Site icon Tech Khmer

ទាញ​យក​កូន​សៀវភៅ​ណែនាំ​ពី​ឧបករណ៍​និង​សុវត្ថិភាព​នៃ​ការ​ទំនាក់ទំនង​នៅ​លើ​អ៊ីនធឺណិត

ទាញ​យក​កូន​សៀវភៅ​ណែនាំ​ពី​ឧបករណ៍​និង​សុវត្ថិភាព​នៃ​ការ​ទំនាក់ទំនង​នៅ​លើ​អ៊ីនធឺណិត

នៅ​ពេល​ថ្មីៗ​នេះ អង្គការ Localization Lab ផ្សព្វផ្សាយ​កូន​សៀវភៅ​ណែនាំ​មួយ​ជា​ទម្រង់ PDF ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ឈ្វេងយល់​ពី​ការ​ទំនាក់ទំនង​នៅ​លើ​អ៊ីនធឺណិត​ដោយ​សុវត្ថិភាព និង​ភាព​ឆ្លាតវៃ។

កូន​សៀវភៅ​ណែនាំ​នេះ គឺ​រៀបចំ​ដោយ​អង្គការ Localization Lab សហការ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថល និង​អ្នក​រចនា​នៅ​ដើម​ឆ្នាំ​២០២២ ដើម្បី​កែសម្រួល និង​រៀបរៀង​ជា​ភាសា​ខ្មែរ។ អង្គការ Localization Lab ជា​សហគមន៍​អន្តរជាតិ​មួយ​ដែល​ជាទូទៅ​តែងតែ​កែសម្រួល ឬ​បកប្រែ​ភាសា​ពី​ឧបករណ៍​សុវត្ថិភាព​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​នៃ​ប្រទេស​ផ្សេងៗ។

បើ​តាម​អង្គការ​នេះ នៅ​ដើម​ឆ្នាំ​២០២២ ពួក​គេ​បាន​រៀបចំ​កូន​សៀវភៅ​ណែនាំ​មួយ​ជា​ភាសា​ខ្មែរ​ដែល​មាន ៤៧​ទំព័រ និង​មាន​ខ្លឹមសារ​សំខាន់ៗ​ចំនួន ៥​ចំណុច គឺ៖

លើស​ពី​នេះ​ទៀត កូន​សៀវភៅ​នេះ​មាន​រឿង​ខ្លី​ចំនួន​៤ អម​ដោយ​រូប​ត្លុក​ស្អាតៗ និង​ច្បាស់ ដោយ​ពន្យល់​ពី​មូលហេតុ និង​អត្ថប្រយោជន៍​ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​គួរ​បែរ​មក​ចាប់​អារម្មណ៍​ការពារ​ពី​ឯកជនភាព និង​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត។

អង្គការ​នេះ​ឱ្យ​ដឹង​ថា ការ​ចែករំលែក​កូន​សៀវភៅ​នេះ គឺ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ដូចជា​អ្នកជំនួញ បុគ្គលិក​ក្រុមហ៊ុន និយោជក បុគ្គលិក​អង្គការ អ្នកកាសែត មន្ត្រី​រាជការ អ្នក​ធ្វើការ​ក្នុង​សហគមន៍ សិស្ស និស្សិត និង​អ្នក​ដែល​គិត​ដល់​ឯកជនភាព ដើម្បី​ឈ្វេងយល់ និង​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​សុវត្ថិភាព៕

ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​សៀវភៅ​នេះ!!!

Comments

Exit mobile version