រុស្ស៊ី​ស្នើ​ឲ្យ​លុប Telegram ចេញ​ពី Google & Apple Store

និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី បញ្ជូន​សំណើ​ទៅ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Apple នៅ​ថ្ងៃ​អង្គារ ទី​១៧ មេសា ឆ្នាំ​២០១៨ សុំ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​លុប​ចោល​កម្មវិធី Telegram ចេញ​ពី store របស់​ពួក​គេ។

3723
កម្មវិធី​ផ្ញើ​សារ Telegram
កម្មវិធី​ផ្ញើ​សារ Telegram

និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី បញ្ជូន​សំណើ​ទៅ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Apple នៅ​ថ្ងៃ​អង្គារ ទី​១៧ មេសា ឆ្នាំ​២០១៨ សុំ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​លុប​ចោល​កម្មវិធី Telegram ចេញ​ពី store របស់​ពួក​គេ។

Loading...

ការ​ដាក់​សំណើ​ទៅ​ក្រុមហ៊ុន​ធំៗ​ទាំង​ពីរ​មាន​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google នេះ បន្ទាប់​ពី​តុលាការ​រុស្ស៊ី បាន​ចេញ​សេចក្ដី​សម្រេច​ឲ្យ​បិទ​សេវាកម្ម​របស់​ក្រុមហ៊ុន Telegram ចេញ​ពី​ប្រទេស​របស់​ខ្លួន ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មិន​ព្រម​ឲ្យ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​រុស្ស៊ី ចូល​ទៅ​ឆែក​មើល​សារ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ Telegram

តើ Telegram ជា​នរណា?

Telegram គឺ​ជា​កម្មវិធី​ផ្ញើ និង​ទទួល​សារ​តាម​រយៈ​អ៊ីនធឺណិត​ដោយ​ផ្ដោត​សំខាន់​លើ​ល្បឿន និង​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​កម្មវិធី។ កម្មវិធី Telegram ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៣ និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សហគ្រិន​បងប្អូន​ជនជាតិ​រុស្ស៊ី គឺ​លោក Pavel Valerievich Durov និង​លោក Nikolai Durov។ បច្ចុប្បន្ន ក្រុម​អ្នក​បង្កើត​កម្មវិធី Telegram គឺ​មាន​ទីតាំង​នៅ​ទីក្រុង Dubai បន្ទាប់​ពី​ពួក​គេ​ត្រូវ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ដោយសារ​តែ​ច្បាប់​គ្រប់គ្រង​ព័ត៌មានវិទ្យា (IT regulations)

បច្ចុប្បន្ន Telegram មាន​អ្នក​ប្រើប្រាស់​ទូទាំង​សកលលោក​ជាង ២០០​លាន​នាក់ និង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​បំផុត​ទី​៩ លើ​ពិភពលោក បន្ទាប់​ពី៖

  • កម្មវិធី LINE ជាប់​ចំណាត់​ថ្នាក់​ទី​៨
  • កម្មវិធី Snapchat ជាប់​ចំណាត់​ថ្នាក់​ទី​៧
  • កម្មវិធី Viber ជាប់​ចំណាត់​ថ្នាក់​ទី​៦
  • កម្មវិធី Skype ជាប់​ចំណាត់​ថ្នាក់​ទី​៥
  • កម្មវិធី QQ Mobile ជាប់​ចំណាត់​ថ្នាក់​ទី​៤
  • កម្មវិធី WeChat ជាប់​ចំណាត់​ថ្នាក់​ទី​៣
  • កម្មវិធី Facebook Messengerជាប់​ចំណាត់​ថ្នាក់​ទី​២
  • និង​កម្មវិធី​ជាប់​ចំណាត់​ថ្នាក់​ទី​១ គឺ WhatsApp
ចំណាត់​ថ្នាក់​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​លើ​ពិភពលោក។
ចំណាត់​ថ្នាក់​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​លើ​ពិភពលោក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការិយាល័យ​អ្នក​នាំ​ពាក្យ​រុស្ស៊ី បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ដែល​ធ្លាប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ខ្លួន​តាម​រយៈ​កម្មវិធី Telegram ឲ្យ​ផ្លាស់ប្ដូរ​ទៅ​ភ្ជាប់​ទំនាក់ទំនង​តាម​រយៈ​កម្មវិធី​ផ្ញើ​សារ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា ICQ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​បច្ចេកវិទ្យា​រុស្ស៊ី​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Loading...