Site icon Tech Khmer

អវកាសយានិក​ទី​៤​ជាន់​ដី​ឋាន​ព្រះចន្ទ​មុន​គេ​ទទួល​មរណភាព

អវកាសយានិក Alan Bean នៅ​លើ​ភព​ព្រះចន្ទ។ Photo courtesy

អវកាសយានិក Alan Bean នៅ​លើ​ភព​ព្រះចន្ទ។ Photo courtesy

អវកាសយានិក​ទី​៤ មុន​គេ​ដែល​បាន​ឡើង​ទៅ​ដើរ​នៅ​លើ​ដី​ឋាន​ព្រះចន្ទ បាន​ទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ ៨៦​ឆ្នាំ ដោយសារ​ជំងឺ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨។

អង្គការ​ណាសា (NASA) បាន​ប្រកាស​នៅ​លើ​វែបសាយ​របស់​ខ្លួន​ថា លោក Alan Bean ដែល​ជា​បុរស​ទី​៤ មុន​គេ​ដែល​បាន​ជាន់​ដី​ភព​ព្រះចន្ទ បាន​ទទួល​មរណភាព​នៅ​ទីក្រុង Houston ក្នុង​រដ្ឋ​តិចសាស់ (Texas) នៃ​សហរដ្ឋ​អាមេរិក (United States)

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩ លោក Alan Bean បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ព្រះចន្ទ​តាម​រយៈ​បេសកកម្ម​អាប៉ូឡូ​ទី​១២ (Apollo 12 mission) របស់​អង្គការ​ណាសា​នៅ​លើ​ភព​ព្រះចន្ទ។ លោក និង​មេ​បញ្ជាការ​របស់​លោក គឺ​លោក Charles Pete Conrad បាន​ធ្វើ​ការ​រុករក និង​បាន​ប្រមូល​ថ្ម និង​ដី​នៅ​លើ​ភព​ព្រះចន្ទ​ដែល​មាន​ទម្ងន់ ៧៥ Pounds (ប្រមាណ ៣៤​គីឡូក្រាម) យក​មក​សិក្សា​នៅ​លើ​ភព​ផែនដី។

កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩៣២ និង​ទទួល​បាន​បរិញ្ញាបត្រ​វិស្វកម្ម​អវកាស​ពី​សាកលវិទ្យាល័យ​តិចសាស់ ក្នុង​រដ្ឋ​តិចសាស់ ក្នុង​ឆ្នាំ​១៩៥៥ ជា​រដ្ឋ​ដែល​លោក Bean បាន​ចាប់​កំណើត។ នៅ​ឆ្នាំ​១៩៦៣ មុន​នឹង​លោក​ត្រូវ​បាន​អង្គការ​ណាសា ជ្រើស​យក​ជា​អវកាសយានិក លោក Bean បាន​ចូលរួម​រៀន​បើក​យន្តហោះ​នៅ​សាលា US Navy Test Pilot

លោក Bean បាន​ដើរ​លើ​ភព​ព្រះចន្ទ​នៅ​លើ Apollo 12 និង​បាន​បញ្ជា​យាន Skylap ទី​២ ហើយ ១៨​ឆ្នាំ​ក្រោយ លោក​បាន​លាឈប់​ពី​អវកាសយានិក។

អវកាសយានិក Alan Bean។ Photo courtesy

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version