Site icon Tech Khmer

អាប់ដេត​បន្ទាន់! Adobe មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត ១៦​ចំណុច​នៅ​ខែ​ឧសភា ២០២០

Adobe

Adobe

ក្រុមហ៊ុន Adobe ប្រកាស​ឱ្យ​អតិថិជន​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ចំនួន​ពីរ​ដែល​មាន​ចំណុច​ខ្សោយ​ចំនួន ៣៦​ចំណុច​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២០។

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១៦​ចំណុច​ក្នុង​ចំណោម​ចំណុច​ខ្សោយ​សរុប​ចំនួន ៣៦​ចំណុច​នៅ​ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Adobe អាច​អនុញ្ញាត​ឱ្យ​ក្រុម​វាយប្រហារ​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន។

ផលិតផល​ដែល​រង​ផល​ប៉ះពាល់​រួមមាន៖

ដូច្នេះ ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទៅ​កាន់​កំណែ​ថ្មី​បំផុត (Latest Version) នឹង​ជួយ​អ្នក​ជៀស​ផុត​ពី​ការ​វាយប្រហារ​ពី​ក្រុម​ហេគឃឺ (hackers) ពីព្រោះ​កំណែ​ថ្មី​នឹង​ជួសជុល​លើ​ចំណុច​ខ្សោយ ឬ​បិទ​ចន្លោះ​ប្រហោង​ដែល​មាន​នៅ​ក្នុង​កម្មវិធី​របស់​អ្នក។

ដើម្បី​អាប់ដេត​កម្មវិធី​នេះ សូម​អនុវត្ត​ដូច​ខាងក្រោម៖

ចូរ​ចំណាំ​ថា៖ ប្រសិនបើ​អ្នក​ប្រើប្រាស់​កម្មវិធី​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ (cracked) នោះ​អ្នក​មិន​គួរ​អាប់ដេត​កម្មវិធី​ទេ ពីព្រោះ​កំណែ​របស់​កម្មវិធី​នឹង​ទៅ​ជួសជុល​កម្មវិធី រួច​វា​នឹង​ទាមទារ​ឱ្យ​អ្នក​បញ្ចូល License Key ដើម្បី​អាច​បន្ត​ប្រើប្រាស់​កម្មវិធី​ដោយ​ពេញលេញ​បាន ប៉ុន្តែ​ការ​ប្រើប្រាស់​កម្មវិធី cracked អាច​មាន​ហានិភ័យ​ខ្ពស់​ដល់​ម៉ាស៊ីន​របស់​អ្នក៕

Comments

Exit mobile version