WhatsApp បន្ថែម​មុខងារ​ថ្មី​គឺ Delete messages for everyone

មុខងារ​ថ្មី​នេះ​មាន​សារប្រយោជន៍​មែនទែន នៅ​ពេល​ដែល​លោក​អ្នក​ផ្ញើ​សារ​ច្រឡំ ឬ​ក៏​មាន​កំហុស​នៅ​ក្នុង​សារ​នោះ លោក​អ្នក​អាច​លុប​វា​ចេញ​វិញ​បាន​នៅ​ក្នុង​រយៈពេល ៧​នាទី ប៉ុន្តែ​ក្នុង​ចន្លោះ​ពេល​សារ​មិន​ទាន់​ត្រូវ​បាន​លុប​នោះ អ្នក​ផ្សេង​ក៏​អាច​ឃើញ​សារ​នោះ​ដែរ។

3245
របៀប​លុប​សារ​ចេញ​ពី​ក្រុម ឬ​លុប​សារ​ចេញ​ពី​បុគ្គល​ណា​ម្នាក់​ក្នុង​កម្មវិធី WhatsApp។
របៀប​លុប​សារ​ចេញ​ពី​ក្រុម ឬ​លុប​សារ​ចេញ​ពី​បុគ្គល​ណា​ម្នាក់​ក្នុង​កម្មវិធី WhatsApp។

WhatsApp បាន​ដាក់​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត​ចូល​ក្នុង​កំណែ​ចុង​ក្រោយ​របស់​ខ្លួន គឺ​លោក​អ្នក​អាច​លុប​សារ​ដែល​បាន​ផ្ញើ​ចូល​ក្រុម (Group) ឬ​ក៏​ផ្ញើ​ទៅ​កាន់​បុគ្គល​ណា​មួយ​បាន (delete messages for everyone) ប៉ុន្តែ​មិន​ឲ្យ​លើស​ពី​រយៈពេល ៧​នាទី​ឡើយ។ មាន​ន័យ​ថា បើ​សារ​ដែល​ផ្ញើ​នោះ​ហួស​រយៈពេល ៧​នាទី​ហើយ នោះ​លោក​អ្នក​មិន​អាច​លុប​ចេញ​បាន​ទេ ហើយ​អ្នក​ទទួល​ទាំងអស់​នឹង​មើល​ឃើញ​សារ​នោះ​បាន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Delete messages for everyone ឬ​លុប​សារ​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុម ឬ​លុប​សារ​ចេញ​ពី​បុគ្គល​ណា​ម្នាក់ អាច​ដំណើរការ​បាន លុះត្រាតែ​អ្នក​ទាំងនោះ​បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទៅ​កំណែ​ចុងក្រោយ​បង្អស់ (update latest version of WhatsApp)។ មុខងារ​ថ្មី​នេះ​មាន​សារប្រយោជន៍​មែនទែន នៅ​ពេល​ដែល​លោក​អ្នក​ផ្ញើ​សារ​ច្រឡំ ឬ​ក៏​មាន​កំហុស​នៅ​ក្នុង​សារ​នោះ លោក​អ្នក​អាច​លុប​វា​ចេញ​វិញ​បាន​នៅ​ក្នុង​រយៈពេល ៧​នាទី ប៉ុន្តែ​ក្នុង​ចន្លោះ​ពេល​សារ​មិន​ទាន់​ត្រូវ​បាន​លុប​នោះ អ្នក​ផ្សេង​ក៏​អាច​ឃើញ​សារ​នោះ​ដែរ។

នៅ​ពេល​សារ​ត្រូវ​បាន​លុប​ចេញ​ពី​ក្រុម (Group) ឬ​ពី​បុគ្គល​ណា​ម្នាក់​នោះ វា​នឹង​ចេញ​សារ​បង្ហាញ​ថា “This message was deleted”

របៀប​លុប​សារ​ចេញ​ពី​ក្រុម ឬ​លុប​សារ​ចេញ​ពី​បុគ្គល​ណា​ម្នាក់​ក្នុង​កម្មវិធី WhatsApp។
របៀប​លុប​សារ​ចេញ​ពី​ក្រុម ឬ​លុប​សារ​ចេញ​ពី​បុគ្គល​ណា​ម្នាក់​ក្នុង​កម្មវិធី WhatsApp។

របៀប​លុប​សារ​ចេញ​ពី​ក្រុម ឬ​លុប​សារ​ចេញ​ពី​បុគ្គល​ណា​ម្នាក់៖

ជំហាន​ទី​១៖ បើក​ដំណើរការ​កម្មវិធី WhatsApp ហើយ​ចូល​ទៅ​កាន់ Chat ដែល​លោក​អ្នក​ចង់​លុប​វា​ចេញ (ចំណាំ៖ លុប​បាន​ក្នុង​រយៈពេល ៧​នាទី​បន្ទាប់​ពី​ផ្ញើ​ចេញ)

ជំហាន​ទី​២៖ ចុច​លើ​សារ​ឲ្យ​ជាប់​រហូត​វា​បង្ហាញ​ថា​ត្រូវ​បាន​ជ្រើសរើស (selected)

ជំហាន​ទី​៣៖ ចុច​លើ​សញ្ញា​ធុង​សំរាម (delete) នៅ​ផ្នែក​ខាង​លើ ហើយ​ជ្រើសរើស​យក​ពាក្យ Delete For Everyone

សម្គាល់៖ មុខងារ​ថ្មី​មាន​នៅ​ក្នុង​កំណែ​ចុងក្រោយ​បង្អស់​របស់ WhatsApp ទាំង​នៅ​លើ iOS, Android, Windows Phone និង​កម្មវិធី​ប្រើ​លើ​វែបសាយ (Web version)

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។