Telegram ចេញ​មុខងារ​លុប​សារ​ចេញ​ពី​គ្រប់​ភាគី ពិសេស​លុប​សារ​អ្នក​ផ្ញើ​បាន​ទៀត

មុខងារ​ថ្មី​នេះ​គឺ​ជា​ការ​កែសម្រួល​ពី​មុខងារ​ចាស់ Unsend ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី ២​ឆ្នាំ​មុន ។

104
Telegram Messaging បន្ថែម​មុខងារ​លុប​សារ​គ្រប់​ភាគី (Unsend Feature)។
Telegram Messaging បន្ថែម​មុខងារ​លុប​សារ​គ្រប់​ភាគី (Unsend Feature)។

ថ្មីៗ​នេះ កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត Telegram Messagingបាន​បន្ថែម​មុខងារ​ពិសេស​ថ្មី​មួយ​ទៀត​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​សារ​អាច​លុប​សារ​របស់​ខ្លួន​ដែល​បាន​ផ្ញើ​ចេញ​ពី​គ្រប់​ទូរស័ព្ទ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ពេល​ណា​ក៏​បាន។

Loading...

អ្វី​ដែល​ពិសេស​នេះ​ទៀត មុខងារ​ថ្មី​នេះ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​លុប​សារ​ដែល​អ្នក​ទទួល​បាន​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក និង​ប្រអប់​សារ​របស់​មិត្តភ័ក្ដិ​របស់​អ្នក​ដែល​ជា​អ្នក​ផ្ញើ​ផង​ដែរ​នៅ​ក្នុង​លក្ខណៈ​ជជែក​ជា​ឯកជន​ដោយ​មិន​កំណត់​ពេល។

ការ​បញ្ចេញ​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន Telegram បញ្ជាក់​ថា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នៃ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​របស់​ខ្លួន។ មុខងារ​ថ្មី​នេះ​គឺ​ជា​ការ​កែសម្រួល​ពី​មុខងារ​ចាស់ Unsend ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី ២​ឆ្នាំ​មុន ក្នុង​គោល​បំណង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​លុប​រាល់​សារ​ដែល​បាន​ផ្ញើ​ចេញ​បាន​ក្នុង​អំឡុង​ពេល ៤៨​ម៉ោង។

ក្រុមហ៊ុន Telegram អះអាង​ថា គ្រាន់​តែ​ចុច​ពីរ​ដំណាក់កាល​ប៉ុណ្ណោះ (two tabs) នោះ​លោក​អ្នក​នឹង​អាច​លុប​សារ​ទាំងមូល​ចេញ​ពី​ភាគី​ពាក់ព័ន្ធ​ដោយ​មិន​បន្សល់​ទុក​ដាន​អ្វី​ឡើយ។

Telegram ជា​កម្មវិធី​ផ្ញើ​សារ (Messenger app) ដែល​កំពុង​ពេញ​និយម​មួយ​ក្នុង​ចំណោម​កម្មវិធី​ល្បីៗ​ជាច្រើន​ទៀត។ សេវាកម្ម​ចម្បង​របស់​កម្មវិធី​នេះ គឺ​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់ Telegram cloud ប៉ុន្តែ​កម្មវិធី​ក៏​ផ្ដល់​នូវ​ជម្រើស​កូដនីយកម្ម​លើ​សារ (end-to-end encryption) ផង​ដែរ​សម្រាប់​ការ​ជជែក​សម្ងាត់ (secret chats) ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ញើ​សារ​បន្ត (messaging forwarding) និង​អាច​កំណត់​ឲ្យ​លុប​សារ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​អំឡុង​ពេល​ណា​មួយ​ថែម​ទៀត​ផង។

ដើម្បី​លុប​សារ​ចេញ​ពី​គ្រប់​ភាគី សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

  • ដំបូង​ចុច​លើ​សារ​ណា​មួយ​ដែល​អ្នក​ចង់​លុប​ឲ្យ​ជាប់​រហូត​ចេញ​រូប​ធុង​សំរាម​នៅ​ខាង​លើ​ស្ដាំ​ដៃ (android) រួច​ចុច​លើ​រូប​ធុង​សំរាម​នោះ
វិធី​លុប​សារ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​កម្មវិធី Telegram Messaging។
វិធី​លុប​សារ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​កម្មវិធី Telegram Messaging។
  • ចុច​ធីក​លើ​ឃ្លា​ដែល​បង្ហាញ​លើ​ប្រអប់​សារ និង​ចុច​ពាក្យ OK ជា​ការ​ស្រេច
វិធី​លុប​សារ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​កម្មវិធី Telegram Messaging។
វិធី​លុប​សារ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​កម្មវិធី Telegram Messaging។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Loading...