រុស្ស៊ី​ទុក​ពេល​ឲ្យ Apple ១​ខែ​ដើម្បី​លុប Telegram ចេញ​ពី Store

ជា​ថ្មី​ម្ដង​ទៀត និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី ដែល​មាន​ឈ្មោះ​ថា Roskomnadzor ទុក​ពេល​ឲ្យ​ក្រុមហ៊ុន Apple រយៈពេល​មួយ​ខែ ដើម្បី​លុប​កម្មវិធី Telegram ចេញ​ពី App Store និង​បាន​គំរាម​ក្រុមហ៊ុន Apple ថា​អាច​ប្រឈម​មុខ​នឹង​ផលវិបាក ប្រសិន​បើ​ក្រុមហ៊ុន​នេះ​មិន​ព្រម​លុប​កម្មវិធី​ផ្ញើ​សារ Telegram ចេញ​ពី​ហាង App Store របស់​ខ្លួន​នោះ។

4236
និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី ទុក​ពេល​ឲ្យ​ក្រុមហ៊ុន Apple ដើម្បី​លុប​កម្មវិធី Telegram ចេញ​ពី App Store។
និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី ទុក​ពេល​ឲ្យ​ក្រុមហ៊ុន Apple ដើម្បី​លុប​កម្មវិធី Telegram ចេញ​ពី App Store។

ជា​ថ្មី​ម្ដង​ទៀត និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី ដែល​មាន​ឈ្មោះ​ថា Roskomnadzor ទុក​ពេល​ឲ្យ​ក្រុមហ៊ុន Apple រយៈពេល​មួយ​ខែ ដើម្បី​លុប​កម្មវិធី Telegram ចេញ​ពី App Store និង​បាន​គំរាម​ក្រុមហ៊ុន Apple ថា​អាច​ប្រឈម​មុខ​នឹង​ផលវិបាក ប្រសិន​បើ​ក្រុមហ៊ុន​នេះ​មិន​ព្រម​លុប​កម្មវិធី​ផ្ញើ​សារ Telegram ចេញ​ពី​ហាង App Store របស់​ខ្លួន​នោះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការ​ព្រមាន​ក្រុមហ៊ុន Apple សាជាថ្មី​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​រុស្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ មេសា ឆ្នាំ​២០១៨ បាន​បញ្ជូន​សំណើ​ទៅ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Apple សុំ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​លុប​ចោល​កម្មវិធី Telegram ចេញ​ពី Store ម្ដង​រួច​មក​ហើយ។ កាល​នោះ តុលាការ​រុស្ស៊ី ក៏​បាន​ចេញ​សេចក្ដី​សម្រេច​ឲ្យ​បិទ​សេវាកម្ម​របស់​ក្រុមហ៊ុន Telegram នៅ​ប្រទេស​របស់​ខ្លួន ដោយសារ​តែ​ក្រុមហ៊ុន Telegram មិន​ព្រម​ឲ្យ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​រុស្ស៊ី ចូល​ទៅ​ឆែក​មើល​សារ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ Telegram

ទោះ​បី​ជា​មាន​ការ​បិទ​មិន​ឲ្យ​ប្រើប្រាស់​កម្មវិធី Telegram ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៨ មក​ក៏ដោយ ស្ថាប័ន​ប្រតិបត្តិ​សហព័ន្ធ​ទទួល​បន្ទុក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ Rokomnadzor បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា អ្នក​ប្រើប្រាស់​ភាគច្រើន​នៅ​ប្រទេស​រុស្ស៊ី នៅ​តែ​ប្រើប្រាស់​កម្មវិធី Telegram តាម​រយៈ​បណ្ដាញ​ឯកជន​និមិត្ត (Virtual Private Networks, VPNs)។ ហេតុ​ដូចនេះ ទើប​និយតករ​រុស្ស៊ី ងាក​ទៅ​ក្រុមហ៊ុន Apple ឲ្យ​លុប App នេះ​ចេញ​ពី App Store

លើស​ពី​នេះ​ទៀត និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា និយតករ​ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Google ដើម្បី​លុប​កម្មវិធី Telegram ចេញ​ពី Google Play ផង​ដែរ។

កម្មវិធី​ផ្ញើ​សារ Telegram
កម្មវិធី​ផ្ញើ​សារ Telegram

តើ Telegram ជា​អ្វី?

Telegram គឺ​ជា​កម្មវិធី​ផ្ញើ និង​ទទួល​សារ​តាម​រយៈ​អ៊ីនធឺណិត​ដោយ​ផ្ដោត​សំខាន់​លើ​ល្បឿន និង​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់។ Telegram ជា​កម្មវិធី​ដែល​មាន​មុខងារ end-to-end encryption ពេល​ផ្ញើ​សារ។ មាន​ន័យ​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​ចូល​មើល​សារ​ដែល​អ្នក​ប្រើប្រាស់​ផ្ញើ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ម្នាក់​ទៀត​បាន​ឡើយ រួម​ទាំង​ក្រុមហ៊ុន Telegram ផង​ដែរ។

កម្មវិធី Telegram ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៣ និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សហគ្រិន​បងប្អូន​ជនជាតិ​រុស្ស៊ី គឺ​លោក Pavel Valerievich Durov និង​លោក Nikolai Durov។ បច្ចុប្បន្ន ក្រុម​អ្នក​បង្កើត​កម្មវិធី Telegram គឺ​មាន​ទីតាំង​នៅ​ទីក្រុង Dubai បន្ទាប់​ពី​ពួក​គេ​ត្រូវ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ដោយសារ​តែ​ច្បាប់​គ្រប់គ្រង​ព័ត៌មានវិទ្យា (IT regulations)

រហូត​មក​ដល់​ពេល​នេះ Telegram មាន​អ្នក​ប្រើប្រាស់​ទូទាំង​សកលលោក​ជាង ២០០​លាន​នាក់ និង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​បំផុត​ទី​៩ លើ​ពិភពលោក បន្ទាប់​ពី៖

  • កម្មវិធី LINE ជាប់​ចំណាត់​ថ្នាក់​ទី​៨
  • កម្មវិធី Snapchat ជាប់​ចំណាត់​ថ្នាក់​ទី​៧
  • កម្មវិធី Viber ជាប់​ចំណាត់​ថ្នាក់​ទី​៦
  • កម្មវិធី Skype ជាប់​ចំណាត់​ថ្នាក់​ទី​៥
  • កម្មវិធី QQ Mobile ជាប់​ចំណាត់​ថ្នាក់​ទី​៤
  • កម្មវិធី WeChat ជាប់​ចំណាត់​ថ្នាក់​ទី​៣
  • កម្មវិធី Facebook Messengerជាប់​ចំណាត់​ថ្នាក់​ទី​២
  • និង​កម្មវិធី​ជាប់​ចំណាត់​ថ្នាក់​ទី​១ គឺ WhatsApp
ចំណាត់​ថ្នាក់​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​លើ​ពិភពលោក។
ចំណាត់​ថ្នាក់​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​លើ​ពិភពលោក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការិយាល័យ​អ្នក​នាំ​ពាក្យ​រុស្ស៊ី បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ដែល​ធ្លាប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ខ្លួន​តាម​រយៈ​កម្មវិធី Telegram ឲ្យ​ផ្លាស់ប្ដូរ​ទៅ​ភ្ជាប់​ទំនាក់ទំនង​តាម​រយៈ​កម្មវិធី​ផ្ញើ​សារ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា ICQ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​បច្ចេកវិទ្យា​រុស្ស៊ី​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។