របៀប​បិទ​កុំ​ឲ្យ Hacker ឃើញ IP Address ពេល Call តាម Telegram

ប្រសិន​បើ hacker ចង់​បាន IP address របស់​អ្នក hacker គ្រាន់​តែ​ហៅ​ចេញ (call) ទៅ​អ្នក ហើយ​នៅ​ពេល​ដែល​អ្នក​ទទួល​ការ​ហៅ​ចូល នោះ IP Address របស់​អ្នក​នឹង​បង្ហាញ​ចេញ​ឲ្យ hacker ឃើញ​ភ្លាម។

6618
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។

កម្មវិធី Telegram ប្រើ​នៅ​លើ​កុំព្យូទ័រ (Desktop version) ត្រូវ​បាន​រក​ឃើញ​ថា​លេច​ធ្លាយ​អាសយដ្ឋាន​អ៊ីនធឺណិត (IP Address) របស់​អ្នក​ប្រើប្រាស់​ទាំង​អាសយដ្ឋាន​ឯកជន (Private IP) និង​អាសយដ្ឋាន​សាធារណៈ (Public IP) នៅ​ពេល​ហៅ​ចេញ​ជា​សំឡេង​ទៅ​រក​គ្នា (Voice Call)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​លោក Dhiraj Mishra ទៅ​លើ​ផ្នែក​សន្តិសុខ​របស់​កម្មវិធី Telegram នៅ​លើ​កុំព្យូទ័រ បាន​ឲ្យ​ដឹង​ថា កម្មវិធី Telegram សម្រាប់​ប្រើ​លើ​កុំព្យូទ័រ​ទាំង​នៅ​លើ Windows នៅ​លើ Ma នៅ​លើ Linux និង​នៅ​លើ Windows Apps មាន​លេច​ធ្លាយ​អាសយដ្ឋាន​អ៊ីនធឺណិត​របស់​អ្នក​ប្រើប្រាស់​នៅ​ពេល​ដែល​ពួក​គេ​ហៅ​ចេញ​ជា​សំឡេង។

ដោយសារ​កម្មវិធី Telegram ប្រើ peer-to-peer (P2P) framework ដើម្បី​បង្កើត​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​អ្នក​ហៅ​ចេញ និង​អ្នក​ទទួល​ដើម្បី​ឲ្យ​ឮ​សំឡេង​បាន​ល្អ ទើប​អាសយដ្ឋាន​អ៊ីនធឺណិត​អ្នក​ទាំង​ពីរ​ត្រូវ​បង្ហាញ​ចេញ។ ដូច្នេះ ប្រសិន​បើ hacker ចង់​បាន IP address របស់​អ្នក hacker គ្រាន់​តែ​ហៅ​ចេញ (call) ទៅ​អ្នក ហើយ​នៅ​ពេល​ដែល​អ្នក​ទទួល​ការ​ហៅ​ចូល នោះ IP Address របស់​អ្នក​នឹង​បង្ហាញ​ចេញ​ឲ្យ hacker ឃើញ​ភ្លាម។

កម្មវិធី Telegram លើ​កុំព្យូទ័រ​បង្ហាញ​អាសយដ្ឋាន IP ពេល​ហៅ​ចេញ​ជា​សំឡេង។
កម្មវិធី Telegram លើ​កុំព្យូទ័រ​បង្ហាញ​អាសយដ្ឋាន IP ពេល​ហៅ​ចេញ​ជា​សំឡេង។
អាន​អត្ថបទ​ផ្សេង​ទៀត៖

ដើម្បី​ជៀសវាង​ការ​លេច​ធ្លាយ IP Address នេះ សូម​អ្នក​អនុវត្ត​ដូច​ខាង​ក្រោម៖

នៅ​លើ​កុំព្យូទ័រ (Desktop/Laptop Computer)

  • ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Telegram (update) នៅ​លើ​កុំព្យូទ័រ​ទៅ​កាន់​ជំនាន់​ចុងក្រោយ គឺ 1.4
  • បើក​ដំណើរការ​កម្មវិធី Telegram បន្ទាប់​មក​ចុច​លើ​សញ្ញា​ឆ្នូត​បី​នៅ​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
  • ជ្រើស​យក​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
  • ជ្រើស​យក​ពាក្យ Privacy and Security (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
  • ជ្រើស​យក​ពាក្យ Voice Calls (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
  • ត្រង់​ផ្នែក peer-to-peer សូម​ជ្រើស​យក​ពាក្យ Nobody My Contacts រួច​ចុច​ប៊ូតុង Save ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram លើ​កុំព្យូទ័រ។

នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) Android

  • ដំបូង Update Telegram App នៅ​លើ​ទូរស័ព្ទ​របស់​អ្នក
  • បើក​ដំណើរការ​កម្មវិធី Telegram បន្ទាប់​មក​ចុច​លើ​សញ្ញា​ឆ្នូត​បី​នៅ​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
  • ចុច​លើ​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
  • ចុច​លើ​ពាក្យ Privacy and Security (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
  • អូស​អេក្រង់​ទូរស័ព្ទ​ឡើង​ទៅ​លើ និង​ស្វែងរក​ពាក្យ Peer-to-peer រួច​ចុច​លើ​ពាក្យ​នេះ (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
  • ជ្រើសរើស​យក​ពាក្យ Nobody My Contacts ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។
កំណត់ Peer-to-peer លើ​កម្មវិធី Telegram ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ។

ករណី​អ្នក​ជ្រើស​យក Nobody នោះ​ការ​ហៅ​ចេញ​ជា​សំឡេង​របស់​អ្នក​នឹង​កាត់​បន្ថយ​គុណភាព ប៉ុន្តែ​អាសយដ្ឋាន​អ៊ីនធឺណិត (IP Address) របស់​អ្នក នឹង​មិន​បង្ហាញ​ឲ្យ​នរណា​ម្នាក់​ឃើញ​ឡើយ សូម្បី​មនុស្ស​នៅ​ក្នុង Contact របស់​អ្នក។

បច្ចុប្បន្ន Telegram មាន​អ្នក​ប្រើប្រាស់​ទូទាំង​សកលលោក​ជាង ២០០​លាន​នាក់ និង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​បំផុត​ទី​៩ លើ​ពិភពលោក។

Telegram គឺ​ជា​កម្មវិធី​ផ្ញើ និង​ទទួល​សារ​តាម​រយៈ​អ៊ីនធឺណិត​ដោយ​ផ្ដោត​សំខាន់​លើ​ល្បឿន និង​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​កម្មវិធី។ កម្មវិធី Telegram ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៣ និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សហគ្រិន​បងប្អូន​ជនជាតិ​រុស្ស៊ី គឺ​លោក Pavel Valerievich Durov និង​លោក Nikolai Durov។ បច្ចុប្បន្ន ក្រុម​អ្នក​បង្កើត​កម្មវិធី Telegram គឺ​មាន​ទីតាំង​នៅ​ទីក្រុង Dubai បន្ទាប់​ពី​ពួក​គេ​ត្រូវ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ដោយសារ​តែ​ច្បាប់​គ្រប់គ្រង​ព័ត៌មានវិទ្យា (IT regulations)

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។