ក្រសួង​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App

កម្មវិធី Road Care Mobile App ជា​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS (iPhone)។

3065
អ្នក​ចូលរួម​ពិធី​សម្ពោធ​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App ថត​រូប​អនុស្សាវរីយ៍​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ Photo/MPWT
អ្នក​ចូលរួម​ពិធី​សម្ពោធ​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App ថត​រូប​អនុស្សាវរីយ៍​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ Photo/MPWT

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ប្រកាស​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​កម្មវិធី​ថ្មី​ថែទាំ​ផ្លូវ​ដែល​មាន​ឈ្មោះ​ថា Road Care Mobile App នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​ផ្លូវ​ជង្ហុក។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កម្មវិធី Road Care Mobile App ជា​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS (iPhone) ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ថត​រូបភាព និង​វីដេអូ​នៃ​ផ្លូវ​ជង្ហុក​សម្បុក​មាន់ រួច​ផ្ញើ​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ត្រួត​ពិនិត្យ និង​ជួសជុល​ផ្លូវ​បាន​ទាន់​ពេលវេលា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ​ជា​ផ្លូវការ​នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ​ថា កម្មវិធី​ថែទាំ​ផ្លូវ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់ និង​ក្រុម​ការងារ​ជួសជុល​ថែទាំ​ផ្លូវ បង្កើន​ទំនួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច លើក​កម្ពស់​គុណភាព​ផ្លូវ ពង្រីក​ការ​ចូលរួម​ពី​សាធារណជន បណ្ដុះ​ស្មារតី​ស្រឡាញ់​ថែរក្សា​សម្បត្តិ​ជាតិ និង​ធ្វើ​ជា​ម្ចាស់ការ​លើ​ទ្រព្យ​សម្បត្តិ​ទាំងនោះ។

លក្ខណៈ​ពិសេស​របស់ Road Care App គឺ​នៅ​ពេល​ដែល​ពលរដ្ឋ​បញ្ជូន​រូបភាព​ទៅ​កាន់​ក្រុម​ការងារ​ពាក់ព័ន្ធ​ថែរក្សា​ផ្លូវ​ភ្លាម នោះ​កម្មវិធី Road Care App នឹង​បង្ហាញ​ពណ៌​ក្រហម និង​ព័ត៌មាន​ជាក់លាក់​ពី​ទីកន្លែង​នៃ​ផ្លូវ​ជង្ហុក ឬ​ផ្លូវ​ខូច​នោះ​នៅ​ត្រង់​ណា​មួយ​ច្បាស់លាស់។

លោក​រដ្ឋមន្ត្រី​បន្ត​ថា តាម​រយៈ​កម្មវិធី​ថែទាំ​ផ្លូវ​នេះ ប្រជាពលរដ្ឋ​អាច​រាយការណ៍​ពី​ស្ថានភាព​ផ្លូវ​ជង្ហុក​សម្បុក​មាន់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយ​គ្រាន់​តែ​ប្រើ​កម្មវិធី​នេះ​ដើម្បី​ថត បន្ទាប់​មក​បញ្ជូន​រូបភាព ឬ​វីដេអូ​ឃ្លីប​ទៅ​កាន់​ក្រុម​ការងារ​ទទួល​បន្ទុក​ជា​ការ​ស្រេច ដើម្បី​មាន​វិធានការ​ជួសជុល​បាន​ទាន់​ពេលវេលា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ផ្ដល់​បទសម្ភាសន៍​អំពី​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ Photo/MPWT
រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ផ្ដល់​បទសម្ភាសន៍​អំពី​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ Photo/MPWT

កម្មវិធី​ថែទាំ​ផ្លូវ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ពី App Store សម្រាប់​ទូរស័ព្ទ iPhone និង Play Store សម្រាប់​ទូរស័ព្ទ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android (ដូចជា Samsung, Oppo, Google Pixel, One Plus, Huawei ជាដើម) ដោយ​ឥត​គិត​ថ្លៃ។

ក្រសួង​បញ្ជាក់​ថា កម្មវិធី​ថែទាំ​ផ្លូវ​នេះ​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ដែល​ជា​មន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

ទោះ​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទាញ​យក​កម្មវិធី​នេះ ដើម្បី​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​រាយការណ៍​អំពី​ផ្លូវ​ជង្ហុក​សម្បុក​មាន់ និង​តាមដាន​ការ​វិវឌ្ឍ​នៃ​របាយការណ៍​របស់​ខ្លួន ថា​តើ​ផ្លូវ​ជង្ហុក​សម្បុក​មាន់​នោះ​បាន​ជួសជុល​រួច​ហើយ​ឬ​នៅ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។