Telegram អួត​ថា​មាន​អ្នក​ប្រើ​ថ្មី ៣​លាន​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ

Telegram អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បញ្ជូន​ឯកសារ (files) ដែល​មាន​ទំហំ​រហូត​ដល់ ១,៥​GB ជាពិសេស​នោះ គឺ​ក្នុង​ក្រុម​ជជែក​មួយ (Group Chat) អាច​ទទួល​សមាជិក​បាន​យ៉ាង​ច្រើន និង​មុខងារ​ជាច្រើន​ទៀត។

2302
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។

Telegram អះអាង​ថា​អ្នក​បង្កើត​គណនី​ថ្មី​ដើម្បី​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន​មាន​ប្រមាណ ៣​លាន​គណនី ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​នេះ​គិត​ត្រឹម​ម៉ោង ៣:៣០​នាទី​រសៀល​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Telegram លោក Pavel Valerievich Durov បាន​ប្រកាស​យ៉ាង​ដូច្នេះ​នៅ​ក្នុង Channel ផ្លូវការ​របស់​លោក​នៅ​ក្នុង​កម្មវិធី Telegram នៅ​រសៀល​ថ្ងៃ​ទី​១៤ មីនា នេះ។ លោក​បន្ត​សរសើរ​ចំពោះ​កម្មវិធី​របស់​ខ្លួន​ថា «យើង (Telegram) មាន​ឯកជន​ភាព​ពិត​ប្រាកដ​សម្រាប់​អ្នក​ប្រើប្រាស់ និង​មិន​មាន​កំណត់​ទំហំ (unlimited space) នោះ​ទេ​សម្រាប់​អ្នក​រាល់​គ្នា។»

ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​អ្នក​បង្កើត​គណនី​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Telegram នេះ អាច​បណ្ដាល​មក​ពី​កម្មវិធី​មួយ​ចំនួន​របស់​ក្រុមហ៊ុន Facebook ដូចជា Facebook, Instagram និង WhatsApp មាន​បញ្ហា​គាំង និង​ដំណើរការ​រអាក់រអួល​ពេញ​ពិភពលោក​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ទោះ​បី​ជា​មាន​អ្នក​ខ្លះ​អាច​បើក​ដំណើរការ​កម្មវិធី​ទាំងនេះ​បាន​ក៏ដោយ ប៉ុន្តែ​ពួក​គេ​មិន​អាច​ប្រើប្រាស់​មុខងារ​សំខាន់ៗ​មួយ​ចំនួន​បាន​ឡើយ​ដូចជា​ការ​ផុស​រូប ឬ​វីដេអូ និង​ផ្ញើ​សារ​តាម Messenger ជាដើម។

Telegram ជា​កម្មវិធី​ផ្ញើ​សារ (Messenger app) ដែល​កំពុង​ពេញ​និយម​មួយ​ក្នុង​ចំណោម​កម្មវិធី​ល្បីៗ​ជាច្រើន​ទៀត​ដែល​មាន​លក្ខណៈ​ពិសេស​ជាច្រើន​រួម​មាន អាច​កែ ឬ​លុប​សារ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ដៃគូ​ម្ខាង​ទៀត អាច​ជជែក​ជា​លក្ខណៈ​សម្ងាត់ (secret chats) អាច​បញ្ជូន​ឯកសារ (files) ដែល​មាន​ទំហំ​រហូត​ដល់ ១,៥​GB ជាពិសេស​នោះ គឺ​ក្នុង​ក្រុម​ជជែក​មួយ (Group Chat) អាច​ទទួល​សមាជិក​បាន​យ៉ាង​ច្រើន និង​មុខងារ​ជាច្រើន​ទៀត។

ក្រៅ​ពី​មុខងារ​ខាង​លើ Telegram អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​ដាក់​គណនី​បាន​រហូត​ដល់​ទៅ ៣​គណនី (Multiple Account) ដោយ​គ្រាន់​តែ​អ្នក​មាន​លេខ​ទូរស័ព្ទ​បី​ផ្សេង​គ្នា​តែ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ Android។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។