១,៦៧​លាន Channel ត្រូវ​បាន YouTube លុប​ចោល​ក្នុង​រយៈពេល​៣​ខែ

៧៩,៦% នៃ channel ដែល​ត្រូវ​បាន​លុប គឺ​ជា​ប្រភេទ​វីដេអូ spam វីដេអូ scams និង​វីដេអូ​ក្លែង​បន្លំ​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ចំណែក​ឯ ១២,៦% ទៀត គឺ​ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​ជា​ប្រភេទ​វីដេអូ​អាសអាភាស ឬ​អាក្រាត។

1490
បណ្ដាញសង្គម YouTube
បណ្ដាញសង្គម YouTube

ក្រុមហ៊ុន YouTube លុប​ចោល Channel ប្រមាណ ១,៦៧​លាន channel កាល​ពី​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នេះ ដោយសារ​វីដេអូ​នៅ​ក្នុង channel ទាំងនោះ​មាន​បញ្ហា (Problematic) ឥត​បាន​ការ (Spam) បោក​បញ្ឆោត (Scams) ឬ​ជា​ប្រភេទ​វីដេអូ​ក្លែង​បន្លំ (misleading contents)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួរ (Xinhua Net) ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា របាយការណ៍​ដំបូង​របស់​ក្រុមហ៊ុន YouTube ដែល​បាន​បញ្ចូល​ព័ត៌មាន​អំពី​ការ​លុប Channel បញ្ជាក់​ថា ៧៩,% នៃ channel ដែល​ត្រូវ​បាន​លុប គឺ​ជា​ប្រភេទ​វីដេអូ spam វីដេអូ scams និង​វីដេអូ​ក្លែង​បន្លំ​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ចំណែក​ឯ ១២,% ទៀត គឺ​ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​ជា​ប្រភេទ​វីដេអូ​អាសអាភាស ឬ​អាក្រាត។

ក្រុមហ៊ុន YouTube ក៏​បាន​បញ្ចេញ​របាយការណ៍​របៀប​នេះ​ចំនួន​បី​ផ្សេង​ទៀត​ដែរ ដែល​រៀបរាប់​តែ​ស្ថិតិ​អំពី​វីដេអូ​បុគ្គល​ប៉ុណ្ណោះ និង​មិន​បាន​បញ្ជាក់​អំពី​ចំនួន channel ដែល​ត្រូវ​បាន​លុប​ចោល​នោះ​ទេ។ ក្រុមហ៊ុន​នេះ​និយាយ​ថា channel ទាំងនេះ​គឺ​ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​រំលោភ​លើ​គោល​នយោបាយ​ជាច្រើន​របស់​ខ្លួន​ក្នុង​រយៈពេល ៣​ខែ។

មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ ក្រុមហ៊ុន YouTube ក៏​បាន​លុប​ចោល​វីដេអូ ៧,៨​លាន​វីដេអូ​ចេញ​ពី platform របស់​ខ្លួន​ក្រោម​ហេតុផល​ស្រដៀង​ខាង​លើ​ដែរ ហើយ ៨១% នៃ​វីដេអូ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ម៉ាស៊ីន ខណៈ​ឯ ៧៤,% នៃ​វីដេអូ​ដែល​ម៉ាស៊ីន​រក​ឃើញ គឺ​មិន​ទាន់​មាន​អ្នក​ចុច​មើល​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន YouTube បញ្ជាក់​ថា «យើង​នឹង​លុប​ចោល channel ទាំងមូល ប្រសិន​បើ​ពួក​គេ​ព្យាយាម​បង្ហោះ​វីដេអូ​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ community guidelines ឬ​ក៏​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​តែ​មួយ ដូចជា​វីដេអូ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​ជាដើម (child sexual exploitation)»

YouTube បាន​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (artificial intelligence, AI) កាន់​តែ​ច្រើន​ឡើង ដើម្បី​លុប​បំបាត់​វីដេអូ​សិច ឬ​មាតិកា​ខុស​ច្បាប់​ចេញ​ពី​បណ្ដាញ​សង្គម​របស់​ខ្លួន ក្រៅ​ពី​ប្រើប្រាស់​បុគ្គលិក​របស់​ខ្លួន​ដើម្បី​ត្រួត​ពិនិត្យ​មើល​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ហើយ​នោះ។

YouTube បាន​បញ្ចេញ​របាយការណ៍​ដំបូង​ថា មតិ​យោបល់​ជាង ២២៤​លាន​មតិ ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​មតិ​ប្រភេទ spam នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ ដែល ៩៩,% នៃ​មតិ​ទាំងនេះ ត្រូវ​បាន​រក​ឃើញ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។