YouTube លុប​វីដេអូ​ជាង ៨​លាន​វីដេអូ​ក្នុង​រយៈពេល​៣​ខែ

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា YouTube Community Guidelines Enforcement Report បាន​បង្ហាញ​ថា ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៧ YouTube បាន​លុប​វីដេអូ​ជាង ៨​លាន​វីដេអូ​ចេញ​ពី YouTube។

3720
YouTube
YouTube

YouTube ទើប​តែ​បញ្ចេញ​របាយការណ៍​រយៈពេល​បី​ខែ​របស់​ខ្លួន​ដែល​បង្ហាញ​ពី​របៀប​ដែល YouTube ដោះស្រាយ​បញ្ហា​វីដេអូ​ដែល​រំលោភ​ទៅ​លើ​ការ​ប្រើប្រាស់​នៅ​លើ platform របស់​ខ្លួន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា YouTube Community Guidelines Enforcement Report ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា របាយការណ៍​អនុវត្ត​គោលការណ៍​ណែនាំ​សហគមន៍ YouTube បាន​បង្ហាញ​ថា ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៧ YouTube បាន​លុប​វីដេអូ​ជាង ៨​លាន​វីដេអូ​ចេញ​ពី YouTube។ ភាគច្រើន​នៃ​វីដេអូ​ដែល​បាន​លុប​ចេញ​នេះ គឺ​ជា​ប្រភេទ​វីដេអូ spam ឬ​ជា​វីដេអូ​ប្រភេទ​មនុស្ស​ពេញ​វ័យ។

ចំនួន​វីដេអូ​ដែល YouTube លុប​ចេញ​ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៧។
ចំនួន​វីដេអូ​ដែល YouTube លុប​ចេញ​ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៧។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ វីដេអូ​ចំនួន ៦,៧​លាន​វីដេអូ ត្រូវ​បាន​កំណត់​សម្រាប់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ដោយ​ម៉ាស៊ីន ហើយ ៧៦% នៃ​វីដេអូ​ទាំងនេះ ត្រូវ​បាន​លុប​ចេញ​មុន​ពេល​ដែល​វីដេអូ​មិន​ទាន់​ត្រូវ​បាន​គេ​មើល (view)

អ្នក​នាំ​ពាក្យ YouTube បាន​សរសេរ​នៅ​ក្នុង blog ថា «ជា​ឧទាហរណ៍ នៅ​ដើម​ឆ្នាំ​២០១៧ វីដេអូ ៨% នៃ​វីដេអូ​ដែល​បាន​កំណត់ និង​លុប​ចេញ ដោយសារ​តែ​ភាព​ជ្រុល​និយម​នៃ​ហិង្សា និង​មាន​អ្នក​មើល​តិច​ជាង ១០»។ អ្នក​នាំ​ពាក្យ​សរសេរ​ទៀត​ថា «យើង (YouTube) បាន​ណែនាំ machine learning នៅ​ខែ​មិថុនា ឆ្នាំ​២០១៧។ បច្ចុប្បន្ន មាន​វីដេអូ​ជាង​ពាក់​កណ្ដាល​ដែល​យើង​បាន​លុប​ចេញ​ដោយសារ​ភាព​ជ្រុល​និយម​ហិង្សា គឺ​មាន​អ្នក​មើល​តិច​ជាង ១០»

អ្នក​នាំ​ពាក្យ YouTube បន្ថែម​ទៀត​ថា «ប្រព័ន្ធ​របស់​យើង គឺ​ពឹង​ផ្អែក​លើ​មនុស្ស​ជា​អ្នក​ត្រួត​ពិនិត្យ​ដើម្បី​វាយតម្លៃ​ថា​តើ​វីដេអូ​ណា​ជា​ប្រភេទ​វីដេអូ​ដែល​ប្រាសចាក​ពី​គោលការណ៍​របស់​យើង»

ស្ថិតិ​ស្ដីពី​ប្រភេទ​វីដេអូ​ដែល YouTube លុប​ចេញ។
ស្ថិតិ​ស្ដីពី​ប្រភេទ​វីដេអូ​ដែល YouTube លុប​ចេញ។

នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន Google ដែល​ជា​ម្ចាស់ YouTube បាន​ប្ដេជ្ញា​ដាក់​មនុស្ស​រហូត​ដល់ ១​ម៉ឺន​នាក់​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​វីដេអូ​ដែល​រំលោភ​បំពាន​គោលការណ៍​របស់​ខ្លួន។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។