Site icon Tech Khmer

អ្នក​ជាប់​បាក់ឌុប​គ្រប់​សម័យ​ប្រឡង​អាច​ដក​សញ្ញាបត្រ​បាន​ហើយ

ក្រសួង​អប់រំ យុវជន និង​កីឡា ជូន​ដំណឹង​ពី​ការ​ទៅ​ទទួល​យក​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់ឌុប។

ក្រសួង​អប់រំ យុវជន និង​កីឡា ជូន​ដំណឹង​ពី​ការ​ទៅ​ទទួល​យក​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់ឌុប។

ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៨ ប្រកាស​ឲ្យ​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​ថា​សញ្ញាបត្រ​បាក់ឌុប​គ្រប់​សម័យ​ប្រឡង​ទាំងអស់ អាច​ទៅ​ទទួល​យក​សញ្ញាបត្រ​បាន​ហើយ។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) បញ្ជាក់​ថា អ្នក​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់ឌុប​គ្រប់​សម័យ​ប្រឡង​ទាំងអស់​រហូត​ដល់​សម័យ​ប្រឡង​ឆ្នាំ​២០១៧ គឺ​អាច​អញ្ជើញ​ទៅ​ទទួល​យក​សញ្ញាបត្រ​របស់​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានីខេត្ត​សាមី។ មាន​ន័យ​ថា ប្រសិន​បើ​លោក​អ្នក​ប្រឡង​នៅ​ភ្នំពេញ គឺ​ត្រូវ​ទៅ​ទទួល​យក​សញ្ញាបត្រ​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​ប្រឡង​នៅ​ខេត្ត​ស្វាយរៀង អ៊ីចឹង​លោក​អ្នក​ត្រូវ​ទៅ​ទទួល​យក​សញ្ញាបត្រ​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយរៀង។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ក្រសួង​អប់រំ យុវជន និង​កីឡា ជូន​ដំណឹង​ពី​ការ​ទៅ​ទទួល​យក​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់ឌុប។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

Exit mobile version