ផ្ញើ​សារ​ច្រឡំ​ក្នុង Messenger ឥឡូវ​អាច​លុប​ចោល​មិន​ឲ្យ​អ្នក​ដទៃ​ឃើញ​ហើយ

សារ​ដែល​ត្រូវ​បាន​លុប​ចេញ​វិញ​នោះ នឹង​ត្រូវ​ជំនួស​មក​វិញ​នូវ​ឃ្លា​មួយ​បញ្ជាក់​ថា សារ​ត្រូវ​បាន​លុប​ចោល ដើម្បី​ប្រាប់​ដំណឹង​ដល់​ភាគី​ម្ខាង​ទៀត ឬ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុម (Group Chat)។

2553
មុខងារ​ថ្មី​ដែល​អាច​លុប​សារ​ចេញ​សម្រាប់​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​កម្មវិធី Messenger។ Photo: Facebook
មុខងារ​ថ្មី​ដែល​អាច​លុប​សារ​ចេញ​សម្រាប់​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​កម្មវិធី Messenger។ Photo: Facebook

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​តែ​ដាក់​បញ្ចូល​មុខងារ​ថ្មី​មួយ​ទៅ​ក្នុង​កម្មវិធី​ផ្ញើ​សារ Messenger ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​សារ អាច​លុប​សារ​របស់​ខ្លួន​ចេញ​វិញ​បាន​សម្រាប់​គ្រប់​ភាគី​ទាំងអស់ ប្រសិន​បើ​គិត​ថា​ផ្ញើ​ច្រឡំ ឬ​វាយ​អក្សរ​ខុស។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​លើ​វេបសាយ (website) របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ដាក់​ចេញ​នូវ​មុខងារ​ថ្មី​មួយ​បន្ថែម​ទៅ​ក្នុង​កម្មវិធី Messenger។ មុខងារ​ថ្មី​នេះ គឺ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី Messenger អាច​លុប​សារ​ជា​អក្សរ រូបភាព និង​វីដេអូ​ចេញ​ពី​ប្រអប់​សារ​វិញ ប្រសិន​បើ​គិត​ថា​ផ្ញើ​សារ​ច្រឡំ ឬ​សរសេរ​អក្សរ​ខុស​ជាដើម ប៉ុន្តែ​មិន​ឲ្យ​លើស​ពី​រយៈពេល ១០​នាទី​ឡើយ បន្ទាប់​ពី​បាន​ផ្ញើ​សារ​ចេញ​ទៅ​កាន់​ភាគី​ម្ខាង​ទៀត។

សេចក្ដី​ប្រកាស​ដដែល​ឲ្យ​ដឹង​ទៀត​ថា សារ​ដែល​ត្រូវ​បាន​លុប​ចេញ​វិញ​នោះ នឹង​ត្រូវ​ជំនួស​មក​វិញ​នូវ​ឃ្លា​មួយ​បញ្ជាក់​ថា សារ​ត្រូវ​បាន​លុប​ចោល ដើម្បី​ប្រាប់​ដំណឹង​ដល់​ភាគី​ម្ខាង​ទៀត ឬ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុម (Group Chat)

កាល​ពី​មុន អ្នក​ប្រើ Messenger អាច​លុប​សារ​បាន​តែ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ ហើយ​ភាគី​ម្ខាង​ទៀត​នៅ​តែ​អាច​មើល​សារ​របស់​អ្នក​បាន​ដដែល។ បន្ទាប់​ពី​មុខងារ​លុប​សារ​សម្រាប់​គ្រប់​ភាគី​មាន​នៅ​លើ​គណនី​របស់​លោក Mark Zuckerberg អគ្គនាយក​ក្រុមហ៊ុន​ហ្វេសប៊ុក​កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​ក៏​បាន​សន្យា​ដាក់​បញ្ចូល​មុខងារ​នេះ​សម្រាប់​អ្នក​ប្រើប្រាស់ Messenger ទាំងអស់​ផង​ដែរ។ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ នេះ ក្រុមហ៊ុន​ក៏​បាន​បន្ថែម​មុខងារ​ថ្មី​នេះ​ទៅ​ក្នុង​កម្មវិធី Messenger

អាន​អត្ថបទ​ផ្សេង​ទៀត


WhatsApp បន្ថែម​មុខងារ​ថ្មី​គឺ Delete messages for everyone

ទោះ​យ៉ាង​ណា​ក៏​ដោយ មុខងារ​ថ្មី​នេះ​មិន​មែន​មាន​ន័យ​ថា​សារ​ដែល​ផ្ញើ​ទៅ​ហើយ គ្មាន​អ្នក​មើល​ឃើញ​នោះ​ទេ ប្រសិន​បើ​អ្នក​ទទួល​បាន​បើក​មើល​សារ​នោះ​មុន​អ្នក​លុប​ចោល។ ដូច្នេះ អ្នក​ត្រូវ​រហ័ស​លុប​សារ​ចោល​វិញ​ភ្លាមៗ ប្រសិន​បើ​ដឹង​ថា​ច្រឡំ ឬ​សរសេរ​ខុស​អ្វី​មួយ​នោះ។

ដើម្បី​ប្រើប្រាស់​មុខងារ​ថ្មី​លុប​សារ​សម្រាប់​ភាគី​ទាំងអស់​នេះ​បាន លោក​អ្នក​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Messenger (Update messenger app to latest version) ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់​ទាំង​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android

របៀប​ប្រើ​មុខងារ​ថ្មី​លុប​សារ​សម្រាប់​គ្រប់​ភាគី​ទាំងអស់

  • ចុច​ឲ្យ​យូរ​លើ​សារ​ដែល​អ្នក​ចង់​លុប (Long press)
  • ចុច​លើ​ពាក្យ Remove នៅ​ផ្នែក​ខាង​ក្រោម
  • ជ្រើសរើស​យក​ពាក្យ Remove for Everyone
  • ចុច​ប៊ូតុង Remove ដើម្បី​បញ្ជាក់​ថា​អ្នក​ចង់​លុប​សារ​នោះ​ពិត​មែន ជា​ការ​ស្រេច។
មុខងារ​ថ្មី​ដែល​អាច​លុប​សារ​ចេញ​សម្រាប់​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​កម្មវិធី Messenger។ Photo: Facebook
មុខងារ​ថ្មី​ដែល​អាច​លុប​សារ​ចេញ​សម្រាប់​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​កម្មវិធី Messenger។ Photo: Facebook

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។