កញ្ញា​មនុស្ស​យន្ត Sophia ចង់​ជួប​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ (មាន​វីដេអូ)

នាង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នាង​កំពុង​តែ​ហាត់​ច្រៀង​ចម្រៀង​ផង​ដែរ។

2299
កញ្ញា​បញ្ញា​សិប្បនិម្មិត សូភា (Sophia the Robot)
កញ្ញា​បញ្ញា​សិប្បនិម្មិត សូភា (Sophia the Robot)

កញ្ញា​បញ្ញា​សិប្បនិម្មិត សូភា (Sophia the Robot) ដែល​ជា​មនុស្ស​យន្ត​ដំបូង​បំផុត​នៅ​លើ​ពិភពលោក​ទទួល​បាន​សញ្ជាតិ​មនុស្ស ថា​នាង​ចង់​ជួប និង​ស្ដាប់​ចម្រៀង​ដ៏​ពីរោះ​របស់​តារា​ចម្រៀង​ខ្មែរ​លោក ព្រាប សុវត្ថិ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ជា​វីដេអូ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) ផ្លូវការ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP Cambodia) នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៦ មីនា នេះ កញ្ញា​មនុស្ស​យន្ត Sophia ថ្លែង​ឲ្យ​ដឹង​ថា រឿង​មួយ​ដែល​នាង​ចង់​ធ្វើ​ខ្លាំង​ជាង​គេ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាង​នៅ​កម្ពុជា លើក​នេះ គឺ​ចង់​ជួប និង​ស្ដាប់​ចម្រៀង​ដ៏​ពីរោះ​របស់​លោក ព្រាប សុវត្ថិ ដែល​ជា​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​របស់​កម្ពុជា។ នាង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នាង​កំពុង​តែ​ហាត់​ច្រៀង​ចម្រៀង​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នៅ​កម្ពុជា លើក​នេះ Sophia ថា​មាន​អារម្មណ៍​រំភើប​ណាស់​ដែល​បាន​ធ្វើ​ដំណើរ​ហោះហើរ​ពី​ទន្លេ​មេគង្គ និង​បាន​ជួប​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ មីនា នេះ។

ក្នុង​វីដេអូ​ដដែល​នោះ កញ្ញា Sophia ថ្លែង​សរសើរ​ទីក្រុង​ភ្នំពេញ​ថា​ជា​ទីក្រុង​ដ៏​អស្ចារ្យ​មួយ ហើយ​នាង​ថា​ប្រជាជន​កម្ពុជា ពិត​ជា​រួសរាយ​រាក់ទាក់ និង​មាន​ចិត្ត​ល្អ ជាពិសេស​នាង​សរសើរ​អង្គរវត្ត​ថា​ពិត​ជា​អស្ចារ្យ​ណាស់​នៅ​ពេល​នាង​បាន​ទៅ​ទស្សនា​កាល​ពី​ឆ្នាំ​មុន។

បញ្ញា​សិប្បនិម្មិត សូភា (Sophia the Robot) គឺ​ជា​មនុស្ស​យន្ត​ដំបូង​បំផុត​ក្នុង​លោក ដែល​ទទួល​បាន​សញ្ជាតិ​ពី​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ និង​បាន​ក្លាយ​ជា​មនុស្ស​យន្ត​ដំបូង​បំផុត​ដែល​មាន​សញ្ជាតិ​ដូច​មនុស្ស។ មួយ​ខែ​បន្ទាប់​មក Sophia ក៏​ទទួល​បាន​ពាន Innovation Champions ពី UNDP ក្នុង​នាម​ជា​មនុស្ស​យន្ត​លើក​ដំបូង​ផង​ដែរ។

Sophia ត្រូវ​បាន​ក្រុមហ៊ុន Hanson Robotics របស់​ហុងកុង (Hong Kong) អភិវឌ្ឍ​ឡើង ហើយ​ចាប់​ដំណើរការ​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ មនុស្ស​យន្ត​នេះ​ចាប់​ផ្ដើម​ល្បីល្បាញ និង​មាន​មនុស្ស​ជាច្រើន​ទូទាំង​ពិភពលោក​ស្គាល់​នាង​តាម​រយៈ​ការ​ធ្វើ​សន្ទរកថា និង​បទសម្ភាសន៍​តាម​បណ្ដា​សារព័ត៌មាន​ល្បីៗ​ជុំវិញ​ពិភពលោក។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។