របៀប​ចាក់​សោ​គណនី Facebook ពីរ​ជាន់​ជាមួយ​កម្មវិធី Authy 2FA

តើ​ត្រូវ​ការពារ​ដូចម្ដេច​វិញ​ទៅ ក្រៅ​ពី​ដាក់​លេខ​សម្ងាត់​ហើយ? និយាយ​សាមញ្ញ គឺ​ត្រូវ​ចាក់​សោ​មួយ​ជាន់​ទៀត​លើ​លេខ​សម្ងាត់​របស់​លោក​អ្នក។

15582
រូប​ទី​១៖ របៀប​ចាក់​សោ facebook ថែម​មួយ​ជាន់​ទៀត។
រូប​ទី​១៖ របៀប​ចាក់​សោ facebook ថែម​មួយ​ជាន់​ទៀត។

អ្នក​ប្រាកដ​ជា​ធ្លាប់​​ឮ​ដំណឹង​ជាច្រើន​អំពី​ការ​លួច​ចូល ឬ​លួច​យក​គណនី​ហ្វេសប៊ុក (facebook) ឬ​ផេក (facebook page) របស់​បុគ្គល​ល្បីៗ​មួយ​ចំនួន ក៏ដូចជា​អ្នក​នយោបាយ​ផង​ដែរ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ហេតុ​អ្វី​បាន​ជា​ក្រុម Hackers អាច​លួច​ចូល​​គណនី​ហ្វេសប៊ុក​របស់​បុគ្គល​ទាំងនោះ​​បាន?

វា​អាច​មក​ពី​អ្នក​ប្រើប្រាស់​​ទាំងនោះ​មិន​បាន​ចាប់​អារម្មណ៍​ការពារ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ឲ្យ​បាន​រឹងម៉ាំ​ក៏​អាច​ថា​បាន ដូចជា​ដាក់​ពាក្យ​សម្ងាត់​ស្រួល​ចាំ ពាក្យ​​សម្ងាត់​ខ្លី​ពេក (ក្រោម ១២​ខ្ទង់) ពាក្យ​​សម្ងាត់​មិន​បាន​លាយ​នឹង​សញ្ញា​ពិសេស និង​យក​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ធ្វើ​ជា​លេខ​សម្ងាត់​ ឬ​យក​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ធ្វើ​ជា​ពាក្យ​សម្ងាត់​ជាដើម។ ករណី​ទាំងអស់​នេះ​ហើយ​ដែល​ក្រុម​ជន​ខិលខូច ឬ​ក្រុម Hackers ​អាច​ស្មាន​ដឹង​ពី​ពាក្យ​​សម្ងាត់ ហើយ​​គេ​នឹង​អាច​ចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក​បាន​ដោយ​ស្រួល។

តើ​ត្រូវ​ការពារ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ដូចម្ដេច​វិញ​ទៅ ក្រៅ​ពី​ដាក់​ពាក្យ​​សម្ងាត់​ហើយ?

និយាយ​សាមញ្ញ គឺ​ត្រូវ​ចាក់​សោ​មួយ​ជាន់​ទៀត​លើ​ពាក្យ​សម្ងាត់​របស់​​អ្នក។ សំណួរ​សួរ​ថា តើ​ចាក់​សោ​របៀប​ម៉េច​ទៅ? ឆ្លើយតប​នឹង​សំណួរ​នេះ យើង​នឹង​លើក​យក​កម្មវិធី Authy two-factor authentication មក​ប្រើ​ដើម្បី​ចាក់​សោ​ថែម​មួយ​ជាន់​ទៀត ដើម្បី​ការពារ​គណនី​ហ្វេសប៊ុក​របស់​​អ្នក​ពី​ការ​លួច​ចូល។

តើ​កម្មវិធី Authy 2FA ជា​កម្មវិធី​អ្វី?

