នាំ​មក​ជូន​នូវ​ប្រធានបទ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូចជា៖

) សុវត្ថិភាព និង​ឯកជនភាព​នៅ​លើ​អ៊ីនធឺណិត
) ព័ត៌មាន​មិន​ពិត (Fake news)
) ក្រម​សីលធម៌​នៅ​លើ​អ៊ីនធឺណិត
) ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​ប្រសិទ្ធភាព

ក្រៅ​ពី​ប្រធានបទ​សំខាន់ៗ​ចំនួន ៤ ខាង​លើ​នេះ​ហើយ ក្រុម​ការងារ​នៃ​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ នឹង​រៀបចំ​ក្រុម​ការងារ​មួយ​ទៀត ដើម្បី​ប្រឹក្សា​យោបល់ ឬ​ជួយ​ដោះស្រាយ​ជូន​លោក​អ្នក​ដែល​មាន​បញ្ហា​ត្រូវ​គេ​លួច​យក​គណនី​ហ្វេសប៊ុក (Facebook Account) Facebook Page ដើម្បី​ជួយ​ទាញ​យក​មក​វិញ​ទៅ​តាម​លទ្ធភាព​ដែល​ពួក​គាត់​អាច​ជួយ​បាន​ផង​ដែរ ប៉ុន្តែ​លោក​អ្នក​ត្រូវ​យក​មក​ជាមួយ​នូវ​ឧបករណ៍​ដែល​លោក​អ្នក​បាន​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​នោះ ដូចជា ទូរស័ព្ទ​ស្មានហ្វូន (Smartphone) ឬ​ក៏​កុំព្យូទ័រ​យួរ​ដៃ (Laptop) ជាដើម។

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ (Open Cyber Talk) កាល​ពី​ឆ្នាំ​២០១៧។
ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ (Open Cyber Talk) កាល​ពី​ឆ្នាំ​២០១៧។

អាន​អត្ថបទ​ផ្សេង​ទៀត៖

តើ​អ្នក​ណា​ខ្លះ​ដែល​គួរ​ចូលរួម​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨?

លោក​អ្នក​ដែល​ធ្វើ​ការ​ជា​មន្ត្រី​ព័ត៌មាន មន្ត្រី​ទំនាក់ទំនង មន្ត្រី​បណ្ដាញ​សង្គម អ្នក​គ្រប់គ្រង​បណ្ដាញ​សង្គម​ដែល​មក​ពី​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល អង្គការ​មិន​រក​ប្រាក់​កម្រៃ និង​ជាពិសេស​មន្ត្រី​សង្គម​ស៊ីវិល។

តើ​លោក​អ្នក​ត្រូវ​ចុះ​ឈ្មោះ​ជា​មុន​ដែរ​ឬ​អត់?

ប្រាកដ​ណាស់ លោក​អ្នក​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​ជា​មុន ពីព្រោះ​កន្លែង​មាន​កំណត់។ លើស​ពី​នេះ​ទៀត លោក​អ្នក​អាច​នឹង​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​ពី​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ផង​ដែរ។

សូម​ចុច​លើ​តំណ​ភ្ជាប់​ខាង​ក្រោម ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី
តំណ​ភ្ជាប់​ចុះ​ឈ្មោះ៖ https://goo.gl/forms/csUGnjMDfbBBuwZa2

តើ​អង្គការ​ណា​ខ្លះ​សហការ​រៀបចំ​ព្រឹត្តិការណ៍ Open Cyber Talk ឆ្នាំ​នេះ?

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ឆ្នាំ​នេះ​មាន​អង្គការ​ចំនួន ៤ សហការ​ចូលរួម​រៀបចំ​កម្មវិធី រួម​មាន៖

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ (Open Cyber Talk) កាល​ពី​ឆ្នាំ​២០១៧។
ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ (Open Cyber Talk) កាល​ពី​ឆ្នាំ​២០១៧។

ព័ត៌មាន​លម្អិត

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ (Open Cyber Talk 2018)។
ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ (Open Cyber Talk 2018)។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។