អាមេរិក​វិនិយោគ​សង់​រោងចក្រ​ផលិត​គ្រឿង​យន្តហោះ​នៅ​វៀតណាម

រោងចក្រ​ផលិត​គ្រឿង​ន្លាស់​យន្តហោះ​នេះ នឹង​បង្កើត​ការងារ​ជាង ៣៦០០​កន្លែង​សម្រាប់​វិស្វករ​ដែល​មាន​បទពិសោធន៍ និង​​កម្មករ​ជំនាញ។

1789
គ្រឿង​បន្លាស់​យន្តហោះ (Aircraft Spare Parts)
គ្រឿង​បន្លាស់​យន្តហោះ (Aircraft Spare Parts)

ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ Universal Alloy Corporation Asia Pte. LTD នឹង​បោះ​ទុន​វិនិយោគ​ចំនួន ១៧០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​សាងសង់​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​យន្តហោះ នៅ​ទីក្រុង​ដាណាង (Danang) ប្រទេស​វៀតណាម។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សារព័ត៌មាន​វៀតណាម​ណេត (Vietnam Net) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ម្សិលមិញ​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ដាណាង បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ ទី​២៧ កុម្ភៈ ថា គណៈកម្មាធិការ​នេះ​នឹង​ចេញ​អាជ្ញាប័ណ្ណ​វិនិយោគ​មួយ​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​សាងសង់​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​យន្តហោះ​ដែល​មាន​ឈ្មោះ​ថា Sunshine Aircraft Spare Parts Project ក្នុង​សួន​ឧស្សាហកម្ម Danang High-Tech នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ នេះ។

តាម​គម្រោង រោងចក្រ​របស់​អាមេរិក Universal Alloy នៅ​ទីក្រុង​ដាណាង នេះ នឹង​ផលិត​គ្រឿង​បន្លាស់​យន្តហោះ​ប្រមាណ ៤០០០​គ្រឿង​បន្លាស់​ដើម្បី​នាំ​ចេញ​ក្នុង​ចំណោម​គ្រឿង​បន្លាស់​យន្តហោះ ៥​លាន​គ្រឿង។ ក្រុមហ៊ុន​កំណត់​គោលដៅ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​ចំនួន ២៥​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២១ បន្ទាប់​មក​នឹង​ឡើង​ដល់ ៨៥​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២២ និង​លើស​ពី ១៨០​លាន​ដុល្លារ​ចាប់​ពី​ឆ្នាំ​២០២៦។

វិស្វករ​ដែល​មាន​បទពិសោធន៍​ជាង ១២០០​នាក់ នឹង​ត្រូវ​ជ្រើសរើស​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នេះ ហើយ​នឹង​ផ្ដល់​ការងារ​ជាង ២០០០​កន្លែង​ផ្សេង​ទៀត។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។