Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ឬ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Police, ACCP) រៀង​រាល់​ម៉ោង​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៨​ព្រឹក–៥​រសៀល។ ការ​ប្រកាស​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Anti Cyber Crime Facebook Page) នៅ​ពេល​នេះ ក្រោយ​ពី​ឃើញ​មាន​គណនី​ហ្វេសប៊ុក (Facebook Account) និង​គណនី​អ៊ីមែល (Email Account) របស់​បុគ្គល​ល្បីៗ​មួយ​ចំនួន រួម​ទាំង Facebook Page របស់​ពួក​គាត់​ផង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ឬ​ហៅ​ថា​ក្រុម​ហែកឃឺ (Hackers) លួច​យក​ទៅ​កាន់​កាប់ និង​បង្ហោះ​ព័ត៌មាន​ផ្សេងៗ​ដើម្បី​គោល​បំណង​ណា​មួយ​របស់​ពួក​គេ។ សូម​ចុច Like និង See First TechKhmer.net Facebook Page ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ ការ​ផ្ញើ​សារ​នេះ ក៏​ជា​ការ​រំឭក​ផង​ដែរ​ទៅ​កាន់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ប្រើប្រាស់​គណនី​នៅ​អ៊ីនធឺណិត​ទាំងអស់ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត។ លើស​ពី​នេះ​ទៀត អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់ … Continue reading Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP