Site icon Tech Khmer

BarCamp 2018 ត្រឡប់​មក​វិញ​ហើយ​នៅ​ខែ​មីនា នេះ

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នៅ​ខេត្ត​សៀមរាប។

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នៅ​ខេត្ត​សៀមរាប។

ព្រឹត្តិការណ៍​បារខែម (BarCamp) ឬ​ហៅ​ថា​សន្និបាត​បច្ចេកវិទ្យា ការ​ចាប់ផ្ដើម​អាជីវកម្ម និង​ពិព័រណ៍​ការងារ ត្រឡប់​មក​វិញ​ហើយ។ នៅ​ឆ្នាំ​២០១៨ នេះ ព្រឹត្តិការណ៍​បារខែម នឹង​ប្រារព្ធ​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ឈ្មោះ​ថា បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018)

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨ នា​សាកលវិទ្យាល័យ​សៅស៍​អ៊ីសថ៍ អេយសៀ (University of South-East Asia) ក្នុង​ខេត្ត​សៀមរាប។ លោក​អ្នក​អាច​ចូលរួម​កម្មវិធី​បារខែម​នេះ​ដោយ​សេរី និង​មិន​គិត​ថ្លៃ​ឡើយ​ចាប់​ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច

ព្រឹត្តិការណ៍​បារខែម ឬ​ហៅ​ថា​សន្និបាត​បច្ចេកវិទ្យា ការ​ចាប់ផ្ដើម​អាជីវកម្ម និង​ពិព័រណ៍​ការងារ គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។ បារខែម​អង្គរ ២០១៨ នេះ​មាន​គោល​បំណង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​ទាំងអស់​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍ និង​កសាង​ទំនាក់ទំនង​រវាង​អ្នក​ចូលរួម និង​អ្នក​ធ្វើ​បទ​បង្ហាញ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​ទាំងមូល។ ម្យ៉ាង​វិញ​ទៀត ព្រឹត្តិការណ៍​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ជួបជុំ​រវាង​សហគ្រិន​វ័យ​ក្មេង អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា សាស្ត្រាចារ្យ និង​សិស្ស​និស្សិត ដើម្បី​ចែក​រំលែក​ចំណេះដឹង​បច្ចេកវិទ្យា សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការ​ចាប់ផ្ដើម​ជំនួញ អ៊ីនធឺណិត អាជីព​ការងារ រចនា និង​ច្នៃប្រឌិត​សម្រាប់​ការ​សិក្សា ការងារ ជាដើម។

លើស​ពី​នេះ​ទៀត ព្រឹត្តិការណ៍​នេះ​ក៏​អាច​ឲ្យ​ពួក​គេ​ស្វែងយល់​ពី​ការ​ជ្រើសរើស​គំនិត​អាជីវកម្ម ស្វែងយល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល និង​សេវាកម្ម ផ្សព្វផ្សាយ​និមិត្តសញ្ញា​អាជីវកម្ម ទីផ្សារ និង​ការ​រៀបចំ​គម្រោង​ចំណាយ​ចាប់ផ្ដើម​អាជីវកម្ម។ល។

នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ នា​ខេត្ត​សៀមរាប ក៏​មាន​ការ​តាំង​ពិព័រណ៍​ផលិតផល ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ជាច្រើន​ស្តង់​ផង​ដែរ។ កម្មវិធី​នេះ​នឹង​ជំរុញ​ឲ្យ​អ្នក​ចូលរួម​មាន​គំនិត និង​ការ​ស្វែងយល់​បន្ថែម​អំពី​ការ​បើក​មុខ​ជំនួញ អាជីវកម្ម ការ​ច្នៃប្រឌិត បច្ចេកវិទ្យា​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ មុខ​ជំនួញ និង​ការ​សិក្សា​ផង​ដែរ។

សកម្មភាព​សិស្សានុសិស្ស និង​យុវជន​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp

តើ​អ្នក​ចូលរួម​កម្មវិធី​ BarCamp Angkor នេះ នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

តើ​ព្រឹត្តិការណ៍ BarCamp Angkor នេះ​មាន​ប្រធានបទ​អ្វី​ខ្លះ និង​ត្រូវ​ស្វែងរក​ដោយ​របៀប​ម៉េច?

តារាង​បង្ហាញ​ពី​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ (BarCamp ASEAN 2017 Tech & Startup Conference) នា​សាលា​តិចណូ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp Phnom Penh

ព្រឹត្តិការណ៍​បារខែម​ចុង​ក្រោយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ឆ្នាំ​២០១៧ គឺ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង ក្នុង​ខេត្ត​បាត់ដំបង ដែល​មាន​ឈ្មោះ​ថា បារខែម​បាត់ដំបង ២០១៧ (BarCamp Battambang 2017) កាល​ពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ នេះ​មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ​សៅស៍​អ៊ីសថ៍ អេយសៀ (University of South-East Asia) ព្រម​ទាំង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ស្មាត (Smart Axiata) ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត EZECOM និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​ដឹង​ផង។ សូម​អរគុណ!

ការ​តាំង​ពិព័រណ៍​នៃ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ (BarCamp ASEAN 2017 Tech & Startup Conference) នា​សាលា​តិចណូ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp Phnom Penh

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version