វៀតណាម​នឹង​បញ្ចេញ smartphone ៤​ម៉ូដែល​ដំបូង​នៅ​សប្ដាហ៍​ក្រោយ

កាល​ពី ២​ខែ​មុន ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​រថយន្ត​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​ដែល​មាន​ម៉ាក​យីហោ VinFast ផង​ដែរ។

1542
Vsmart ជា​យីយោ​ទូរស័ព្ទ Smartphone ដំបូង​របស់​វៀតណាម។
Vsmart ជា​យីយោ​ទូរស័ព្ទ Smartphone ដំបូង​របស់​វៀតណាម។

វៀតណាម នឹង​ចេញ​លក់​ទូរស័ព្ទ​ឆ្លាតវៃ (smartphone) ដំបូង​បង្អស់​របស់​ខ្លួន​ចំនួន ៤​ម៉ូដែល នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន Vingroup ដែល​ជា​ក្រុមហ៊ុន​វៀតណាម និង​មាន​តម្លៃ​ទីផ្សារ​ធំ​បំផុត​នៅ​វៀតណាម ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ដកស្រង់​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​នេះ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា Vingroup នឹង​បញ្ចេញ​ស្មាតហ្វូន​ដំបូង​បង្អស់​ចំនួន ៤​ម៉ូដែល​ក្រោម​យីហោ​ឈ្មោះ​ថា “Vsmart”។ កាល​ពី ២​ខែ​មុន ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​រថយន្ត​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​ដែល​មាន​ម៉ាក​យីហោ VinFast ផង​ដែរ។

រោងចក្រ​ដែល​ផលិត​ស្មាតហ្វូន​នេះ ស្ថិត​នៅ​ទីក្រុង Haiphong ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀតណាម ដែល​មាន​សមត្ថភាព​ផលិត​ស្មាតហ្វូន​ចំនួន ៥​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ក្នុង​ដំណាក់កាល​ទី​មួយ។ ក្រុមហ៊ុន Vingroup និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា ខ្លួន​មាន​ភាគហ៊ុន ៥១​ភាគរយ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេស្ប៉ាញ BQ ហើយ​ខ្លួន​នឹង​ប្រើប្រាស់​អ្នក​ជំនាញ​អេស្ប៉ាញ ដើម្បី​អភិវឌ្ឍ​ស្មាតហ្វូន​របស់​ខ្លួន។

ប្រទេស​វៀតណាម ជា​មូលដ្ឋាន​ផលិត​ស្មាតហ្វូន​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន Samsung ហើយ​ក្រុមហ៊ុន Vingroup នឹង​ក្លាយ​ជា​គូ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Samsung និង Apple នៅ​វៀតណាម ដែល​មាន​ប្រជាជន ៩៥​លាន​នាក់។

Vingroup ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​ខ្លួន​នឹង​ផលិត Smart TV និង​ផលិតផល​ឆ្លាតវៃ​ផ្សេងៗ​ទៀត​ផង​ដែរ​នៅ​ពេល​ខាង​មុខ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។