Free Wifi ៥​ទីតាំង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ

Public Wifi និង Digital Connectivity for School ដែល​លោក​អ្នក​អាច​ប្រើ​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ហើយ​នៅ​ទីតាំង​ចំនួន ៥​កន្លែង​នៅ​កម្ពុជា។

6406
ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ Public Wifi នៅ​សួនច្បារ​នាគ​បាញ់​ទឹក រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨។
ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ Public Wifi នៅ​សួនច្បារ​នាគ​បាញ់​ទឹក រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨។

Public Wifi និង Digital Connectivity for School ដែល​លោក​អ្នក​អាច​ប្រើ​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ហើយ​នៅ​ទីតាំង​ចំនួន ៥​កន្លែង​នៅ​កម្ពុជា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការ​ដាក់​ឲ្យ​ប្រើ​សេវា​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​នៅ​កម្ពុជា នៅ​ពេល​នេះ គឺ​ជា​ជំនួយ​ឥត​សំណង​របស់​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT) នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ផ្ដល់​ឲ្យ​ទូរគមនាគមន៍​កម្ពុជា (TC) ដើម្បី​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស គ្រូបង្រៀន ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រើប្រាស់​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ស្វែងរក​ចំណេះដឹង​ទូទៅ ឬ​កម្សាន្ត ជាដើម។

សេវា​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ (Public Wifi) នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​របស់​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក Nakyoung Oh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា និង​លោក Hyeonmo Ku ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT) នា​បរិវេណ​សួនច្បារ​នាគ​បាញ់​ទឹក។

តើ Public Wifi ទាំង ៥​កន្លែង​នេះ​មាន​នៅ​កន្លែង​ណា​ខ្លះ?

លោក​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទាំង​ប្រាំ​ដែល​មាន​សេវា Public Wifi និង Digital Connectivity for School គឺ​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​បាន​ដោយ​មិន​ត្រូវ​បាន​គិត​ថ្លៃ​ឡើយ។ ទីតាំង​ទាំងនេះ​រួម​មាន៖

  1. សួនច្បារ​សម្ដេច​តេជោ ហ៊ុន សែន
  2. សួនច្បារ​មុខ​ព្រះបរមរាជវាំង
  3. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង
  4. វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង
  5. វិទ្យាល័យ ហ៊ុន សែន អ៊ីវ៉ាស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

ដើម្បី​ភ្ជាប់​សេវា Wifi ដោយ​ឥត​គិត​ថ្លៃ​នេះ លោក​អ្នក​គ្រាន់​ស្វែងរក​ឈ្មោះ Wifi ដែល​មាន​ឈ្មោះ​ថា TC-Free Wifi បន្ទាប់​មក​ចុច​ភ្ជាប់​ជា​ការ​ស្រេច ព្រោះ Wifi នេះ​មិន​មាន​ប្រើ Password ទេ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា (TC)។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា (TC)។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។