Open Cyber Talk 2019 នឹង​ប្រារព្ធ​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ មីនា

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ឆ្នាំ​២០១៩ ឬ​ហៅ​ថា Open Cyber Talk គឺ​ជា​វេទិកា​ជួបជុំ និង​មាន​ការ​ចូលរួម​ពី​យុវជន អ្នក​ប្រើប្រាស់​អ៊ីនធឺណិត សកម្មជន​លើ​បណ្ដាញ​សង្គម អ្នក​អនុវត្ត​ច្បាប់ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស។

1810
ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ឆ្នាំ​២០១៩ (Open Cyber Talk 2019)
ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ឆ្នាំ​២០១៩ (Open Cyber Talk 2019)

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ឆ្នាំ​២០១៩ (Open Cyber Talk 2019) ដែល​ផ្ដោត​សំខាន់​លើ​ប្រធានបទ «ឱកាស និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី» នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាង​មុខ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧:៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង ១២:០០​ថ្ងៃ​ត្រង់ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ខាង​លិច​ស្ពាន​អាកាស​ក្បាល​ថ្នល់ (ច្បារ​អំពៅ) រាជធានី​ភ្នំពេញ។

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ឆ្នាំ​២០១៩ ឬ​ហៅ​ថា Open Cyber Talk គឺ​ជា​វេទិកា​ជួបជុំ និង​មាន​ការ​ចូលរួម​ពី​យុវជន អ្នក​ប្រើប្រាស់​អ៊ីនធឺណិត សកម្មជន​លើ​បណ្ដាញ​សង្គម អ្នក​អនុវត្ត​ច្បាប់ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស ដើម្បី​ជជែក​ពិភាក្សា​អំពី​ឱកាស និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី ជាពិសេស វេទិកា​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ចូលរួម​ចេះ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឲ្យ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព។ លើស​ពី​នេះ ពួក​គាត់​ក៏​នឹង​ទទួល​បាន​នូវ​គំនិត​នៃ​ការ​ប្រើប្រាស់​មាតិកា​លើ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​លើក​កម្ពស់​ផល​ប្រយោជន៍​សាធារណៈ​ស្ដីពី​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​ផង​ដែរ។

ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​ប្រាំ​ហើយ​ដែល​កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង ហើយ​ប្រធានបទ​សម្រាប់​ឆ្នាំ​នេះ​មាន​ដូច​ខាងក្រោម៖

១) ការ​ការពារ​ទិន្នន័យ សុវត្ថិភាព និង​ឯកជនភាព​នៅ​លើ​អ៊ីនធឺណិត
២) ព័ត៌មាន​មិន​ពិត (Fake news)
៣) ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ល្អ និង​យុត្តិធម៌​សង្គម
៤) ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​លើ​អនឡាញ (LGBT Online Bullying)
៥) គ្លីនិក​សុវត្ថិភាព​ឌីជីថល (Digital Security Clinic) ដែល​ផ្ដោត​លើ​ជំនួយ​បន្ទាន់​ស្ដីពី​សុវត្ថិភាព​គណនី​អនឡាញ
៦) ឱកាស និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី

តើ​អ្នក​ណា​ខ្លះ​គួរ​ចូលរួម​ព្រឹត្តិការណ៍​នេះ?

លោក​អ្នក​ដែល​ធ្វើ​ការ​ជា​មន្ត្រី​ព័ត៌មាន មន្ត្រី​ទំនាក់ទំនង មន្ត្រី​បណ្ដាញ​សង្គម អ្នក​គ្រប់គ្រង​បណ្ដាញ​សង្គម​ដែល​មក​ពី​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល អង្គការ​មិន​រក​ប្រាក់​កម្រៃ និង​ជាពិសេស​មន្ត្រី​សង្គម​ស៊ីវិល។

តើ​លោក​អ្នក​ត្រូវ​ចុះ​ឈ្មោះ​ជា​មុន​ដែរ​ឬ​អត់?

ប្រាកដ​ណាស់! លោក​អ្នក​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​ជា​មុន ពីព្រោះ​កន្លែង​មាន​កំណត់។ សូម​ចុច​លើ​តំណ​ភ្ជាប់​ខាង​ក្រោម​ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី។

ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី
តំណ​ភ្ជាប់៖ https://goo.gl/forms/FZALsJfEbC5Myasu2

Open Cyber Talk 2019
Open Cyber Talk 2019

តើ​អង្គការ​ណា​ខ្លះ​សហការ​រៀបចំ​ព្រឹត្តិការណ៍ Open Cyber Talk ឆ្នាំ​នេះ?

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ឬ Open Cyber Talk ឆ្នាំ​នេះ​មាន​ស្ថាប័ន​ចំនួន ៦ សហការ​ចូលរួម​រៀបចំ​កម្មវិធី រួម​មាន៖

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។