កម្មវិធី​ប្រឹក្សា​យោបល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​ឈ្មោះ​ ត្រីវិស័យ (Trey Visay)។
កម្មវិធី​ប្រឹក្សា​យោបល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​ឈ្មោះ​ ត្រីវិស័យ (Trey Visay)។

អង្គការ ខេប (Kampuchean Action for Primary Education, KAPE) ដែល​ធ្វើ​ការ​លើ​វិស័យ​អប់រំ បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឆ្លាតវៃ ដើម្បី​ផ្ដល់​ប្រឹក្សា និង​តម្រង់​ទិស​សិស្សានុសិស្ស​ឲ្យ​ជ្រើសរើស​ជំនាញ​សិក្សា​ដោយ​ផ្អែក​លើ​មុខវិជ្ជា​ដែល​ខ្លួន​ពូកែ និង​តាម​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កម្មវិធី​ប្រឹក្សា​យោបល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ មាន​ឈ្មោះ​ថា ត្រីវិស័យ (Trey Visay)។ ក្រៅ​ពី​ផ្ដល់​ប្រឹក្សា និង​តម្រង់​ទិស​ក្នុង​ការ​ជ្រើសរើស​ជំនាញ សិស្សានុសិស្ស​ក៏​អាច​មើល​ព័ត៌មាន​អំពី​សាលា និង​លេខ​ទំនាក់ទំនង​របស់​សាលា​នីមួយៗ​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ។

សិស្ស​ម្នាក់ៗ​អាច​បង្កើត​គណនី​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​ទៅ​ក្នុង​កម្មវិធី ដែល​អាច​កំណត់​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​ខ្លួន ស្វែងរក​ការងារ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា និង​មើល​វីដេអូ​អំពី​ការងារ​ផ្សេងៗ។ ជា​ចុងក្រោយ សិស្ស​អាច​កំណត់​អត្តសញ្ញាណ និង​ជ្រើសរើស​យក​អាជីព​ដែល​មាន​សក្ដានុពល​សម្រាប់​អនាគត​របស់​ពួក​គេ។

ទោះ​យ៉ាង​ណា​ក៏ដោយ កម្មវិធី ត្រីវិស័យ នេះ​ទើប​តែ​មាន​នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ប៉ុណ្ណោះ ហើយ​សង្ឃឹម​ថា​នឹង​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ឆាប់ៗ​នេះ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

កម្មវិធី​ប្រឹក្សា​យោបល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​ឈ្មោះ​ ត្រីវិស័យ (Trey Visay)។
កម្មវិធី​ប្រឹក្សា​យោបល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​ឈ្មោះ​ ត្រីវិស័យ (Trey Visay)។

ហេតុ​អ្វី​ត្រូវ​បង្កើត​ត្រីវិស័យ App (Trey Visay App) នៅ​កម្ពុជា?

ពីរ​ភាគ​បី​នៃ​យុវជន មិន​បាន​ទទួល​ការ​ប្រឹក្សា​យោបល់​នៅ​សាលារៀន។ បុគ្គលិក​ជាច្រើន​នាក់​នៅ​តាម​សាលារៀន មិន​បាន​ដឹង​ថា​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​តាម​ស្រុក ឬ​ខេត្ត​របស់​ខ្លួន និង ៥៦% នៃ​យុវជន​បាន​ប្រាប់​ថា ពួក​គេ​ពុំ​មាន​ជន​គំរូ​ដើម្បី​ធ្វើ​តាម។ ចំនួន ២៩% នៃ​យុវជន​នៅ​ក្នុង​សាលា ហាក់បីដូចជា​មាន​បំណង​ចង់​ចំណាក​ស្រុក។

យុវជន​ជាច្រើន​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​កំណត់ និង ជ្រើសរើស​អាជីព​មួយ​ឲ្យ​សមស្រប​ទៅ​នឹង​សមត្ថភាព ឬ​ទេពកោសល្យ​របស់​ពួក​គេ។ ដូច្នេះ ត្រីវិស័យ App នឹង​ជួយ សម្រួល​ដល់​យុវជន​ក្នុង​ការ​សម្រេច​ចិត្ត និង​ជ្រើសរើស​អាជីព​នា​ពេល​អនាគត​របស់​ពួក​គេ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​វែបសាយ​របស់​អង្គការ​នេះ។

តើ​អង្គការ ខេប ជា​នរណា?

អង្គការ ខេប កំពុង​ធ្វើ​ការងារ​ជាមួយ និង​ឧបត្ថម្ភ​គាំទ្រ​ការ​អប់រំ​ដល់​កុមារ និង​ប្រជាជន​វ័យ​ក្មេង​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩។ ការងារ​ចាប់ផ្តើម​ដំបូង​ឡើយ គឺ​ធ្វើ​ការ​ជាមួយ​សាលា​បឋមសិក្សា ហើយ​មក​ដល់​បច្ចុប្បន្ន អង្គការ ខេប បាន​ធ្វើ​ការ​ក្នុង​វិសាលភាព​អប់រំ​ទាំងមូល គឺ​ចាប់​ពី​បឋមសិក្សា មធ្យមសិក្សា​ដល់​មហាវិទ្យាល័យ និង​ឧត្ដមសិក្សា ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន​នេះ អង្គការ ខេប មាន​គម្រោង​កំពុង​ប្រតិបត្តិការ​នៅ​ជាង ១៣​ខេត្តក្រុង និង ៣០​ស្រុក ហើយ​មាន​អ្នក​ទទួល​ផល​ជាង ១៥០.០០០​នាក់។

ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​កម្មវិធី​ត្រីវិស័យ។
ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​កម្មវិធី​ត្រីវិស័យ។
មុខងារ​នៅ​ក្នុង​កម្មវិធី​ត្រីវិស័យ។
មុខងារ​នៅ​ក្នុង​កម្មវិធី​ត្រីវិស័យ។
ព័ត៌មាន​ពី​គ្រឹះស្ថាន​សិក្សា។
ព័ត៌មាន​ពី​គ្រឹះស្ថាន​សិក្សា។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។