ចាក់​សោ Gmail Account ថែម​មួយ​ជាន់​ទៀត​ជាមួយ Authy 2FA App

ចម្លើយ​យ៉ាង​ខ្លី​គឺ​ថា លោក​អ្នក​អាច​បង្កើន​សុវត្ថិភាព​ថែម​មួយ​ជាន់​ទៀត​ដោយ​ប្រើ Two-factors authentication feature ជាមួយ​កម្មវិធី Authy 2FA។

5876
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

គណនី​ជីមែល (Gmail Account) គឺ​ប្រើ​សម្រាប់​ផ្ញើ​អ៊ីមែល​ទំនាក់ទំនង​ទាំង​ការងារ និង​លក្ខណៈ​ផ្ទាល់​ខ្លួន​ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ ជាដើម។ លើស​ពី​នេះ​ទៀត ជីមែល (Gmail) ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​កន្លែង​ផ្ទុក​ឯកសារ ឬ​រូបថត​ជាដើម​នៅ​លើ​អនឡាញ (Cloud Storage) ដែល​មាន​ឈ្មោះ​ថា Google Drive ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ មនុស្ស​មួយ​ចំនួន​បាន​បាត់បង់​គណនី​ជីមែល (Gmail) ឬ​ឯកសារ​សំខាន់ៗ​របស់​ខ្លួន​ពី Cloud Storage (Google Drive) ដោយ​មិន​ដឹង​ខ្លួន ព្រោះ​តែ​ការ​ធ្វេសប្រហែស​មិន​បាន​ការពារ​គណនី​នោះ​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់។

ការ​ធ្វេសប្រហែស​តិចតួច​នេះ បាន​ផ្ដល់​ឱកាស​ដល់​ក្រុម​ខិលខូច ឬ​ក្រុម​ហេគឃ័រ (hackers) ធ្វើ​ការ​វាយ​លុក​ដើម្បី​លួច​យក​ទិន្នន័យ​សំខាន់ៗ​ពី​អ្នក​ដើម្បី​គំរាម​កំហែង​អ្នក ឬ​អ្នក​ពាក់ព័ន្ធ។ ម្យ៉ាង​ទៀត ក្រុម​ហេគឃ័រ (Hackers) អាច​លួច​យក​គណនី​របស់​អ្នក​ទៅ​ប្រើប្រាស់​ក្នុង​អំពើ​ទុច្ចរិត ឬ​យក​ទៅ​ខ្ចី​បុល​មិត្តភ័ក្ដិ​របស់​អ្នក​ដោយ​ក្លែង​បន្លំ​ជា​អ្នក ជាដើម។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​ការពារ​គណនី​របស់​យើង​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​នោះ?

ចម្លើយ​យ៉ាង​ខ្លី​គឺ​ថា លោក​អ្នក​អាច​បង្កើន​សុវត្ថិភាព​ថែម​មួយ​ជាន់​ទៀត​ដោយ​ប្រើ Two-factors authentication feature ជាមួយ​កម្មវិធី Authy 2FA

អាន​អត្ថបទ​ផ្សេង​ទៀត៖

សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម ដើម្បី​​ចាក់​សោ​ជីមែល (Gmail) ជាមួយ​កម្មវិធី Authy 2FA

ជំហាន​ទី​១៖ លោក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ជា​មុន​សិន (មើល​របៀប​ដំឡើង​កម្មវិធី Authy 2FA App)

Authy two-factor authentication
Authy two-factor authentication

ជំហាន​ទី​២៖ Log in ចូល​គណនី​ជីមែល (Gmail Account) របស់​អ្នក​នៅ​លើ​កុំព្យូទ័រ រួច​ចុច​លើ​រូប​មូល​នៅ​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាង​លើ បន្ទាប់​មក​ជ្រើស​យក​ពាក្យ My Account (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៣៖ ជ្រើសរើស​យក​ពាក្យ Sign-in & Security (មើល​រូប​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៤៖ ចុច​លើ​ពាក្យ Signing in to Google នៅ​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៥៖ ជ្រើសរើស​យក​ពាក្យ 2-Step Verification (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៦៖ បន្ទាប់​មក​ចុច​យក​ពាក្យ Get Started (មើល​រូប​ខាង​ក្រោម)។ លោក​អ្នក​ត្រូវ​បញ្ចូល​លេខ​កូដ​សម្ងាត់​គណនី Gmail របស់​អ្នក​ ​បន្ទាប់​ពី​ចុច Get Started