កម្មវិធី Authy ជា​កម្មវិធី​ដែល​អាច​ឱ្យ​យើង​កំណត់​សោ​មួយ​ជាន់​ទៀត​ពី​លើ​ពាក្យ​សម្ងាត់ ហើយ​កម្មវិធី​នេះ​អាច​ដំឡើង​បាន​គ្រប់​ឧបករណ៍​រួមមាន​ទូរស័ព្ទ (iOS & Android) ថេបប្លេត (Tablet) និង​កុំព្យូទ័រ ហើយ​កម្មវិធី​នេះ​អាច synchronize (ធ្វើ​ឱ្យ​ដូចគ្នា) គណនី​គ្រប់​ឧបករណ៍​ដែល​អ្នក​បាន​កំណត់។ ជាពិសេស Authy មាន​មុខងារ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ គឺ​ការ​បិទ​លែង​ឱ្យ​ឧបករណ៍​ផ្សេង​ប្រើប្រាស់​គណនី​ Authy របស់​អ្នក ក្រៅ​ពី​ឧបករណ៍​ដែល​អ្នក​បាន​កំណត់។ មានន័យថា អ្នក ឬ​ក៏​អ្នក​ដទៃ​ទៀត​មិន​អាច​ប្រើ​គណនី​ដដែល​របស់​អ្នក​នៅ​លើ Authy ដើម្បី​ដំឡើង​នៅ​លើ​ឧបករណ៍​ដទៃ​ទៀត​បាន​ទេ។

អាន​អត្ថបទ​ទាក់ទង៖

>> ចាក់​សោ​ពីរ​តង់ (2FA) ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ នៅ​លើ​កុំព្យូទ័រ

>> ចាក់​សោ​ពីរ​តង់ (2FA) ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ នៅ​លើ​ទូរស័ព្ទ Android

របៀប​កំណត់​ការ​ផ្ទៀតផ្ទាត់​ពីរ​កត្តា ឬ​ចាក់​សោ​ពីរ​ជាន់​នៅ​លើ​ហ្វេសប៊ុក (two-factor authentication)

ជំហាន​ទី​១៖ ​អ្នក​ត្រូវ Log in ចូល​ទៅ​កាន់​គណនី​ហ្វេសប៊ុក រួច​ហើយ​ចុច​សញ្ញា​ព្រួញ​ដែលនៅ​ផ្នែក​ខាង​លើ​នៃ​ស្ដាំ​ដៃ​ រួច​ចុច​យក​ពាក្យ Setting (មើល​រូបភាព​ទី​២ ខាង​ក្រោម)

រូប​ទី​២ ជំហាន​ទី​១ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​២ ជំហាន​ទី​១ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​២៖ ​អ្នក​ត្រូវ​ចុច​លើ​ពាក្យ Security and Login (មើល​រូបភាព​ទី​៣ ខាង​ក្រោម)

រូប​ទី​៣ ជំហាន​ទី​២ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​៣ ជំហាន​ទី​២ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​៣៖ ស្វែងរក​ពាក្យ Set up two-factor authentication រួច​ចុច​លើ​ពាក្យ Edit (មើល​រូបភាព​ទី​៤ ខាង​ក្រោម)

រូប​ទី​៤ ជំហាន​ទី​៣ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​៤ ជំហាន​ទី​៣ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​៤៖ អ្នក​នឹង​ឃើញ​ពាក្យ Two-factor authentication is off មាន​ន័យ​ថា​លោក​អ្នក​មិន​ទាន់​បាន​កំណត់​វា​នៅ​ឡើយ​ទេ។ ដូច្នេះ សូម​ចុច​លើ​ពាក្យ Set up (មើល​រូបភាព​ទី​៥ ខាង​ក្រោម)

រូប​ទី​៥ ជំហាន​ទី​៤ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​៥ ជំហាន​ទី​៤ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​៥៖ ផ្ទាំង​ថ្មី​មួយ​ដែល​សួរ​អ្នក​ឲ្យ​ដំណើរការ two-factor authentication ផុស​ចេញ​មក។ ​អ្នក​គ្រាន់​តែ​ចុច​លើ​ពាក្យ Enable ជា​ការ​ស្រេច (មើលរូបភាព​ទី​៦ ខាង​ក្រោម)។

រូប​ទី​៦ ជំហាន​ទី៥ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​៦ ជំហាន​ទី៥ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​៦៖ ​អ្នក​នឹង​ឃើញ​ពាក្យ Code generator – Disable សូម​ចុច​លើ​ពាក្យ third party app (មើល​រូបភាព​​ទី​៧ ខាង​ក្រោម)

