ស្ថិតិ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​កម្ពុជា​ច្រើន​ជាង​ចំនួន​ប្រជាជន​សរុប

ស្ថិតិ​នៃ​ការ​ប្រើប្រាស់​សេវា​ទូរគមនាគមន៍​ផ្ដល់​ដោយ​ប្រតិបត្តិករ​ផ្សេងៗ​គ្នា​ដែល​កំពុង​ប្រតិបត្តិការ​ផ្ដល់​សេវា​ទូរគមនាគមន៍​នៅ​កម្ពុជា ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៨ របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា។

4806
ក្រុម​យុវជន​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ (Smartphone)។
ក្រុម​យុវជន​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ (Smartphone)។

និយ័តករ​ទូរគមនាគមន៍​កម្ពុជា (Telecommunication Regulator of Cambodia, TRC) បាន​បង្ហាញ​ថា អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ចល័ត 3G/4G-LTE នៅ​កម្ពុជា គិត​ត្រឹម​ចុង​ខែ​សីហា នេះ គឺ​មាន​ចំនួន​ច្រើន​ជាង​ប្រជាជន​សរុប​ទៅ​ទៀត។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ស្ថិតិ​នៃ​ការ​ប្រើប្រាស់​សេវា​ទូរគមនាគមន៍​ផ្ដល់​ដោយ​ប្រតិបត្តិករ​ផ្សេងៗ​គ្នា​ដែល​កំពុង​ប្រតិបត្តិការ​ផ្ដល់​សេវា​ទូរគមនាគមន៍​នៅ​កម្ពុជា ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៨ របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា នា​សាល​ប្រជុំ​ធំ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ទិន្នន័យ​ដែល​ត្រូវ​បាន​បែងចែក​ជា ៦​ប្រភេទ និង​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា មាន​ដូច​ខាង​ក្រោម៖

  1. ចំនួន​ទូរស័ព្ទ​ចល័ត​សរុប ១៩.០៧៥.៧២៥​ស៊ីមកាត (ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន​៦) ត្រូវ​នឹង ១១៨,៧០% បើ​ធៀប​នឹង​ប្រជាជន​សរុប។
  2. ចំនួន​ទូរស័ព្ទ​អចល័ត​សរុប ១០២.៧៧៥​ខ្សែ (ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន​៧) ត្រូវ​នឹង ,៦៤% បើ​ធៀប​ជាមួយ​ប្រជាជន​សរុប។
  3. ចំនួន​បណ្ដាញ​អ៊ីនធឺណិត​ចល័ត 3G/4G-LTE សរុប ១២.០៩៦.៣១៦​ស៊ីមកាត (ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន​៧) ក្នុង​ចំណោម​ស៊ីមកាត​ទូរស័ព្ទ​ចល័ត ១៩.០៧៥.៧២៥ ត្រូវ​នឹង ៧៥,២៧% បើ​ធៀប​ជាមួយ​ប្រជាជន​សរុប។
  4. ចំនួន​បណ្ដាញ​អ៊ីនធឺណិត​អចល័ត​សរុប ១៣២.៨៨៩​ខ្សែ (ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន​៣៤) ត្រូវ​នឹង ,៨២% បើ​ធៀប​ជាមួយ​ប្រជាជន​សរុប។
  5. អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​នៅ​កម្ពុជា ត្រឹម​ខែ​មករា ឆ្នាំ​២០១៨ មាន​រហូត​ដល់​ប្រមាណ ,៨​លាន​គណនី
  6. ប្រជាជន​កម្ពុជា សរុប តាម​ការ​ទស្សន៍ទាយ និង​ប៉ាន់ស្មាន​ដោយ​អង្គការ JICA ជប៉ុន មាន​ចំនួន ១៦.០៦៩.៩២១​នាក់

ចំណែក​របាយការណ៍​ផ្សព្វផ្សាយ​នៅ​លើ​វែបសាយ Geek in Cambodia ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​សរុប​នៅ​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៨ មាន ៦​លាន ៨​សែន​គណនី គឺ​កើន​ឡើង ៤១,៦៧% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​សរុប ៤​លាន ៨​សែន​គណនី

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។