នៅពេលខ្លះ អ្នកត្រូវបានមិត្តភ័ក្ដិរបស់អ្នក ឬក្រុមការងាររបស់អ្នក បញ្ចូលអ្នកទៅជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក (Facebook Page) មួយ ដើម្បីជួយគ្រប់គ្រង និងចែករំលែកដំណឹងផ្សេងៗ ក៏ដូចជាផ្សព្វផ្សាយនូវផលិតផលផងដែរ។
ទោះយ៉ាងណា ប្រសិនបើអ្នកមិនចង់ធ្វើជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកនោះទេ អ្នកក៏អាចដកខ្លួនអ្នកចេញពីទំព័រហ្វេសប៊ុកនោះបានដែរ។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
ដើម្បីដកខ្លួនអ្នកចេញពីទំព័រហ្វេសប៊ុកមួយ សូមអនុវត្តតាមវិធីខាងក្រោម៖
ជំហានទី១៖ Log in ចូលគណនីហ្វេសប៊ុករបស់អ្នក បន្ទាប់មកចុចលើសញ្ញាក្បាលព្រួញនៅផ្នែកខាងលើនៃស្ដាំដៃ រួចចុចលើពាក្យ Manage Pages (មើលរូបភាពខាងក្រោម)។
ជំហានទី២៖ ចុចលើឈ្មោះទំព័រហ្វេសប៊ុកណាមួយដែលអ្នកចង់ដកខ្លួនចេញ (មើលរូបភាពខាងក្រោម)។
ជំហានទី៣៖ ចុចលើពាក្យ Settings នៅជួរក្រោមឈ្មោះរបស់អ្នក (មើលរូបភាពខាងក្រោម)។
ជំហានទី៤៖ ចុចលើពាក្យ Page Roles នៅជួរខាងឆ្វេងស្ដាំ (មើលរូបភាពខាងក្រោម)។
ជំហានទី៥៖ ត្រង់ផ្នែក Existing Page Roles ស្វែងរកមើលឈ្មោះរបស់អ្នក រួចចុចលើប៊ូតុង Edit (មើលរូបភាពខាងក្រោម)។
ជំហានទី៦៖ បន្ទាប់មក ចុចលើពាក្យ Remove (មើលរូបភាពខាងក្រោម)។
ជំហានទី៧៖ បន្ទាប់មកទៀត ចុចលើប៊ូតុង Confirm ដើម្បីបញ្ជាក់ថាអ្នកចង់ដកខ្លួនចេញមែន (មើលរូបភាពខាងក្រោម)។
ជំហានទី៨៖ ផ្ទាំងថ្មីមួយផុសចេញមក សូមបំពេញពាក្យសម្ងាត់គណនីហ្វេសប៊ុករបស់អ្នក និងចុចលើប៊ូតុង Submit ជាការស្រេច (មើលរូបភាពខាងក្រោម)។
អានអត្ថបទផ្សេងទៀត៖
- Facebook លុបរូបភាពអាសអាភាសកុមារជិត ៩លានរូបភាពក្នុងរយៈពេល ៣ខែ
- របៀបលាក់ Friends List ក្នុងហ្វេសប៊ុកមិនឲ្យគេឃើញ
- របៀប hacker ឆបោកតាមតំណភ្ជាប់ (Link)
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