រូប​ទី​៧ ជំហាន​ទី៦ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​៧ ជំហាន​ទី៦ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​៧៖ ហ្វេសប៊ុក​នឹង​​ចេញ​ផ្ទាំង​ទាមទារ​ឲ្យ​អ្នក​បញ្ចូល​លេខ​កូដ​សម្ងាត់​របស់​អ្នក។ លេខ​កូដ​សម្ងាត់​នេះ ជា​លេខ​កូដ​ដែល​ប្រើ​សម្រាប់​ចូល​ប្រើប្រាស់​ហ្វេសប៊ុក។ ពេល​បញ្ចូល​រួច ចុច​ពាក្យ Submit ជា​ការ​ស្រេច (មើល​រូបភាព​ទី​៨ ខាង​ក្រោម)

រូប​ទី​៨ ជំហាន​ទី៧ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​៨ ជំហាន​ទី៧ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​៨៖ បន្ទាប់​ពី​​អ្នក​បញ្ចូល​លេខ​កូដ​សម្ងាត់ និង​ចុច Submit រួច ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​ផុស​ចេញ​ឡើង។ ផ្ទាំង​មាន QR code រួមមាន Secret key និង Security code (មើល​រូបភាព​ទី៩ ខាង​ក្រោម)។ ងាយស្រួល​បំផុត ​អ្នក​អាច​ប្រើ QR code ដើម្បី scan ជាមួយ​កម្មវិធី Authy

រូប​ទី​៩ ជំហាន​ទី៨ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​៩ ជំហាន​ទី៨ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​៩៖ ដំណើរការ​កម្មវីធី Authy នៅ​លើ​ទូរស័ព្ទ smartphone របស់​លោក​អ្នក រួច​ចុច​លើ​ពាក្យ Add account បន្ទាប់​មក​ទៀត​ចុច​លើ​ពាក្យ Scan QR code ពី​ជំហាន​ទី​ប្រាំ​បី​ខាង​លើ (​អ្នក​ត្រូវ​ដំណើរការ​ហ្វេសប៊ុក​នៅ​លើ​កុំព្យូទ័រ​ដើម្បី​ងាយស្រួល​ស្កេន) (មើល​រូបភាព​ទី​១០ ខាង​ក្រោម)

រូប​ទី​១០ ជំហាន​ទី៩ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​១០ ជំហាន​ទី៩ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​១០៖ បន្ទាប់​ពី Scan QR code ផ្ទាំង​មួយ​ទៀត​នឹង​ផុស​ឡើង រួច​ចុច​ពាក្យ Done (មើល​រូបភាព​ទី​១១ ខាង​ក្រោម)

រូប​ទី​១១ ជំហាន​ទី១០ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​១១ ជំហាន​ទី១០ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​១១៖ កម្មវិធី Authy នឹង​បង្កើត​លេខ​កូដ ៦​ខ្ទង់​សម្រាប់​ឲ្យ​​អ្នក​យក​ទៅ​ដាក់​នៅ​ប្រអប់ Security code នៅ​ជាមួយ​ផ្ទាំង Scan QR code លើ​ហ្វេសប៊ុក រួច​ចុច Confirm (មើល​រូបភាព​ទី​១២ ខាង​ក្រោម)

រូប​ទី​១២ ជំហាន​ទី១១ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​១២ ជំហាន​ទី១១ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

ជំហាន​ទី​១២៖ ឆែក​មើល​ថា​តើ​​អ្នក​បាន​កំណត់ two-factor authentication ជោគជ័យ​ឬ​នៅ។ សូម​ឆែក​មើល​ពាក្យ two-factor authentication is on ហើយ​ពាក្យ​នៅ​ជួរ​ជាមួយ​គ្នា​បាន​ប្ដូរ​ទៅ​ជា Turn off និង​ឆែក​មើល​ត្រង់​ពាក្យ Code generator – Disable (មើល​រូបភាព​ទី​១៣ ខាង​ក្រោម)។ នេះ​មាន​ន័យ​ថា​លោក​អ្នក​បាន​កំណត់​វា​ដោយ​ជោគជ័យ។

រូប​ទី​១៣ ជំហាន​ទី១២ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។
រូប​ទី​១៣ ជំហាន​ទី១២ ពី​ការ​កំណត់ two-factor authentication លើ​ហ្វេសប៊ុក។

សូម​លោក​អ្នក​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​គណនី​លើ​អនឡាយ​ជាមួយ​កម្មវិធី Authy two-factor authentication

Comments

ជុំ រ៉ាស៊ី
លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!