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៧៖ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក និង​​ជ្រើសរើស​ថា​តើ​អ្នក​ចង់​ឲ្យ​ក្រុមហ៊ុន Google ផ្ញើ​លេខ​កូដ​ឲ្យ​អ្នក​ដោយ​របៀប​ណា? ដោយ​ផ្ញើ​ជា​សារ ឬ​ក៏​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ។ (How do you want to get codes?) ករណី​នេះ យើង​ជ្រើសរើស​យក​ផ្ញើ​សារ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដែល​បាន​បញ្ចូល រួច​ចុច Next (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៨៖ អ្នក​នឹង​ទទួល​បាន​សារ​មាន​លេខ​កូដ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ដែល​បាន​បញ្ចូល។ អ្នក​ត្រូវ​យក​លេខ​កូដ​នោះ​បញ្ចូល​ទៅ​ក្នុង​ប្រអប់ Enter the code នៅ​លើ​កុំព្យូទ័រ រួច​ចុច​ពាក្យ Next (មើល​រូបភាព​ខាង​ក្រោម)ចំណាំ៖ បើ​សិន​ជា​លោក​អ្នក​មិន​ទទួល​បាន​លេខ​កូដ​ទេ សូម​ចុច​លើ​ពាក្យ Resend ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផ្ញើ​លេខ​កូដ​ម្ដង​ទៀត។

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​៩៖ ផ្ទាំង​ថ្មី​ផុស​ឡើង​ឲ្យ​អ្នក​ចុច​ពាក្យ Turn on (មើល​រូបភាព​ខាង​ក្រោម)Google នឹង​ទាមទារ​ឲ្យ​អ្នក​បញ្ចូល​លេខ​កូដ​សម្ងាត់​របស់​គណនី​ជីមែល​របស់​អ្នក ដើម្បី​ផ្ទៀងផ្ទាត់។

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​១០៖ ជា Default គឺ Gmail ជ្រើសរើស​យក​ទូរស័ព្ទ​របស់​អ្នក​ដើម្បី​ផ្ញើ​លេខ​កូដ​នៅ​ពេល​អ្នក​ណា​ម្នាក់​ព្យាយាម Log in ចូល​គណនី​របស់​អ្នក ប៉ុន្តែ​អ្នក​ក៏​អាច​ជ្រើសរើស​វិធី​ផ្សេង​ទៀត​ដែរ គឺ​យក Authenticator App ដោយ​ចុច​លើ​ពាក្យ Set up នៅ​ខាង​ក្រោម​ពាក្យ​នេះ (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​១១៖ លោក​អ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ​ទូរស័ព្ទ​ដែល​អ្នក​ត្រូវ​ប្រើ (ករណី​នេះ​យើង​យក Android) រួច​ចុច Next (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​១២៖ ផ្ទាំង QR Code ផុស​ឡើង (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​១៣៖ ដំណាក់​កាល​នេះ បើក​កម្មវិធី Authy App ដែល​អ្នក​ទើប​ដំឡើង​នៅ​លើ​ទូរស័ព្ទ រួច​ចុច​លើ​ពាក្យ Add Account បន្ទាប់​មក​ចុច​ពាក្យ SCAN QR CODE ហើយ​យក​ទូរស័ព្ទ​របស់​អ្នក​ថត​លើ QR CODE លើ​អេក្រង់​កុំព្យូទ័រ (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​១៤៖ បន្ទាប់​ពី Scan QR Code បាន​ហើយ កម្មវិធី Authy នឹង​ចេញ​ផ្ទាំង​ថ្មី​មួយ​ទៀត។ លោក​អ្នក​ត្រូវ​ចុច​ពាក្យ Done ដើម្បី​បញ្ជាក់​ថា​ត្រឹមត្រូវ (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​១៥៖ កម្មវិធី Authy App នឹង​បង្កើត​លេខ​កូដ ៦​ខ្ទង់។ ចំណែក​នៅ​លើ​អេក្រង់​កុំព្យូទ័រ លោក​អ្នក​ត្រូវ​ចុច​ពាក្យ Next (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​១៦៖ បន្ទាប់​មក លោក​អ្នក​ត្រូវ​យក​លេខ​កូដ ៦​ខ្ទង់​ពី​កម្មវិធី Authy បញ្ចូល​ទៅ​ក្នុង​ប្រអប់​ Enter the Code នៅ​លើ​អេក្រង់​កុំព្យូទ័រ ហើយ​ចុច Verify (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ជំហាន​ទី​១៧៖ ផ្ទាំង​ថ្មី​មួយ​ទៀត​ផុស​ឡើង លោក​អ្នក​ត្រូវ​ចុច​ពាក្យ Done ដើម្បី​បញ្ចប់​ការ​កំណត់ (មើល​រូបភាព​ខាង​ក្រោម)

របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

អបអរ​សាទរ! លោក​អ្នក​បាន​បង្កើន​សុវត្ថិភាព​គណនី Gmail របស់​អ្នក​ដោយ​ជោគជ័យ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។