និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ប្រកាសដាក់ឱ្យប្រើលេខទូរស័ព្ទ ១២៧២ សម្រាប់ទំនាក់ទំនងបន្ទាន់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈដោយឥតគិតថ្លៃសេវាគ្រប់ប្រព័ន្ធទូរស័ព្ទ។
ការដាក់ឱ្យប្រើប្រាស់លេខទំនាក់ទំនងបន្ទាន់នេះ គឺក្នុងគោលដៅសម្រាប់អតិថិជនសាកសួរព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈរបស់និយតករ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពកាន់តែល្អប្រសើរ និងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយចម្ងល់នានា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់និយតករ ចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០៕