Two-factor authentication លើ​ហ្វេសប៊ុក​លែង​ត្រូវការ​លេខ​ទូរស័ព្ទ

គោលការណ៍​ថ្មី​នេះ គឺ​ក្រុមហ៊ុន​ហ្វេសប៊ុក​លែង​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ប្រើ​លេខ​ទូរស័ព្ទ​ដើម្បី​កំណត់​សុវត្ថិភាព​ពីរ​ជាន់​ទៀត​ហើយ ហើយ​លោក​អ្នក​អាច​ប្រើ​កម្មវិធី​ផ្សេង (authentication app) ដើម្បី​បង្កើត​លេខ​កូដ​ជំនួស​វិញ។

5578
មុខងារ Two-factor authentication របស់​ហ្វេសប៊ុក មិន​ចាំបាច់​ប្រើ​លេខ​ទូរស័ព្ទ។
មុខងារ Two-factor authentication របស់​ហ្វេសប៊ុក មិន​ចាំបាច់​ប្រើ​លេខ​ទូរស័ព្ទ។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ធំ​នៅ​លើ​ពិភពលោក នៅ​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ពី​ការ​ផ្លាស់ប្ដូរ​គោលការណ៍​ថ្មី​ក្នុង​ការ​កំណត់​សន្តិសុខ​សុវត្ថិភាព​នៃ​មុខងារ​សុវត្ថិភាព​ពីរ​ជាន់ (Two-factor authentication) លើ​គណនី​ហ្វេសប៊ុក​ឲ្យ​មាន​ភាព​ងាយស្រួល​ជាង​មុន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

គោលការណ៍​ថ្មី​នេះ គឺ​ក្រុមហ៊ុន​ហ្វេសប៊ុក​លែង​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ប្រើ​លេខ​ទូរស័ព្ទ​ដើម្បី​កំណត់​សុវត្ថិភាព​ពីរ​ជាន់​ទៀត​ហើយ ហើយ​លោក​អ្នក​អាច​ប្រើ​កម្មវិធី​ផ្សេង (authentication app) ដើម្បី​បង្កើត​លេខ​កូដ​ជំនួស​វិញ។

ការ​ផ្លាស់ប្ដូរ​គោលការណ៍​ថ្មី​ដោយ​មិន​ចាំបាច់​ប្រើ​លេខ​ទូរស័ព្ទ​ដើម្បី​កំណត់​សុវត្ថិភាព​គណនី​ហ្វេសប៊ុក​ពីរ​ជាន់​នេះ ពីព្រោះ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ស្នើសុំ​ឲ្យ​ឈប់​ប្រើ​លេខ​ទូរស័ព្ទ​ដើម្បី​ទទួល​សារ​លេខ​កូដ​តាម​រយៈ​ការ​ផ្ញើ​សារ​ចូល​លេខ​ទូរស័ព្ទ ដោយសារ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ពេល​ទទួល​សារ​លេខ​កូដ​នោះ។

ចំពោះ​កម្មវិធី​បង្កើត​លេខ​កូដ (authentication app) ភ្ជាប់​ជាមួយ​គណនី​ហ្វេសប៊ុក លោក​អ្នក​អាច​ប្រើ​កម្មវិធី Authy Authentication App កម្មវិធី Google Authenticator ឬ​កម្មវិធី Duo Mobile ក៏​បាន។

អាន​អត្ថបទ៖

Two-factor authentication ឬ​អាច​ហៅ​ជា​ភាសា​ខ្មែរ​ថា ចាក់​សោ​ពីរ​ជាន់​ឬ​សុវត្ថិភាព​ពីរ​ជាន់ គឺ​ជា​មុខងារ​សុវត្ថិភាព​ដ៏​ល្អ​មួយ​របស់​ហ្វេសប៊ុក ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ការពារ​គណនី​របស់​ខ្លួន​បន្ថែម​មួយ​ជាន់​ទៀត បន្ទាប់​ពី​បាន​ដាក់​លេខ​កូដ​សម្ងាត់​ខ្លាំង​រួច​ហើយ (strong password)

មុខងារ Two-factor authentication របស់​ហ្វេសប៊ុក មិន​ចាំបាច់​ប្រើ​លេខ​ទូរស័ព្ទ។
មុខងារ Two-factor authentication របស់​ហ្វេសប៊ុក មិន​ចាំបាច់​ប្រើ​លេខ​ទូរស័ព្ទ។

ដូច្នេះ ចាប់​ពី​ពេល​នេះ​ត​ទៅ នៅ​ពេល​លោក​អ្នក​កំណត់ two-factor authentication នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក នោះ​ហ្វេសប៊ុក​នឹង​ផ្ដល់​ជម្រើស​ពីរ​ជូន​លោក​អ្នក គឺ​ជម្រើស​ប្រើ​លេខ​ទូរស័ព្ទ​ដើម្បី​ទទួល​សារ​លេខ​កូដ​តាម​រយៈ​សារ​ទូរស័ព្ទ ឬ​ក៏​ប្រើ authentication app ដើម្បី​បង្កើត​លេខ​កូដ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!
កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។