មនុស្ស​យន្ត​មាន​សញ្ជាតិ​មនុស្ស​ដំបូង​នឹង​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក UNDP ល្ងាច​នេះ

បញ្ញា​សិប្បនិម្មិត សូភា (Sophia the Robot) ត្រូវ​បាន​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ផ្ដល់​សញ្ជាតិ​ឲ្យ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ និង​បាន​ក្លាយ​ជា​មនុស្ស​យន្ត​ដំបូង​បំផុត​ដែល​មាន​សញ្ជាតិ​ដូច​មនុស្ស។

1767
បញ្ញា​សិប្បនិម្មិត​កញ្ញា សូភា (Sophia the Robot) ចូលរួម​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩។ Photo/PM Hun Sen Facebook Page
បញ្ញា​សិប្បនិម្មិត​កញ្ញា សូភា (Sophia the Robot) ចូលរួម​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩។ Photo/PM Hun Sen Facebook Page

កញ្ញា​មនុស្ស​យន្ត​ដ៏​ឆ្លាតវៃ​ដែល​មាន​សញ្ជាតិ​អារ៉ាប៊ីសាអូឌីត (Saudi Arabia) ឈ្មោះ សូភា (Sophia the Robot) នឹង​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) នៅ​ម៉ោង ៦ និង ៣០​នាទី​ល្ងាច​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឲ្យ​ដឹង​ថា UNDP Cambodia នឹង​មាន​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន (Facebook LIVE) រវាង Sophia ដែល​ជា​មនុស្ស​យន្ត ឬ​បញ្ញា​សិប្បនិម្មិត​ឆ្លាតវៃ​បំផុត និង UNDP នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២៦ មីនា ចាប់​ពី​ម៉ោង ៦ និង ៣០​នាទី។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ នេះ កញ្ញា Sophia the Robot ក៏​បាន​ចូលរួម​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ និង​បាន​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​សណ្ឋាគារ The Great Duke Phnom Penh។ នៅ​ក្នុង​សន្និសីទ​នោះ កញ្ញា​មនុស្ស​យន្ត​ដែល​ពាក់​អាវ​សម្គាល់​ជា​មន្ត្រី​របស់ UNDP ដោយ​បង់​ក​ក្រមា​ខ្មែរ បាន​ថ្លែង​នៅ​ពី​មុខ​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​របស់​កម្ពុជា យ៉ាង​ខ្លី​ជា​ភាសា​អង់គ្លេស និង​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា កញ្ញា​សន្យា​ចូលរួម​សហការ​ទាក់ទង​នឹង​ការ​ប្រែប្រួល​ឌីជីថល​នៅ​កម្ពុជា។

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ដែល​បាន​នាំ​បញ្ញា​សិប្បនិម្មិត​កញ្ញា សូភា (Sophia the Robot) មក​ចូលរួម​ក្នុង​សន្និសីទ​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល (Digital)។

Sophia the Robot
Sophia the Robot

បញ្ញា​សិប្បនិម្មិត សូភា (Sophia the Robot) ត្រូវ​បាន​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ផ្ដល់​សញ្ជាតិ​ឲ្យ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ និង​បាន​ក្លាយ​ជា​មនុស្ស​យន្ត​ដំបូង​បំផុត​ដែល​មាន​សញ្ជាតិ​ដូច​មនុស្ស។ មួយ​ខែ​បន្ទាប់​មក Sophia ក៏​ទទួល​បាន​ពាន Innovation Champions ពី UNDP ក្នុង​នាម​ជា​មនុស្ស​យន្ត​លើក​ដំបូង​ផង​ដែរ។

Sophia ត្រូវ​បាន​ក្រុមហ៊ុន Hanson Robotics របស់​ហុងកុង (Hong Kong) អភិវឌ្ឍ​ឡើង ហើយ​ចាប់​ដំណើរការ​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ មនុស្ស​យន្ត​នេះ​ចាប់​ផ្ដើម​ល្បីល្បាញ និង​មាន​មនុស្ស​ជាច្រើន​ទូទាំង​ពិភពលោក​ស្គាល់​នាង​តាម​រយៈ​ការ​ធ្វើ​សន្ទរកថា និង​បទសម្ភាសន៍​តាម​បណ្ដា​សារព័ត៌មាន​ល្បីៗ​ជុំវិញ​ពិភពលោក។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។