Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅ ACCP
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រកាសជូនដំណឹងដល់អ្នកជួបប្រទះបញ្ហាដូចជា ការលួចយកគណនីហ្វេសប៊ុក (Hack Facebook Account) ឬការបោកប្រាស់តាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗ អាចដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ព្រឹក-៥រសៀល។