Viber ចេញ​មុខងារ Dark Mode ជួយ​ការពារ​ភ្នែក​អ្នក​ប្រើ

មុខងារ​ផ្ទៃ​ក្រោយ​ងងឹត (Dark Mode) របស់ Viber គឺ​ស្រដៀង​គ្នា​នឹង​មុខងារ Dark Theme របស់ YouTube ដែរ។

2604
Dark Mode featue of Viber
Dark Mode featue of Viber

ថ្មីៗ​នេះ Viber ប្រកាស​ចេញ​មុខងារ​ថ្មី​មួយ​ដែល​ជួយ​សន្សំ​ថ្ម​ទូរស័ព្ទ និង​ជួយ​ការពារ​ភ្នែក​របស់​លោក​អ្នក​ពី​ពន្លឺ​ដែល​ចេញ​ពី​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone)។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ប្រកាស​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ Viber បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អេនឌ្រោយ (Android) អាច​ប្រើប្រាស់​មុខងារ​ផ្ទៃ​អេក្រង់​ពណ៌​ខ្មៅ (ងងឹត) ដែល​ភាសា​អង់គ្លេស​ហៅ​ថា Dark Mode បាន​ហើយ។

ទោះ​យ៉ាង​ណា សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អាយអូអេស (iOS) នឹង​ទទួល​បាន​មុខងារ​នេះ​នៅ​ប្រហែល​ជា​ពីរ​សប្ដាហ៍​បន្ទាប់​ទៀត។ នេះ​បើ​តាម​ការ​អះអាង​របស់ Viber ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​ប្រើប្រាស់​នៅ​លើ Twitter។

មុខងារ​ផ្ទៃ​ក្រោយ​ងងឹត (Dark Mode) របស់ Viber គឺ​ស្រដៀង​គ្នា​នឹង​មុខងារ Dark Theme របស់ YouTube ដែរ។ មុខងារ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពន្លឺ​ដែល​ចាំង​មក​លើ​ភ្នែក​របស់​យើង​ពេល​ប្រើ​វា​នៅ​ពេល​យប់ មិន​ឲ្យ​រោយ​ភ្នែក និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថាមពល​ថ្ម​ទូរស័ព្ទ ជាពិសេស​ធ្វើ​ឲ្យ​បន្ទប់​របស់​អ្នក​រាង​ងងឹត ដែល​មិន​ប៉ះពាល់​ដល់​អ្នក​ដែល​គេង​ក្នុង​បន្ទប់​ជាមួយ​អ្នក។

ដូច្នេះ​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ Android ហើយ​ចង់​ប្រើ​មុខងារ​នេះ សូម​អនុវត្ត​ដូច​ខាង​ក្រោម៖

ជំហាន​ទី​១៖ ធ្វើ​បច្ចុប្បន្នភាព (update) កម្មវិធី Viber ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់

ជំហាន​ទី​២៖ ដំណើរការ​កម្មវិធី Viber រួច​ចុច​លើ​ពាក្យ More នៅ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ​ដៃ

របៀប​កំណត់​មុខងារ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅ (Dark Mode) លើ​កម្មវិធី Viber។
របៀប​កំណត់​មុខងារ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅ (Dark Mode) លើ​កម្មវិធី Viber។

ជំហាន​ទី​៣៖ ទាញ​អេក្រង់​ឡើង​លើ រួច​ចុច​លើ​ពាក្យ Settings

របៀប​កំណត់​មុខងារ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅ (Dark Mode) លើ​កម្មវិធី Viber។
របៀប​កំណត់​មុខងារ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅ (Dark Mode) លើ​កម្មវិធី Viber។

ជំហាន​ទី​៤៖ ចុច​លើ​ពាក្យ Appearance និង​ចុច​ធីក​លើ​ឃ្លា Dark Mode ជា​ការ​ស្រេច។

របៀប​កំណត់​មុខងារ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅ (Dark Mode) លើ​កម្មវិធី Viber។
របៀប​កំណត់​មុខងារ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅ (Dark Mode) លើ​កម្មវិធី Viber។
របៀប​កំណត់​មុខងារ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅ (Dark Mode) លើ​កម្មវិធី Viber។
របៀប​កំណត់​មុខងារ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅ (Dark Mode) លើ​កម្មវិធី Viber។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។