Site icon Tech Khmer

BarCamp ASEAN 2017 ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ តុលា នេះ

សកម្មភាព​សិស្សានុសិស្ស និង​យុវជន​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp

សកម្មភាព​សិស្សានុសិស្ស និង​យុវជន​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp

បារខែម​អាស៊ាន​ឆ្នាំ​២០១៧ ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ តុលា នេះ​ហើយ។ បារខែម​អាស៊ាន ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ (BarCamp ASEAN 2017 Tech & Startup Conference) គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។

ឆ្នាំ​នេះ បារខែម​អាស៊ាន​ប្រារព្ធ​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច។

ចាប់​ពី​ម៉ោង​ប្រមាណ ៧​ព្រឹក​ថ្ងៃ​ដំបូង​នេះ យុវជន និង​សិស្ស​ជាច្រើន​នាក់​បាន​តម្រង់​ជួរ​រង់ចាំ និង​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ឆ្នាំ​នេះ​នៅ​សាលា​តិចណូ។ ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ឆ្នាំ​នេះ​មាន​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែ​តុលា និង​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា និង Startup ជាង ៥០ មក​ពី​ប្រទេស​ក្នុង​តំបន់ ចូលរួម​ពិព័រណ៍​ដើម្បី​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន។

លើស​ពី​នេះ បារខែម​អាស៊ាន​ក៏​មាន​វាគ្មិន​ជាច្រើន​នាក់​លើក​យក​ប្រធានបទ​ល្អៗ​ទាក់ទង​នឹង​បច្ចេកវិទ្យា ការ​ចាប់​ផ្ដើម​អាជីវកម្ម សហគ្រិនភាព ភាព​ច្នៃប្រឌិត ទីផ្សារ លើក​កម្ពស់​អាជីព ជាដើម មក​បង្ហាញ​អ្នក​ចូលរួម​ផង​ដែរ។

សកម្មភាព​សិស្សានុសិស្ស និង​យុវជន​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧។ Credit: BarCamp

ប្រធានបទ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​រួម​មាន៖

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រធានបទ​នេះ សូម​ចុច​ត្រង់​នេះ​ដើម្បី​មើល​បន្ថែម

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version