របៀប​បិទ Videos Autoplay នៅ​លើ​ហ្វេសប៊ុក

ការ​អនុញ្ញាត​ឲ្យ​វីដេអូ​លេង​ដោយ​ស្វ័យប្រវត្តិ (Videos Autoplay) ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ខាតបង់​ចំនួន​ទិន្នន័យ​អ៊ីនធឺណិត​នៃ​គម្រោង​ទិន្នន័យ (Mobile Data Plan) របស់​លោក​អ្នក​ផង​ដែរ។

5559
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក (Facebook Videos Autoplay)។

បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ជា​បណ្ដាញ​សង្គម​មួយ​ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ក្រុម​យុវជន។ ពួក​គេ​មួយ​ចំនួន​ចំណាយ​ពេល​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​កម្សាន្ត ធ្វើ​អាជីវកម្ម និង​បង្កើត​ក្រុម​សិក្សា​ជាដើម។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

បច្ចុប្បន្ន ពួក​គាត់​មួយ​ចំនួន​ធំ​នៅ​តែ​មិន​បាន​ដឹង​ពី​របៀប​បិទ ឬ​បញ្ឈប់​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នៃ​វីដេអូ (Autoplay Videos) នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ​នៅ​ឡើយ។ វីដេអូ​ដែល​លេង​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​នេះ អាច​បង្ក​ជា​ការ​រំខាន​ដល់​អ្នក​ប្រើប្រាស់ ឬ​ក៏​អ្នក​នៅ​ជិត​ខាង​អ្នក​ផង​ដែរ ពីព្រោះ​នៅ​ពេល​ដែល​លោក​អ្នក​បើក​មើល​ហ្វេសប៊ុក ឬ​ទាញ​ចុះ​ឡើង​ចំ​វីដេអូ នោះ​វីដេអូ​នឹង​លេង​ដោយ​ស្វ័យប្រវត្តិ។

ម្យ៉ាង​វិញ​ទៀត ការ​អនុញ្ញាត​ឲ្យ​វីដេអូ​លេង​ដោយ​ស្វ័យប្រវត្តិ​នេះ ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ខាតបង់​ចំនួន​ទិន្នន័យ​អ៊ីនធឺណិត​នៃ​គម្រោង​ទិន្នន័យ (Mobile Data Plan) របស់​លោក​អ្នក​ផង​ដែរ។

ទោះ​យ៉ាង​នេះ​ក្ដី លោក​អ្នក​នៅ​តែ​មាន​ជម្រើស​ដើម្បី​បិទ ឬ​បញ្ឈប់​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​បាន ដោយ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

វិធី​បិទ Videos Autoplay នៅ​លើ​កុំព្យូទ័រ (Desktop)

  • Log in ចូល​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក​នៅ​លើ browser ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត
  • ចុច​លើ​សញ្ញា​ព្រួញ​ពណ៌​ស​នៅ​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាង​លើ រួច​ជ្រើស​យក​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​នៅ Desktop។

  • ចុច​លើ​ពាក្យ Videos នៅ​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​នៅ Desktop។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​នៅ Desktop។
  • បន្ទាប់​មក សូម​មើល​ក្នុង​ជួរ​ទី​២ នៃ Video Settings ដែល​មាន​ពាក្យ​ថា Auto-Play Videos និង​ប្ដូរ​វា​ទៅ​ជា Off ដើម្បី​បិទ​ដំណើរការ​លេង​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​នៅ Desktop។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​នៅ Desktop។

នៅ​លើ​ទូរស័ព្ទ Android

  • បើក​ដំណើរការ​កម្មវិធី​ហ្វេសប៊ុក (Facebook App) បន្ទាប់​មក​ចុច​លើ​សញ្ញា​ឆ្នូត​បី​នៅ​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាង​លើ​នៃ​កម្មវិធី (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។

  • អូស​ឡើង​លើ​រក​ពាក្យ Settings & Privacy និង​ចុច​លើ​ពាក្យ​នេះ (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។
  • បន្ទាប់​មក​ចុច​លើ​ពាក្យ App Settings (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។
  • អូស​ឡើង​លើ​ទៅ​រក​ពាក្យ Autoplay រួច​ចុច​លើ​ពាក្យ​នេះ (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។
  • ចុង​ក្រោយ សូម​ជ្រើស​យក​ជម្រើស Never Autoplay Videos ដើម្បី​បិទ​មិន​ឲ្យ​វីដេអូ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ទៀត​ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់​ទូរស័ព្ទ Android។

នៅ​លើ iOS (iPhone or iPad)

  • បើក​ដំណើរការ​កម្មវិធី​ហ្វេសប៊ុក (Facebook App)
  • ចុច​លើ​សញ្ញា​ឆ្នូត​បី​នៅ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​កម្មវិធី រួច​ចុច​លើ​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។

  • ចុច​លើ​ពាក្យ Account Settings (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
  • ចុច​លើ​ពាក្យ Videos and Photos (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
  • ចុច​លើ​ពាក្យ Auto-play (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
  • ជ្រើស​យក Off option ដោយ​ទាញ​ប៊ូតុង​មក​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
  • ចុងក្រោយ សូម​ជ្រើស​យក​ពាក្យ Never Play Videos Automatically ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។
របៀប​បិទ​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ហ្វេសប៊ុក​សម្រាប់ iPhone, iPad។

បន្ទាប់​ពី​លោក​អ្នក​ជោគជ័យ​ក្នុង​ការ​​បិទ ឬ​បញ្ឈប់​ដំណើរការ​វីដេអូ​ដោយ​ស្វ័យប្រវត្តិ វីដេអូ​នៅ​លើ​ហ្វេសប៊ុក​នឹង​លែង​លេង​ដោយ​ខ្លួន​វា​ទៀត​ហើយ នៅ​ពេល​ដែល​លោក​អ្នក​អូស​ចំ​វីដេអូ​នោះ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។