ឃាត់​ខ្លួន​ជនជាតិ​ចិន​២​នាក់​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់​តាម WeChat

ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន ២​នាក់​នេះ គឺ​មាន​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។

1443
ជន​សង្ស័យ​ជា​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារ​ប្រាក់​តាម​បណ្ដាញ​សង្គម​វីឆាត (WeChat)។ (Credit: ACCP)
ជន​សង្ស័យ​ជា​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារ​ប្រាក់​តាម​បណ្ដាញ​សង្គម​វីឆាត (WeChat)។ (Credit: ACCP)

ជនជាតិ​ចិន ពីរ​នាក់ ត្រូវ​បាន​ប៉ូលិស​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឃាត់​ខ្លួន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ម្សិលមិញ ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារ​ប្រាក់​តាម​បណ្ដាញ​សង្គម​វីឆាត (WeChat)។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ទំព័រ​ហ្វេសប៊ុក (Facebook Page) ផ្លូវការ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន ២​នាក់​នេះ គឺ​មាន​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​នៃ​ក្រសួង​មហាផ្ទៃ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត និង​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក មាស ច័ន្ទពិសិទ្ធ។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ត​ថា ជន​សង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារ​ប្រាក់​តាម​បណ្ដាញ​សង្គម​វីឆាត (WeChat)។ បច្ចុប្បន្ន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជូន​ជន​សង្ស័យ និង​សំណុំ​រឿង​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

ជន​សង្ស័យ​ក្នុង​ករណី​ជំរិត​ទារ​ប្រាក់​នេះ ទី​១ ឈ្មោះ Wang Dao Dong ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ សញ្ជាតិ​ចិន និង​ជន​សង្ស័យ​ទី​២ ឈ្មោះ Jiang Feng ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ សញ្ជាតិ​ចិន​ដូច​គ្នា។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឱ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

អត្ថបទ​ទាក់ទង

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។