ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្មែរ​ជាច្រើន​ឈ្នះ​ពានរង្វាន់ Rice Bowl Startup

បន្ទាប់​ពី​ចូលរួម​ប្រកួត​ជា​ច្រើន​ដំណាក់កាល​មក អ្នក​បច្ចេកវិទ្យា​កម្ពុជា ជាច្រើន​រូប​ទទួល​បាន​ជយលាភី​ពី​កម្មវិធី Asean Rice Bowl Startup Awards 2018។

1621
The ASEAN Rice Bowl Startup Awards (Rice Bowl)
The ASEAN Rice Bowl Startup Awards (Rice Bowl)

The ASEAN Rice Bowl Startup Awards ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​ផ្នែក Startup Business ដោយ​ប្រើ​បច្ចេកវិទ្យា ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នូវ​ជយលាភី​តាម​ផ្នែក​នីមួយៗ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

The ASEAN Rice Bowl Startup Awards (Rice Bowl) គឺ​ជា​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ថ្នាក់​តំបន់​អាស៊ាន ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មូលនិធិ​សហគ្រិន​ថ្មីៗ និង​ប្រារព្ធ​ឡើង​ដោយ​ស្មារតី​នៃ​នវានុវត្តន៍ និង​សហគ្រិនភាព​ក្នុង Startup Ecosystem នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​ផ្ដល់​ដំណោះស្រាយ​សម្រាប់​សហគមន៍។

អាន​អត្ថបទ​ផ្សេង​ទៀត៖

បន្ទាប់​ពី​ចូលរួម​ប្រកួត​ជា​ច្រើន​ដំណាក់កាល​មក អ្នក​បច្ចេកវិទ្យា​កម្ពុជា ជាច្រើន​រូប​ទទួល​បាន​ជយលាភី​ពី​កម្មវិធី Asean Rice Bowl Startup Awards 2018 រួម​មាន៖

  • ពានរង្វាន់ Best Fintech and Startup Of The Year បាន​ទៅ​លើ​ក្រុមហ៊ុន Morakot Technology
  • ពានរង្វាន់ Best Newcomer បាន​ទៅ​លើ​កុំព្យូទ័រ​គម្ពីរ (Kompi)
  • ពានរង្វាន់ Founder Of The Year បាន​ទៅ​លើ​ស្ថាបនិក​កុំព្យូទ័រ​គម្ពីរ លោក ធុល រិទ្ធី (Rithy Thul)
  • ពានរង្វាន់ People’s Choice បាន​ទៅ​លើ The Desk Coworking Space
  • ពានរង្វាន់ Best Accelerator Or Incubator Program & Best Ecosystem Initiative បាន​ទៅ​លើ Impact HUB Phnom Penh
  • ពានរង្វាន់ Best Business Automation Tool បាន​ទៅ​លើ​ក្រុមហ៊ុន Biz Solution Co. Ltd
  • ពានរង្វាន់ Best Coworking Space បាន​ទៅ​លើ Emerald HUB Coworking Space
  • ពានរង្វាន់ Best E-Commerce Startup បាន​ទៅ​លើ​ក្រុមហ៊ុន Maxx Tech
  • ពានរង្វាន់ Best Health Tech & Life Helper Startup បាន​ទៅ​លើ​កម្មវិធី​សុខភាព Healthogo
  • ពានរង្វាន់ Best Logistic & Supply Chain Startup បាន​ទៅ​លើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ Joonaak Delivery

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។