Site icon Tech Khmer

Amazon បញ្ចុះ​តម្លៃ​ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក Kindle រហូត​៣០​ដុល្លារ

ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក (Kindle E-reader) របស់​ក្រុមហ៊ុន Amazon។

ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក (Kindle E-reader) របស់​ក្រុមហ៊ុន Amazon។

Amazon បញ្ចុះ​តម្លៃ​លើ​ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក (Kindle E-reader) រហូត​ដល់ ៣០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ការ​បញ្ចុះ​តម្លៃ​នេះ គឺ​ដើម្បី​អបអរ​ខួប ១០​ឆ្នាំ​នៃ​ឧបករណ៍​អាន​សៀវភៅ​ប្រភេទ Kindle នេះ ហើយ​ការ​បញ្ចុះ​តម្លៃ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧ (ម៉ោង​អាមេរិក)

បើ​សិន​លោក​អ្នក​ជា​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​អេឡិចត្រូនិក ហើយ​មិន​ទាន់​មាន​ឧបករណ៍​នេះ​ទេ ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​ដើម្បី​ទទួល​បាន​ឧបករណ៍​អាន​សៀវភៅ Kindle E-reader នៅ​ក្នុង​តម្លៃ​ថោក។

ក្រុមហ៊ុន Amazon បញ្ចុះ​តម្លៃ​លើ​ឧបករណ៍ Kindle E-reader ចំនួន​បី​ប្រភេទ​រួម​មាន៖

Kindle E-reader – Black, 6″ Glare-Free Touchscreen Display, Built-In Audible, Wi-Fi នៅ​សល់​ត្រឹម​តម្លៃ ៤៩.៩៩​ដុល្លារ​ប៉ុណ្ណោះ ដែល​ពី​មុន​មាន​តម្លៃ ៧៩.៩៩​ដុល្លារ

Kindle Paperwhite E-reader – Black, 6″ High-Resolution Display (300 ppi) with Built-in Light, Wi-Fi នៅ​សល់​ត្រឹម​តម្លៃ ៨៩.៩៩​ដុល្លារ​ប៉ុណ្ណោះ ដែល​ពី​មុន​មាន​តម្លៃ ១១៩.៩៩​ដុល្លារ

Kindle Voyage E-reader, 6″ High-Resolution Display (300 ppi) with Adaptive Built-in Light, PagePress Sensors, Wi-Fi នៅ​សល់​ត្រឹម​តម្លៃ ១៦៩.៩៩​ដុល្លារ​ប៉ុណ្ណោះ ដែល​ពី​មុន​មាន​តម្លៃ ១៩៩.៩៩​ដុល្លារ។

ក្រុមហ៊ុន Amazon បាន​ចាប់​ផ្ដើម​លក់​ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក​នេះ (Kindle E-reader) នៅ​ឆ្នាំ​២០០៧ និង​កាលណោះ​មាន​តម្លៃ ៤០០​ដុល្លារ៕

ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក (Kindle E-reader) របស់​ក្រុមហ៊ុន Amazon។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version